ភាគ63:នាងចង់ធ្វើបាបអូន

1.2K 58 0
                                    

    កម្មវិធីបានបន្តដោយមានការរាំរែកយ៉ាងសប្បាយ ក្នុងនោះថេហ្យុង ជីមីន និងអានណាក៏បានចូលទៅរាំលេងជាមួយគ្នា ឯជុងហ្គុក យ៉ុនហ្គីនិងហូសុកគឺមិនបានចូលរាំជាមួយនោះទេ គឺកំពុងតែអង្គុយចាំមើល។

  កម្មពិធីបានបញ្ចប់ថេហ្គុកក៏បានជិះឡានត្រឡប់មកវិញ ចូលមកដល់ក្នុង Apartment ថេហ្យុងក៏បានចូលទៅងូតទឹកមុន ដោយជុងហ្គុកបានមកអង្គុយលើគ្រែហើយបានដកប្រអប់អ្វីម្យ៉ាងចេញពីហោប៉ាវអាវមកបើកវាមើលឃើញថាជាចិញ្ចៀន។

  " ស្ដាយណាស់ដែលអូនចាប់មិនបានបាច់ផ្កា " ជុងហ្គុកបានសម្លឹងមើលទៅចិញ្ចៀននោះ វាគឺជាចិញ្ចៀនដែលជុងហ្គុកចង់លត់ជង្គង់សុំថេហ្យុងរៀបការនៅពេលដែលថេហ្យុងចាប់បានបាច់ផ្កា តែវាក៏រលាយបាត់។

  " មិនអីទេ បងនឹងសុំអូនរៀបការនៅថ្ងៃណាមួយ បងនឹងធ្វើឱ្យអូនមានអារម្មណ៍ថារំភើបជាទីបំផុត " ជុងហ្គុកសម្លឹងមើលទៅចិញ្ចៀនទាំងស្នាមញញឹមហើយក៏បិទវាយកលាក់ទុកនៅក្នុងទូដោយលាក់មិនឱ្យថេហ្យុងបានឃើញនោះទេ។

    # ស្អែកឡើងនាពេលល្ងាច

    ថេហ្យុងកំពុងតែធ្វើការដោយស្ថិតនៅក្នុងការិយាល័យរបស់ខ្លួន ពេលនោះក៏មានបុគ្គលិកបានមកគោះទ្វារ។

    តុក!តុក!

  " ចូលមក " ថេហ្យុង ពេលនោះបុគ្គលិកក៏បានដើរចូលមកដោយនាងគឺជាមេការនៅទីនេះ ។

  " ចៅហ្វាយគឺមានអតិថិជនម្នាក់ចង់ជួប គាត់នៅក្នុងបន្ទប់លេង5 "

  " មានប្រាប់ទេថាជាអ្នកណា? " ថេហ្យុង

  " អត់នោះទេ "

  " Okay ចាំខ្ញុំទៅជួប " ថេហ្យុង

  " ចាស " នាងក៏បានចេញទៅមុន ហើយថេហ្យុងក៏បានងើបដើរចេញទៅតាមក្រោយ។

    ថេហ្យុងបានដើរមកដល់បន្ទប់លេងប្រាំ ហើយបានគោះទ្វារមុននឹងដើរចូលទៅ ពេលបើកទ្វារចូលទៅក៏ឃើញនារីម្នាក់អង្គុយនៅក្នុងនោះដែលនាងគឺជាសារ៉ា។

  " មកអង្គុយសិនមក " សារ៉ានាងបានហៅថេហ្យុងឱ្យមកអង្គុយនៅពេលឃើញថេហ្យុងនៅឈរសម្លឹងមើលមកខ្លួនទាំងទឹកមុខស្មើរ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now