ភាគ37:កុំប្រាប់ថាឯងស្រឡាញ់គាត់ណា៎?

1.7K 103 4
                                    

ពេលដើរចូលមកដល់ក្នុងឡានថេហ្យុងក៏ចាប់ផ្ដើមយំ ឯមិត្តឃើញហើយក៏មានការបារម្ភជាខ្លាំង។

" លោកជុងហ្គុកនិយាយអីដាក់ឯងបានជាឯងយំ? "
" មែនហើយ! "
" គេមើលទៅដូចជាមិនចង់និយាយជាមួយយើងហើយថែមទាំងប្រងើយៗដាក់យើងទៀត យើងខូចចិត្តណាស់ហឹក! ហេតុអ្វីក៏គាត់ធ្វើរឹកពាបែបនេះដាក់យើង?ហឹកៗ "
" ឬគាត់ដឹងថាឯងបន្លំធ្វើជាថេហ៊ីហើយចងចាំរឿងគ្រប់យ៉ាងក្នុងអំឡុងពេលឯងនៅជាមួយគាត់? "
" បើគាត់ដឹងគាត់ប្រាកដជានិយាយអ្វីខ្លះហើយតែនេះអត់ទេ "
" អាចថាគាត់មិនចង់និយាយ "
" អញ្ចឹងគាត់ស្អប់យើងហើយមែនទេ? ហឹកៗ "
" ចាំនិយាយគ្នាជាមួយគាត់នៅពេលក្រោយទៅល្អទេ និយាយគ្នាឱ្យដឹងរឿង "
" អឹម! "
" ចាំយើងជូនឯងទៅវិញ " ជីមីននិយាយហើយក៏បើកឡានចេញទៅ

នៅតាមផ្លូវថេហ្យុងគេអង្គុយឡើងស្ងៀមស្ងាត់ទឹកមុខឡើងស្រពោន ជីមីនក៏ឧស្សាហ៍ងាកមកឃើញបែបនេះគេក៏មិនសប្បាយចិត្តដែរ។

" ថេហ្យុងបើជ្រុលជាចេញមកក្រៅទៅហើយពួកយើងទៅដើរលេងតែម្ដងទៅ " ជីមីន
" ស្មានឹងប្រុងទៅដើរលេងនៅឯណា? " អានណា
" ដើរឯណាក៏បាន ថេហ្យុងឯងព្រមអត់? "
" ទេយើងគ្មានអារម្មណ៍ ណាមួយជុងហ្គុកគេងពេទ្យផងវាដូចមិនសម "
" ត្រូវហើយ "
" ឯងជូនយើងទៅផ្ទះយើងទៅ យើងចង់ជួបប៉ាម៉ាក់ "
" Ok "

ឡានបើកមិនបានប៉ុន្មានក៏បានបើកមកដល់ភូមិគ្រឹះគីម ថេហ្យុងបានបើកទ្វារចេញពីក្នុងឡានឯជីមីននិងអានណាក៏បើកចេញមកដូចគ្នា ដើរប្រុងចូលទៅក្នុងផ្ទះទៅហើយឃើញលោកស្រីគីមនិងលោកគីមដើរចេញមកមើលតាមការស្លៀកពាក់ដូចជាប្រុងចេញទៅខាងក្រៅ។

" ប៉ាម៉ាក់ " ថេហ្យុង
" កូនថេ " ថេហ្យុងដើរចូលទៅឱបម៉ាក់របស់គេ
" កូននឹកម៉ាក់ " ថេហ្យុងឱបម៉ាក់គេឡើងណែនទៅហើយ
" ម៉ាក់ក៏នឹកកូនដែរ "
" លោកពូអ្នកមីងជម្រាបសួរ " ជីមីននិងអាននិយាយព្រមគ្នានៅពេលដើរចូលមកជិតគាត់
" ចាសក្មួយ " លោកស្រីគីមញញឹមទៅកាន់អ្នកទាំងពីរឯលោកគីមបានត្រឹមញញឹមហើយងក់ក្បាលប៉ុណ្ណោះ។
" ប៉ាម៉ាក់នេះអ្នកទាំងពីរប្រុងទៅណា? " ថេហ្យុងប្រលែងពីការឱបហើយក៏សួរ
" ម៉ាក់និងប៉ាប្រុងទៅសួរសុខទុក្ខក្មួយជុងហ្គុក និយាយអញ្ចឹងក្មួយជុងហ្គុកយ៉ាងម៉េចហើយ? " លោកស្រីគីម
" គាត់លែងអីហើយ មិនកើតអ្វីធ្ងន់ធ្ងរទេ " ថេហ្យុង
" អឹម!ម៉ាក់និងប៉ាទៅសួរសុខទុក្ខក្មួយជុងហ្គុកសិនហើយ កូនទៅទេ? " លោកស្រីគីម
" កូនទើបតែមកពីមើលគាត់ហើយ កូនមិនទៅទេ "
" អញ្ចឹងប៉ាម៉ាក់ទៅសិនហើយចាំប៉ាម៉ាក់ត្រឡប់មកវិញ " លោកស្រីគីម
" បាទ " ថេហ្យុង លោកស្រីគីមនិងលោកគីមក៏ដើរចេញចូលទៅក្នុងឡានដែលបានត្រៀមទុកហើយឡានក៏បានបើកចេញទៅ។
" តោះថេចូលក្នុងទៅ " ជីមីនក៏នាំថេហ្យុងចូលទៅក្នុងឯអានណាដើរតាមពីក្រោយ
" និយាយអញ្ចឹងពួកយើងដូចមិនទាន់បានអ្វីញ៉ាំនោះទេ បានតែផឹកភេសជ្ជៈ " ចូលមកដល់ក្នុងផ្ទះជីមីនក៏និយាយឡើង
" មែនហើយ ពួកយើងធ្វើbibimbap ញ៉ាំទៅ " អានណា
" ល្អ!សំខាន់ផ្ទះឯងមានគ្រឿងគ្រប់ទេ? "
" ទៅមើលនៅចង្រ្កានបាយទៅ " ថេហ្យុង ថាហើយគ្រប់គ្នាក៏ដើរសំដៅទៅចង្រ្កានផ្ទះ

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now