ថេហ្យុងបានជិះតាក់ស៊ីមកកាន់សួនច្បារសាធារណ:ដោយអង្គុយក្រោមឈើមួយ ដោយទឹកមុខស្ងៀមស្ងាត់ នឹកឃើញដល់ហេតុកាលមុននេះដែលឃើញសារ៉ានិងជុងហ្គុកថើបគ្នាធ្វើឱ្យថេហ្យុងមានការពិបាកចិត្តជាខ្លាំង ។
ថេហ្យុងអង្គុយស្ងៀមស្ងាត់នៅទីនេះយ៉ាងយូរដោយមិនដឹងថាជុងហ្គុកមានរឿងនោះទេ ព្រោះទូរស័ព្ទក៏ចុចបិទដូច្នេះមិនដឹងថាមានអ្នកណាតេមកទេ។
ថេហ្យុងយកទូរស័ព្ទមកបើកវិញដើម្បីចង់ដឹងថាម៉ោងប៉ុន្មានហើយ តែពេលយកមកមើលក៏ឃើញថាមានការតេមកជាច្រើន ក្នុងនោះអ្នកដែលតេមកគេចុងក្រោយក៏ឃើញមានមិត្តរបស់ខ្លួនគឺជីមីនផងដែរ ឃើញអញ្ចឹងហើយថេហ្យុងក៏ចុចតេទៅកាន់ជីមីនតែម្ដង។
" អាឡូជីមីន!ឯងតេមកយើងមានការអ្វី? "
' ទីបំផុតឯងព្រមលើកហើយ ឯងដឹងទេពួកយើងតេទៅឯងចង់ផ្ទុះទូរស័ព្ទទៅហើយ '
" មានការអ្វីក៏ឆាប់និយាយមក "
' គឺលោកជុងហ្គុកជួបគ្រោះថ្នាក់ចរាចរណ៍ ពេលនេះគាត់កំពុងនៅបន្ទប់សង្រ្គោះបន្ទាប់ '
" ថាម៉េច? " ថេហ្យុងលើកហើយពិតជាតក់ស្លុតខ្លាំងណាស់ ម៉េចក៏សុខៗជុងហ្គុកមកជួបរឿងបែបនេះ។
' ពេលនេះឯងនៅឯណា? ឆាប់មកមន្ទីពេទ្យសេអ៊ូល មក '
" យើងនឹងទៅឥឡូវនេះ " ថេហ្យុងចុចបិទទូរស័ព្ទ ហើយងើបដើរមករកឡានតាក់ស៊ី ក្រោយពីបានហើយក៏ឡើងឡានតាល់ស៊ីជិះចេញទៅ។+មន្ទីពេទ្យ
ថេហ្យុងបានដើរយ៉ាងញាប់ជើងសំដៅទៅរកបន្ទប់សង្រ្គោះបន្ទាន់ដោយក្នុងចិត្តបន់ស្រន់កុំឱ្យជុងហ្គុកមានរឿងអ្វីកើតឡើងធ្ងន់ធ្ងរឱ្យសោះ។
ពេលដើរមកដល់មុខបន្ទប់សង្រ្គោះបន្ទាន់ដោយឃើញ មានជុងហូ ហូសុក លោកចនលោកស្រីចនជីមីន និងយ៉ុនហ្គីកំពុងដែលនៅមុខបន្ទប់សង្រ្គោះបន្ទាន់នោះដោយទឹកមុខម្នាក់ៗពិតជាពិបាកមើលណាស់ព្រោះតែជុងហ្គុកមកជួបរឿងរ៉ាវបែបនេះ ឯលោកស្រីចនគិតតែពីអង្គុយយំដោយមានលោកចនចាំលួងលោម។
ជីមីនក្រឡេកឃើញថេហ្យុងហើយជីមីនក៏ដើរមកក្បែរថេហ្យុងយ៉ាងលឿន។
" នេះមានរឿងអ្វី?ហេតុអ្វីបានជាសុខៗគាត់ស្រាប់តែមកជួបរឿងបែបនេះ? " ថេហ្យុងសួរទាំងញ័រមាត់ព្រមទាំងទឹកភ្នែកស្រក់ចុះមក ។
" ដោយសារតែគាត់បើកបរហួសភ្លើងស្តុបពណ៍ក្រហមទើបត្រូវឡានបើកមកបុកមួយទំហឹង "
" ហឹក!!ហឹក!! " ថេហ្យុងឮហើយក៏យំ ប្រហែលនាយបើកឡានប្រញាប់មកតាមខ្លួនហើយទើបមកជួបរឿងបែបនេះ។
" កុំយំ!គាត់ប្រាកដជាមិនអីនោះទេ " ជីមីនមកឱបថេហ្យុងហើយអង្អែលខ្នងលួងលោមឯថេហ្យុងក៏យំដោយភាពស្ងៀមស្ងាត់។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Storie d'amoreព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️