ថ្ងៃរើសឈុតនិងថត Pre wedding ក៏បានមកដល់ក្រោយរើសឈុតត្រូវចិត្តអស់ហើយថ្ងៃបន្ទាប់ក៏ត្រូវមកថតរូបត្រៀមសម្រាប់ថ្ងៃការរបស់ពួកគេ។ ក្នុងដំណើរការនៃការថតរូបនោះថេហ្យុងក៏បានមកជាមួយដែរព្រោះចង់ឃើញថេហ៊ីថតរូបចង់ដឹងថាបងស្រីរបស់គេស្អាតប៉ុណ្ណាទៅ។ ក្រោយថតចប់រួចរាល់វាក៏ដល់ពេលល្ងាចល្មមដោយសារថតរូបមួយថ្ងៃហត់ផងឃ្លានផងនោះពួកគេទាំងបីក៏មកញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង។ ដោយរងចាំអាហារមកដល់នោះថេហ្យុងនិងថេហ៊ីក៏បានជជែកគ្នា។
" បងស្រីពេលរូបថតអម្បិញមិញបងស្អាតដ៏ហើយ ចុះទម្រាំថ្ងៃរៀបការស្អាតយ៉ាងណាទៅ? "
" ថ្ងៃនោះបងប្រាកដជាស្អាតជាងនេះមួយ100ដងហើយចាំមើលចុះ "
" ពិតហើយព្រោះបងស្រីរបស់ប្អូនម្នាក់នេះតែងតែស្អាតរហូតមក បើមិនអ៊ីចឹងម៉េចអាចទាក់ចិត្តអនាគតបងថ្លៃរបស់ខ្ញុំបានយូរបែបនេះនោះ "
" ចង់ថាបងស្អាតទើបអាចទាក់ចិត្តបានមែនទេ មិនមែនចរិកទេឬ?បងសម្លាញ់! " ថេហ៊ីធ្វើជាសួរអ្នកគូដណ្ដឹងដែលអង្គុយនៅក្បែរខ្លួននោះ
" ទាំងពីរនឹងអូនសម្លាញ់ " ជុងហ្គុកលើកដៃច្បិចចង្ការរបស់ថេហ៊ីតិចៗ
" ឃើញទេ!មិនមែនស្អាតតែមួយមុខទេ " ថេហ៊ីផ្អែកក្បាលដាក់លើស្មារបស់ជុងហ្គុកហើយងាកមកនិយាយឌឺថេហ្យុងលេងមួយ
" ជ្រេញអ្នកទាំងពីរណាស់ " ថេហ្យុងពេបមាត់ជ្រេញអ្នកទាំងពីរដែលផ្អែមល្ហែមមិនខ្វល់ពីគេដែលនៅលីវអីបន្តិចសោះ។
" រកមួយដែរទៅ កុំមកជ្រេញនឹងបង "
" ចាំបងមានក្មួយឱ្យខ្ញុំសិនមក ចាំខ្ញុំយក "
" ឯងនេះ! " ថេហ៊ីសម្លក់ថេហ្យុងទាំងអៀនតិចៗ
អាហារបានលើកមកដល់ពីរនាក់បងប្អូននៅបន្តជជែកគ្នាបណ្ដើរញ៉ាំអាហារបណ្ដើរឯជុងហ្គុកបានត្រឹមស្ដាប់ពីរនាក់បងប្អូននិយាយទាំងស្នាមញញឹមព្រោះឃើញថាពួកគេនិយាយគ្នាយ៉ាងរីករាយ។
នៅសល់តែពីរអាទិត្យទៀតប៉ុណ្ណោះគឺដល់ថ្ងៃរៀបការរបស់បងស្រីគេហើយដូច្នេះគេបានណាត់ជួបមិត្តចាស់ជួបគ្នាម្ដងដែលខានជួបមុខគ្នាអស់ជាច្រើនឆ្នាំ ព្រមទាំងដើម្បីអញ្ចើញពួកគេទៅចូលរួមមង្គលការរបស់បងស្រីផង ដែលបានណាត់នៅហាងប្រចាំរបស់ពួកគេនៅក្បែរម្ដុំវិទ្យាល័យដែលធ្លាប់បានរៀនជាមួយគ្នា។
" ថេហ្យុងនេះឯងមកមិនបានផ្ដល់ដំណឹងមុនសោះ " ជីមីន
" មែនហើយ ដឹងទេយើងនឹកឯងណាស់ " អានណា ដែលអង្គុយជិតថេហ្យុងនោះដែលជាមិត្តតាំងពីវិទ្យាល័យចូលមកឱបថេហ្យុងយ៉ាងណែនព្រោះនឹកបែកគ្នាច្រើនឆ្នាំមកហើយតែទំនាក់ទំនងរបស់ពួកគេគឺនៅតែល្អដដែលសម្រាប់ពួកគេទាំងបី។
