ក្នុងពេលធ្វើដំណើរចេញពីពេទ្យនៅក្នុងឡានជុងហ្គុកនិងថេហ្យុងអង្គុយមិនបាននិយាយអីឯជុងហ្គុកដូចជាកំពុងអង្គុយគិតរកនឹកថានាយស្គាល់សារ៉ាឬអត់។
" បាត់ឈឺក្បាលហើយឬនៅ? "
" ដូចជានៅទេ " ជុងហ្គុកយកដៃញីក្បាលតិចៗ
" កុំគិតអីនាំតែធ្វើឱ្យឈឺក្បាលទេ " ថេហ្យុងប្រាប់ជុងហ្គុកដោយយកដៃដាក់លើស្មានាយឯនាយក៏ងក់ក្បាលឈប់គិតពីរឿងនោះ+ភូមិគ្រឹះចន
មកដល់ផ្ទះវិញជិតដល់ម៉ោងបាយថ្ងៃទៅហើយជុងហ្គុកបានឡើងទៅបន្ទប់សម្រាកសិនព្រោះតែនាយឈឺក្បាលទោះឈបើព្យាយមគិតក៏នៅតែឈឺក្បាលឯថេហ្យុងក៏ទៅចូលទៅជួយធ្វើម្ហូបអ្នកបម្រើ។
មកដល់បន្ទប់ជុងហ្គុកក៏ទម្លាក់ខ្លួនគេងហើយខួរក្បាលក៏នឹកគិតដល់សម្ដីរបស់សារ៉ាដែលនាងបាននិយាយនោះ។
" តើនាងជាអ្នកណាហេតុអ្វីក៏ខ្ញុំមិនចាំអ្វីសោះអញ្ចឹង " ជុងហ្គុកគេងគិតតែក៏គិតមិនចេញបានត្រឹមតែឈឺក្បាលប៉ុណ្ណោះហើយនាយក៏សម្ងំគេងទៅវិញ ។
មួយសន្ទុះថេហ្យុងក៏បានបើកទ្វារចូលមកពេលម
ដើរមកដល់គ្រែឃើញជុងហ្គុកកំពុងតែសម្ងំគេងឃើញបែបនេះថេហ្យុងក៏ដាស់ជុងហ្គុកឱ្យភ្ញាក់។" បងភ្ញាក់ឡើង " ថេហ្យុងនិយាយដាស់ជុងហ្គុកតិចៗឯនាយក៏ភ្ញាក់បើកភ្នែកតិចសម្លឹងមើលមុខរបស់ថេហ្យុង។
" ងើបឡើងទៅទឹកមុខអាងចុះក្រោមទៅហូបបាយណា "
" អឹម " ជុងហ្គុកងក់ក្បាលហើយក៏ងើបដើរទៅបន្ទប់ទឹកឯថេហ្យុងក៏ចុះមកខាងក្រោមមុន ក្រោយពីលុបមុខរួចរាល់ជុងហ្គុកក៏បានចុះមកក្រោមហើយសំដៅទៅតុអាហារហើយជុងហ្គុកក្បែរថេហ្យុងនិងលោកចនតាមទម្លាប់។ក្រោយពីអាហារថ្ងៃត្រង់បានបញ្ចប់ជុងហ្គុកក៏ឡើងមកបន្ទប់វិញឯថេហ្យុងក៏រៀបចំថ្នាំឱ្យជុងហ្គុកលេបតាមធម្មតាទោះរបួសផ្នែកខាងក្រៅជាតែខាងក្នុងមិនទាន់នោះទេ ក្រោយលេបរួចជុងហ្គុកក៏សម្ងំគេងតែម្ដង។
ឯថេហ្យុងឃើញជុងហ្គុកគេងហុំយក៏មកបន្ទប់របស់ខ្លួនវិញ ចូលមកបន្ទប់អង្គុយលើពូកបន្តិចទូរស័ព្ទរបស់ថេហ្យុងបានរោទិ៍ឡើងហើយថេហ្យុងបានចុចទទួល។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️