ភាគ52:លើកទីមួយអ្នកណាៗក៏អៀនដែរ

2.1K 85 0
                                    

+ពេលព្រឹក

នៅក្នុងបន្ទប់បង្ហាញឱ្យឃើញនូវមនុស្សពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងស្អិតដោយយប់មិញធ្វើរឿងនោះជាមួយគ្នារហូតទាល់តែម៉ោងបីជិតភ្លឺឯណោះទើបបញ្ឈប់។

ថេហ្យុងបានភ្ញាក់ពីគេងមុនហើយក៏ងាកសម្លឹងមើលទៅជុងហ្គុកដែលគេងមិនទាន់ភ្ញាក់នោះឃើញមុខនាយហើយនឹកឃើញដល់រឿងយប់មិញហើយថ្ពាល់ក៏ចាប់ផ្ដើមក្រហមគឺអៀនតែម្ដង។ថេហ្យុងក្រឡេកមើលម៉ោងក៏ឃើញថាម៉ោងដប់ជាងទៅហើយ ថេហ្យុងក៏ប្រុងក្រោកអង្គុយទៅហើយតែវាក៏ឈឺ អារម្មណ៍ថាឈឺពេញខ្លួនតែម្ដងពិសេសគឺកន្លែងនោះ។

" អួយ! " ថេហ្យុងគ្រាន់តែងើបអង្គុយបានភ្លាមក៏ឈឺភ្លាមតែម្ដង បើដឹងថាឈឺអញ្ចឹងគេមិនយល់ព្រមធ្វើវាទេ បើបដិសេធក៏មិនកើតដែរមើលទៅ។

ឯជុងហ្គុកក៏បានភ្ញាក់ហើយឃើញថេហ្យុងអង្គុយទាំងធ្វើមុខជូរបែបនេះ នាយក៏ងើបអង្គុយដែរ។

" យ៉ាងម៉េចហើយឈឺមែនទេ? បងសូមទោសណា " ជុងហ្គុកនាយអាចដឹងថាថេហ្យុងនឹងឈឺ ទោះយប់មិញស្រវឹងតែនាយក៏បានចាំគ្រប់សកម្មភាពដែលខ្លួនបានធ្វើជាមួយថេហ្យុង។

" ក្រែងបងថាធ្វើវាថ្នមៗនោះអី មើលចុះឈឺណាស់ " ថេហ្យុងនិយាយតិចៗទាំងអៀនព្រោះវាជាលើកដំបូងដែលបានធ្វើវាជាមួយជុងហ្គុក។

" បងក៏ចង់តិចៗដែរ តែធ្វើម៉េចបើវាអញ្ចឹងនោះ " ជុងហ្គុក នាយអេះកញ្ចឹងកខ្លួនឯងតិចៗទាំងញញឹមមិនសូវសមដែលខ្លួនមិនបានធ្វើតាមសន្យាថានឹងថ្នមនោះ។

" អូនចង់ងូតទឹកហើយក៏ឃ្លានទៀត បងអាចគ្រាអូនទៅបន្ទប់ទឹកបានទេ អូនងើបមិនរួចនោះទេ "

" បាទបាន " ជុងហ្គុកក៏ងើបចេញពីគ្រែដែលបង្ហាញរាងអាក្រាតដាក់ថេហ្យុង ឃើញបែបនោះថេហ្យុងក៏ងាកមុខចេញ។

" កុំអៀនអី មកបងបី " ជុងហ្គុកប្រុងទាញភួយចេញដើម្បីបីថេហ្យុងទៅហើយតែថេហ្យុងចាំទាញភួយនោះជាប់។

" បងយកកន្សែងឱ្យអូនសិនមក ហើយបងក៏ស្លៀកកន្សែងដែរទៅ ទៅទាំងបែបនេះមិនសមនោះទេ " ថេហ្យុងនិយាយដោយមិនមើលទៅជុងហ្គុកនោះទេគឺនៅងាកទៅម្ខាងដដែល។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now