" អួយ!ឱបយើងយ៉ាងនេះដាច់ខ្យល់យើងស្លាប់ឥឡូវហើយ " ថេហ្យុង
" មកពីនឹកឯងពេកនឹងណា " អានណានាងក៏ប្រលែងពីការឱបវិញ
" យើងក៏នឹកថេហ្យុងមិត្តយើងដែរតែយើងមិនដូចឯងទេ " ជីមីន
" តែឯងអង្គុយជិតថេហ្យុង ឯងក៏ឱបអ៊ីចឹងដូចតែគ្នានឹងកុំធ្វើឯងត្រឹមត្រូវ " អានណា
" យ៉ា...ពីរនាក់ឯងនេះ! " ថេហ្យុង
" យ៉ាងម៉េចរស់នៅបរទេសមានប្រុសៗសង្ហាច្រើនទេ? " អានណា
" មានសង្ហាៗច្រើនដែរ " ថេហ្យុង
" អ៊ីចឹងមានមិត្តៗសង្ហាៗចង់ណែនាំឱ្យយើងស្គាល់ខ្លះទេ? " អានណា
" យើងគិតថាអត់ទេ " ថេហ្យុង
" ហេតុអ្វីចង់ឱ្យមិត្តនៅ single រហូតមែនទេ? " អានណា
" មកពីគេមានគូអស់ហើយ តែឯងអាយុច្រើនហើយនៅមិនទាន់រកគូបានទៀតហេ៎ស " ថេហ្យុងសួរទាំងចង់សើច បែកគ្នាច្រើនឆ្នាំនៅតែអត់លិឍដដែល
" រកស្អីបាន បើគ្មានអ្នកណាគេត្រូវចិត្តដូចសិស្សច្បងគេផង " ជីមីន
" ន៎ែ!កុំចេះតែថានោះយើងឈប់ចាប់អារម្មណ៍អាប៉ិនឹងយូរហើយ " អានណា
" ប្រាកដទេអ្នកនាងមិត្ត? " ជីមីន
" ប្រាកដហើយ " អានណា
" បានហើយឈប់ប្រកែកគ្នាទៅ ហើយយើងហៅមកនេះក៏មានរឿងចង់ប្រាប់ពួកឯងដែរ " ថេហ្យុង
" រឿងអ្វី? " ជីមីន
" ពីរសប្ដាហ៍ទៀតបងថេហ៊ីរៀបការហើយ យើងចង់អញ្ចើញពីរនាក់ឯងឱ្យទៅចូលរួមដែរ " ថេហ្យុងបានហុចធៀបការអញ្ចើញឱ្យទៅអ្នកទាំងពីរ
" ជាមួយអ្នកណា? " អានណា
" សិស្សច្បងជុងហ្គុកនោះអី " ថេហ្យុង
" នេះបានយូរគ្រាន់បើ " ជីមីន
" បងប្រុសជុងហ្គុក មើលទៅគាត់ស្រឡាញ់ថេហ៊ីណាស់ " អានណា
" ពិតហើយ ដំបូងយើងមិនចង់ឱ្យគាត់ទាក់ទងគ្នានោះទេពួកឯងដឹងហើយមែនទេ ថាសិស្សច្បងមុនពេលទាក់ទងបងថេហ៊ីគាត់ខូលខិលព្រានប៉ុណ្ណាតែយើងក៏សម្រេចចិត្តត្រូវហើយព្រោះពេលនេះពួកគាត់ទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ហើយថែមទាំងជិតរៀបការជាមួយនឹងគ្នាថែមទៀតផង " ថេហ្យុង និយាយសប្បាយចិត្តពេលបងស្រីរបស់គេបានជួបមនុស្សដែលមានក្ដីស្នេហ៍ពិតបែបនេះ។
" យើងចង់បានស្នេហាដូចពួកគាត់ដែរ " អានណា
" ឈប់ស្រមៃទៅមិត្ត " ជីមីន
" ស្រមៃតិចតួចមិនបាន " អានណា
![](https://img.wattpad.com/cover/353375487-288-k276767.jpg)
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romansaព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️