សារ៉ាក្រោយចប់កម្មពិធីនាងកក៏បានត្រឡប់មកផ្ទះវិញហើយពេលនេះនាងកំពុងតែនៅក្នុងបន្ទប់អង្គុយលើគ្រែមើលវិដេអូដែលនាងបានលួចថតការសន្ទនារវាងហូសុកនិងជុងហ្គុកនោះ។នាងមើលបណ្ដើរញញឹមសប្បាយចិត្តបណ្តើរតែប៉ុណ្ណឹងនាងមានសង្ឃឹមក្នុងការធ្វើឱ្យជុងហ្គុកមកស្រឡាញ់ខ្លួនហើយព្រោះនាយមិនទាន់ច្បាស់ពីអារម្មណ៍ខ្លួនឯងនោះទេ។" បើថ្ងៃណាមួយឯងបានមើលវិដេអូននេះហើយ តើឯងនឹងមានអារម្មណ៍យ៉ាងម៉េច? " សារ៉ានិយាយហើយក៏បង្ហាញស្នាមញញឹមយ៉ាងពឹសពុលចេញ។
ពេលព្រឹក
ភូមិគ្រឹះគីមថេហ្យុងបានដើរចុះពីបន្ទាប់ដោយរៀងខកម៉ោងបន្តិចដោយសារយប់មិញទម្រាំចប់កម្មពិធីត្រឡប់មកផ្ទះវិញរាងយប់ជ្រៅបន្តិចដែរ ទើបធ្វើឱ្យនាយតូចគេងខកបែបនេះ។
" ថេហ្យុងមកនេះបន្តិចម៉ាក់មានរឿងចង់សួរ " លោកស្រីគីមបានដែលអង្គុយលើសាឡុងក៏បានស្រែកហៅពេលឃើញថេហ្យុងដើរចុះមក ឯថេហ្យុងក៏ដើរទៅអង្គុយក្បែរគាត់។
" ម៉ាក់មានការចង់សួរអ្វី? " ថេហ្យុង
" ម៉ាក់បានមើលព័ត៌មានអម្បិញមិញ ឃើញនិយាយអំពីក្មួយជុងហ្គុកនិងកូនថាជាអាចគូស្នេហ៍នឹងគ្នា ព្រោះក្មួយជុងហ្គុកបាននិយាយប្រាប់អ្នកកាសែតថាមកជាមួយពិសេសដែលជាកូន " លោកស្រីគីម
" ម៉ាក់..! " ថេហ្យុងឮបែបបនេះហើយគេចាប់ផ្ដើមភ័យខ្លួនតែម្ដង
" ពួកកូនទាក់ទងគ្នាមែនទេ? " លោកស្រីគីមសួរដោយទឹកមុខស្មើរ
" បាទ!គឺពួកយើងទក់ទងគ្នា " ថេហ្យុងឆ្លើយដោយបន្ថយសម្លេងនិងឱនមុខចុះនាយតូចមាអារម្មណ៍ថាខ្លាចម៉ាក់របស់ខ្លួនណាស់
" យូរហើយ? " លោកស្រីគីម
" ទើបតែប៉ុន្មានថ្ងៃទេម៉ាក់ " ថេហ្យុង
" ហឹម!បើម៉ាក់មិនសួរសង្ស័យមិនប្រាប់ម៉ាក់ទេមើលទៅ " លោកស្រីគីម
" មកពីកូនខ្លាចម៉ាក់មិនពេញចិត្ត ទើបមិនហ៊ានប្រាប់ តើម៉ាក់ខឹងកូនទេ? " ថេហ្យុង លោកស្រីគីមឮហើយគាត់ក៏ញញឹមឡើងមក
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️