ភាគ11:ឆាប់ដឹងខ្លួនណាកូន

2K 84 0
                                    

ក្រោយពីឡានត្រូវបានបើកបុកបង្គោភ្លើងហើយមនុស្សគ្រប់គ្នាក៏បានដើរមកមើលថាអ្នកនៅក្នុងឃើញយ៉ាងម៉េចទៅហើយ?គេបានឃើញជុងហ្គុកសន្លប់ក្បាលមានសុទ្ធតែឈាមដូច្នេះមិនចាំយូរអ្នកដែលបានឃើញក៏បានហៅឡានសង្គ្រោះបន្ទាន់មក។

ពេលឡានសង្គ្រោះបន្ទាន់បានមកដល់ក្រុមគ្រូពេទ្យបានជួយសង្គ្រោះចេញពីឡានហើយយកមកដាក់ជិះនៅឡានពេទ្យមិនចាំយូរឡានពេទ្យក៏បានបើកចេញទៅ។

+មន្ទីរពេទ្យ

លោកចននិងលោកស្រីចនបានដើរសំដៅមកបន្ទប់សង្គ្រោះបន្ទាន់ក្រោយទទួលបានដំណឹងថាជុងហ្គុកគ្រោះថ្នាក់រហូតដល់ចូលពេទ្យត្រូវមកសង្គ្រោះបន្ទាន់ពួកគាត់បានដើរយ៉ាងប្រញាប់ប្រញាល់ព្រមទាំងភ័យខ្លាចព្រួយបារម្ភជាខ្លាំង។

ពេលពួកគាត់ទាំងពីរដើរមកដល់នៅមុខសង្រ្គោះបន្ទាន់ពួកគាត់បានត្រឹមឈរនៅមុខសង្រ្គោះបន្ទាន់ទាំងព្រួយបារម្ភមិនដឹងថាជុងហ្គុកដែលនៅក្នុងសង្រ្គោះបន្ទាន់នោះយ៉ាងម៉េចហើយទេឯលោកស្រីចនបារម្ភខ្លាំងពេករហូតដល់យំ។

បន្តិចមកហូសុកនិងយ៉ុនហ្គីក៏បានដល់មកដែរក្រោយបានដឹងតាមរយ:ពត៌មានដែលបានចុះផ្សាយនោះគ្រាន់ដឹងភ្លាមនាយទាំងពីរក៏ប្រញាប់មកតែម្ដង។

" លោកអ៊ំជុងហ្គុកយ៉ាងម៉េចហើយ? " យ៉ុនហ្គីក៏សួរទៅកាន់លោកចនដែលកំពុងឱបលួងលោមលោកស្រីចនដែលកំពុងយំ។
" នៅមិនទាន់ដឹងនៅឡើយទេ "
" បើពេលនោះពួកយើងជូនជុងហ្គុកមកក៏មិនមានរឿងបែបនោះកើតដែរ " យ៉ុនហ្គី
" មែនហើយកំហុសពួកយើងដែលបណ្ដោយឱ្យគេជិះមក " ហូសុក
" មិនមែនកំហុសក្មួយទាំងពីរទេវាជាឧប្បត្តិហេតុប៉ុណ្ណោះ " លោកចន

គ្រប់គ្នាក៏ស្ងាត់អង្គុយរងចាំទទួលដំណឹងរបស់ជុងហ្គុុកថានាយយ៉ាងម៉េចទៅហើយ បន្តិចក្រោយមកក៏ទ្វារបន្ទប់សង្រ្គោះបន្ទាន់បានបើកបង្ហាញឱ្យឃើញលោកគ្រូពេទ្យចេញមកគ្រប់គ្នាឃើញហើយក៏ងើបដើរទៅក្បែរលោកគ្រូពេទ្យដើម្បីសួរនាំ។

" លោកគ្រូពេទ្យកូនប្រុសខ្ញុំយ៉ាងម៉េចទៅហើយ? "
" អ្នកជម្ងឺអស់អីហើយ ដោយសារតែខួរក្បាលមានការប៉ះទង្គិចជាខ្លាំងបណ្ដាលឱ្យមានឈាមក្នុងខួរក្បាលតែខាងយើងបានធ្វើការវះកាត់រួចរាល់ដូច្នេះអ្នកជម្ងឺនឹងនៅសន្លប់និងរងចាំការដឹងខ្លួនវិញ ហើយអ្នកជម្ងឺដូចជាមានសុខភាពខ្សោយដោយសារតែកង្វះអាហារនិងគេងមិនបានគ្រប់ផងដែរ " " (ខុសត្រូវអីកុំប្រកាន់ព្រោះ admin មិនសូវដឹងទេអំពីរឿងនេះ )
គ្រូពេទ្យបាននិយាយរៀបរាប់ពីស្ថានភាពរបស់ជុងហ្គុកទៅកាន់អ្នកគ្រប់គ្នា
" កង្វះអាហារហេ៎ឬក៏គេញ៉ាំតែអាហារដែលខ្ញុំបានផ្ញើឱ្យគេ? " លោកស្រីចនអាចដឹងបានដូចដឹងស្រាប់ហើយថាជុងហ្គុកមួយរយ:ក្រោយនូវការបាត់បង់ថេហ៊ីបាយទឹកនាយមិននូវនឹកនាទេបើមិនបានលោកស្រីចនហៅមកញ៉ាំគឺមិនខ្វល់ពីការញ៉ាំតែម្ដងណាមួយនៅ apartment ម្នាក់ឯងផង។
" អញ្ចឹងពេលនេះគេមិនមានបញ្ហាអ្វីទេមែនទេ? "
" បាទ "
" កូនអស់អីហើយអូន " លោកចនអង្អែលស្មារបស់លោកស្រីចនតិចៗ ឯលោកស្រីចនគាត់ក៏ញញឹមសប្បាយចិត្តទាំងទឹកភ្នែកដែលជុងហ្គុកមិនអី។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now