ភាគ57: ពេលនេះគឺបងស្រឡាញ់អូនក្នុងនាមជាអូនមិនមែនជាអ្នកណាទាំងអស់

2.1K 99 3
                                    

ពេលដែលងូតទឹកសម្អាតខ្លួនរួចហើយនោះជុងហ្គុកក៏បានចេញមកវិញដោយស្លៀកកន្សែងត្រឹមចង្កេះ។នាយក្រឡេកទៅមើលថេហ្យុងឃើញអង្គុយនៅលើគ្រែដោយមានទឹកមុខក្រៀមក្រំដូចជាក្នុងចិត្តមានទុក្ខកង្វល់អ្វីមួយ ឃើញបែបនេះហើយជុងហ្គុកក៏បានដើរចូលទៅអង្គុយជិត។

" អូនកើតអី? មិនសប្បាយចិត្តរឿងម្សិលមិញមែនទេ? " ជុងហ្គុក

" ... " ថេហ្យុងមិនតបតែក៏ងាកមើលមុខនាយដោយទឹកមុខសោកសៅ។

" បងសូមទោស! បងធ្វេសប្រហែសដែលធ្វើឱ្យសារ៉ានាងមកប្រើល្បិចបែបនេះដាក់បង បងមិននឹកស្មានថានាងនឹងធ្វើទង្វើបែបនេះទៀត បើអូនមកមិនទាន់ទេបងចប់មិនខាន " ជុងហ្គុកនិយាយរៀបរាប់ទោសកំហុសរបស់ខ្លួនប្រាប់ទៅថេហ្យុងដោយចាប់ដៃរបស់ថេហ្យុង។

" បងស្រឡាញ់អូនទេ? " ថេហ្យុង

" ហេតុអ្វីក៏អូនសួរបងបែបនេះ?បងប្រាកដជាស្រឡាញ់អូនហើយ " ជុងហ្គុក

" បងប្រាកដចិត្តហើយហ្ហេសដែលថាបងស្រឡាញ់អូន មិនមែន... " ថេហ្យុងប្រុងនិយាយដល់ចំណុចដែលខ្លួនចង់និយាយហើយក៏ស្រក់ទឹកភ្នែកតែម្ដងមានអារម្មណ៍ថាវាអួលណែន ឯជុងហ្គុកឃើញបែបនេះក៏ឆ្ងល់។

" ថេ!ហេតុអ្វីអូនក៏យំ ហ្ហឹម? " ជុងហ្គុកមានការបារម្ភជាខ្លាំងហេតុអ្វីសុខៗក៏ថេហ្យុងយំ។

" ជុង!បងត្រូវតែឆ្លើយនូវអ្វីដែលអូនសួរ បងត្រូវឆ្លើយវាដែលជាចម្លើយពិតប្រាកដមិនមែនជាការកុហក " ថេហ្យុង

" ok បងនឹងឆ្លើយនូវអ្វីដែលអូនសួរបង " ជុងហ្គុក

" តើក្នុងការដែលបងមកសុំទាក់ទងជាមួយអូន ព្រោះតែបងចង់បញ្ជាក់ថាបងស្រឡាញ់អូនឬក៏ដោយសារតែអូនមានមុខមាត់ដូចបងស្រីទើបបងស្រឡាញ់អូនតើត្រូវទេ? " ថេហ្យុង

ជុងហ្គុកឮសំណួរនេះហើយក៏ភ្ញាក់ផ្អើលបន្តិចដែរ មិននឹកស្មានថាថេហ្យុងអាចដឹងនោះទេ។

" មែន!ព្រោះមូលហេតុបែបនេះទើបបងមកទាក់ទងជាមួយអូន " ជុងហ្គុក

ថេហ្យុងឮអញ្ចឹងហើយគាំងញ័រមាត់ទឹកភ្នែកក៏ស្រក់ហូរចុះមកបន្ថែមទៀត ហើយគិតថាកន្លងមកជុងហ្គុកទាក់ទងជាមួយខ្លួននេះព្រោះតែហេតុផលមួយនេះទេឬ?ចុះបើជុងហ្គុកដឹងហើយថាខ្លួនមិនបានស្រឡាញ់ថេហ្យុង ការដែលនៅទាក់ទងជាមួយគ្នានោះនាយអាចទុកខ្លួនថាជាថេហ៊ីមិនខាន បើបែបនេះមែននោះ វាប្រាកដណាស់ថាខ្លួននឹងត្រូវឈឺចាប់។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now