ភាគ59:បងពិតជាចង់រៀបការជាមួយអូនឆាប់ៗណាស់

1.5K 72 1
                                    

លោកចនក៏បានត្រឡប់មកវិញហើយលោកស្រីចនក៏និយាយរឿងទាំងអស់នោះប្រាប់ទៅលោកចនឱ្យគាត់ជួយដោះស្រាយពិសេសគឺរឿងជុងហូដែលធ្វើឱ្យប៊ីនណានាងមានផ្ទះពោះនេះតែម្ដង។

" បងនឹងណាត់លោកហូនិយាយដើម្បីអំពីរឿងនេះនៅថ្ងៃស្អែកទៅចុះ " លោកចន

" អ្ហឹម!ស្អែកនេះជុងហូត្រូវទៅជាមួយប៉ាម៉ាក់ដែរ ដើម្បីទៅដោះស្រាយរឿងដែលកូនបានប្រព្រឹត្ត " លោកស្រីចន

" បាទម៉ាក់ " ជុងហូ

" ចំណែកក្មួយថេហ្យុង មីងនឹងទៅនិយាយជាមួយប៉ាម៉ាក់ក្មួយតាមក្រោយ " លោកស្រីចន

" បាទអ៊ំស្រី " ថេហ្យុងក៏ញញឹមតិចៗទាំងមិនសូវសម។

លោកស្រីចនបានប្រាប់ឱ្យថេហ្យុងនិងជុងហ្គុកនៅអាហារពេលល្ងាចតែម្ដង តែថេហ្យុងនិងជុងហ្គុកក៏យល់ព្រម។ដោយពេលនេះគ្រប់គ្នាកំពុងតែអង្គុយញ៉ាំជុំគ្នា មានជុងហ្គុកតែងតែចាប់ម្ហូបអាហារឱ្យថេហ្យុងរហូត។

" នឹកស្មានថាថេហ្យុងរៀបការចោលជុងហ្គុកបាត់ទៅហើយ " ជុងហូ

" ខ្ញុំម៉េចនឹងបណ្ដោយឱ្យមនុស្សដែលខ្ញុំស្រឡាញ់ទៅរៀបការចោលខ្ញុំនោះ " ជុងហ្គុក

" បងស្មានតែមិនដឹងខ្លួនហើយតើ បើមិនបានបងទេពេលនេះប្រហែលជាពេលនេះថេហ្យុងមិនបានមកអង្គុយញ៉ាំអាហារពេលល្ងាចជាមួយនោះទេ " ជុងហូ

" អញ្ចឹងខ្ញុំគួរតែអរគុណបង? " ជុងហ្គុក

" ប្រាកដហើយ! " ជុងហូ

" មើលមាត់ខ្ញុំគឺអត់! " ជុងហ្គុក

" ដឹងអញ្ចឹងបងមិនប្រាប់ឯងទេ ទុកឱ្យថេហ្យុងការចោលហើយធ្វើឱ្យឯងយំហៀសំបោរតែម្ដង " ជុងហូ

" ទោះបងមិនប្រាប់ក៏ខ្ញុំមិនបណ្ដោយឱ្យថេហ្យុងរៀបការចោលខ្ញុំដែរ " ជុងហ្គុក

" កូនអស់នេះធំៗមុខឡើងចាស់ជិតការប្រពន្ធអស់ទៅហើយនៅមកប្រកែកគ្នាធ្វើដូចជាក្មេងទៅកើត យ៉ាងណាក៏គួរតែខ្មាសក្មួយថេហ្យុងដែលជសភ្ញៀវផង " លោកស្រីចនស្ដីថាឱ្យអ្នកទាំងពីរ ពិសេសគឺពាក្យថាមុខចាស់តែម្ដងជុងហូនិងជុងហ្គុកឮហើយគឺចុកឈាមតែម្ដង លើកទីមួយហើយដែលលោកស្រីចនថាឱ្យពួកគេមុខចាស់បែបនេះ ឯលោកចននិងថេហ្យុងក៏លួចសើចនូវទឹកមុខរបស់អ្នកទាំងពីរ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now