•វិឡាគីម
ថ្ងៃនេះថេហ្យុងនិងលោកស្រីគីមបានចូលផ្ទះបាយធ្វើអាហារជាមួយគ្នាដោយថេហ្យុងជាលាងនិងហាន់បន្លែសាច់ឯលោកស្រីគីមជាអ្នកផ្សំគ្រឿងម្ហូបតាមមើលម្ហូបក៏ជិតឆ្អិនរួចរាល់ហើយដែរ ឯលោកគីមវិញគឺកំពុងតែរវល់និយាយទូរស័ព្ទនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
" បាទពិតមែនហើយលោកចនខ្ញុំចង់ឱ្យប្រុសពៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកចន " លោកគីម
" បាទបានណា អ៊ីចឹងធ្វើលេខាកូនប្រុសខ្ញុំតែម្ដងទៅគេនៅមិនទាន់មានលេខានៅឡើយទេ "លោកចន
" អរគុណណាស់លោកចនណាស់ ដែលបានផ្ដល់ឱកាសឱ្យប្រុសពៅរបស់ខ្ញុំ " លោកគីម
" បាទមិនអីទេ ណាមួយក៏ជាអ្នកស្គាល់គ្នា ហើយអាចមកដាក់ពាក្យធ្វើការពេលណាក៏បានកាន់តែឆាប់ក៏ល្អដែរណា " លោកចន
" បាទលោកចន ចាំខ្ញុំប្រាប់កូនប្រុសខ្ញុំពីរឿងនេះ " លោកគីម
" បាទ " លោកចម
" អ៊ីចឹងខ្ញុំសូមជំរាបសិនហើយ " លោកគីមបានចុចបិទទូរស័ព្ទ ឯថេហ្យុងក៏ដើរចូលមក
" ប៉ា អាហារឆ្អិនហើយអញ្ចើញមកពិសារបាយ " ថេហ្យុង
" បាទកូន " លោកគីមនិងថេហ្យុងបានដើរមកតុអាហារដែលម្ហូបមានច្រើនមុខ មិនចាំយូរលោកគីមក៏ចូលទៅអង្គុយឯថេហ្យុងនិងលោកស្រីគីមក៏មកអង្គុយដូចគ្នា។
" មុននឹងឆាប់ផ្ដើមញ៉ាំអាហារ ប៉ាមានរឿងចង់ប្រាប់កូនណា " លោកគីម
" មានរឿងអ្វីចង់និយាយមែនទេប៉ា? " ថេហ្យុងសួរទៅកាន់លោកគីមទាំងចម្ងល់
" ប៉ាបាននិយាយជាមួយលោកចនរួចហើយថាឱ្យកូនទៅធ្វើការនៅក្នុងក្រុមហ៊ុនគាត់ " លោកគីម
" ពិតមែនឬប៉ា?ចុះកូនបានធ្វើការជាផ្នែកអ្វីដែរ? " ថេហ្យុង
" ធ្វើជាលេខា " លោកគីម
" ប៉ាជាលេខាមែនទេ?តែតាមកូនដឹងលេខាភាគច្រើនត្រូវតែជាមនុស្សស្រីណាប៉ា " ថេហ្យុង
" ចុះមានច្បាប់ឯណាដែលចែងថាលេខាត្រូវតែជាមនុស្សស្រីនោះ " លោកគីមចង់អស់សំណើចបន្តិច
" ច្បាប់មិនបានចែងតែក៏វាមែនណាប៉ា " ថេហ្យុង
" កុំគិតច្រើនអី បើលោកចនចង់ឱ្យធ្វើជាលេខាទៅហើយវាមិនអីទេ " លោកគីម
" ចុះកូនអាចទៅដាក់ពាក្យនៅពេលណាទៅ? " ថេហ្យុង
" ប៉ាថាស្អែកទៅណា កាន់តែឆាប់កាន់តែល្អ " លោកគីម
" បាទប៉ា " ថេហ្យុងញញឹម
" ឆាប់នាំគ្នាញ៉ាំទៅ ប្រយ័ត្នម្ហូបត្រជាក់អស់ លែងឆ្ងាញ់ " លោកស្រីគីម
" បាទម៉ាក់ " គ្រប់គ្នាក៏ចាប់ផ្ដើមញ៉ាំអាហារយ៉ាងឆ្ងាញ់រីករាយ។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️