#ពីរឆ្នាំក្រោយមក
ក្រោយពីបានរៀបការអស់រយ:ពេលពីរឆ្នាំមកនេះអ្នកទាំងពីរ បានរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខសុភមង្គលគ្មានអ្នកណាម្នាក់មកមាជ្រែកស្នេហាក្នុងជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរនោះទេ ហើយក៏គ្មាននរណាម្នាក់ប្រែចិត្តនោះដែរមានតែកាន់តែស្រឡាញ់គ្នាខ្លាំងៗ។
ថ្ងៃនេះថេហ្យុងនិងជុងហ្គុកបានទៅលេងភូមិគ្រឹះចនដោយខានទៅលេងអស់រយ:ពេលជាយូរព្រោះតែរវល់ ហើយថេហ្យុងគេនឹកក្មួយផងទើបជួនជាទំនេរក៏ឆ្លៀតទៅលេងទៅ។
" ជម្រាបសួរលោកប៉ាអ្នកម៉ាក់ " ថេហ្គុកក៏បានឱនគោរពនិយាយទៅកាន់លោកចននិងលោកស្រីចនដែលពួកគាត់កំពុងអង្គុយលើសាឡុងនោះ ហើយអ្នកទាំងក៏បានទៅអង្គុយជាមួយពួកគាត់ដែរ។
" ប៉ាម៉ាក់សុខសប្បាយជាទេ? មួយរយ:នេះមិនបានមកសួរសុខទុក្ខព្រោះតែរវល់ " ជុងហ្គុក
" ប៉ាម៉ាក់សុខសប្បាយធម្មតាទេ ឯការរវល់ម៉ាក់យល់ណា " លោកស្រីចន
" ម៉ាក់ចុះសាណានោះនាងងើបហើយឬនៅ? " ថេហ្យុងសួររកក្មួយស្រីរបស់ខ្លួនដែលនាងមានអាយុពីរឆ្នាំហើយ។
" ប្រហែលជាងើបហើយម៉ាក់គេកំពុងតែរៀបចំខ្លួនឱ្យហើយ នោះមកល្មម " លោកស្រីចន និយាយហើយគ្រប់គ្នាក៏ងាកមើលឃើញប៊ីនណាកំពុងតែពរកូនតូចយ៉ាងគួរឱ្យស្រឡាញ់។
" សាណាក្មួយពូ " ថេហ្យុងបានដើរទៅជិតប៊ីនណា ហើយលេងជាមួយនឹងក្មួយស្រីរបស់ខ្លួនដែលកំពុងនៅក្នុងប៊ីនណាទាំងក្រឺតខ្នាញ់។
" មើលទៅប្រពន្ធកូនស្រឡាញ់ក្មេងដ៏ហើយជុងហ្គុក " លោកស្រីចន
" ថេពិតជាស្រឡាញ់ក្មេងណាស់ ឱ្យតែឃើញគឺមិនបានទេដឹងតែទៅលេងជាមួយហើយ " ជុងហ្គុក
" ល្មមគួរតែគិតគូររឿងយកកូនហើយ " លោកស្រីចន
" ពួកយើងក៏បានពិភាស្សាគ្នារួចហើយដែរ តែដោយសាររវល់ខ្លាំងពេកទើបមិនទាន់យក " ជុងហ្គុកនិងថេហ្យុងបានពិភាស្សាគ្នារួចរឿងយកកូនគឺយកតាមបែបវិទ្យាសាស្រ្ត ។
" ចុះឥឡូវលែងរវល់ហើយឬនៅ " លោកស្រីចន
" លែងហើយ ទើបមានពេលមកលេងប៉ាម៉ាក់បែបនេះ " ជុងហ្គុក

YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Lãng mạnព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️