រំលងទៅបីថ្ងៃទៅហើយដែលជុងហ្គុកបានសន្លប់នៅមិនទាន់ដឹងខ្លួនទៀតទោះជុងហ្គុកនាយផុតគ្រោះថ្នាក់តែលោកស្រីចននៅតែបារម្ភព្រោះតែនាយនៅមិនទាន់ដឹងខ្លួនទៀត។
ពេលនេះល្ងាចទៅហើយលោកស្រីចនក៏នៅជូតខ្លួនឱ្យជុងហ្គុកគាត់កំពុងតែជូតដៃជុងហ្គុកសុខៗស្រាប់តែឃើញម្រាមរបស់ជុងហ្គុកកម្រើកបន្តិចឃើញបែបនេះលោកស្រីចនហាក់សប្បាយចិត្តជាខ្លាំង។
ជុងហ្គុកចាប់ផ្ដើមកម្រើកភ្នែកដោយបើកម្ដងបន្តិចៗរួវក៏បើកបានភ្នែកពេញហើយអ្វីដែលនាយឃើញមុនគេគឺពិដានពណ៌សហើយក៏ងាកឃើញលោកស្រីចន។
" កូន...កូនដឹងខ្លួនហើយ " លោកស្រីចនញញឹមសប្បាយចិត្តដែលឃើញជុងហ្គុកភ្ញាក់ពីសន្លប់បែបនេះ ជុងហ្គុកមាអារម្មណ៍ថាឈឺក្បាលក៏យកដៃប៉ះក្បាលរបស់ខ្លួនតិចៗ
" យ៉ាងម៉េចនឹងកូនឈឺក្បាលមែនទេ? "
" ឈឺ " ជុងហ្គុកពោលតិចៗប្រាប់ទៅលោកស្រីចន
" ចាំបន្តិចម៉ាក់ហៅពេទ្យមក គ្រូពេទ្យកូនខ្ញុំគេបានដឹងខ្លួនហើយតែគេគឺឈឺក្បាលសុំជួយមកពិនិត្យផង " លោកស្រីចនចុចកណ្ដឹងបន្លឺសម្លេងផ្ដល់ដំណឹងទៅកាន់គ្រូពេទ្យ បន្តិចក្រោយមកក៏មានគ្រូពេទ្យចូលមកពិនិត្យអាការ:របស់ជុងហ្គុក" អ្នកជម្ងឺគ្រាន់តែឈឺមុខប៉ុណ្ណោះវាជារឿងធម្មតាទេ យើងបានចាក់ថ្នាំបំបាត់ភាពឈឺចាប់រួចហើយ " ក្រោយពិនិត្យអាការ:និងចាក់ថ្នាំរួចក៏និយាយប្រាប់លោកស្រីចន
" ចាសលោកគ្រូ " លោកស្រីចនញញឹមសប្បាយចិត្តហើយងាកមើលទៅកាន់ជុងហ្គុកដែលនៅបើកភ្នែកភ្លឹសៗសម្លឹងមើលទៅពិដាន
" ខ្ញុំ...ខ្ញុំនៅទីណានឹង? " ជុងហ្គុកគេងស្ងៀមសុខៗក៏និយាយឡើង
" គឺនៅមន្ទីរពេទ្យណាកូន "
" ហេតុអ្វីក៏ខ្ញុំនៅមន្ទីរពេទ្យ? "
" មកពីកូនជួបគ្រោះថ្នាក់ចរាចរណ៍ទើបត្រូវចូលពេទ្យបែបនេះ "
" ចុះអ្នកមីងជាអ្នកណា? " ជុងហ្គុកងាកសួរទៅកាន់លោកស្រីចនដែលគាត់ឮហើយគាំងនិយាយមិនចេញនេះសួរគាត់បែបនេះចង់បានន័យថាយ៉ាងម៉េចទៅ?
" ជា...ម៉ាក់កូននោះអី " លោកស្រីចននិយាយហើយក៏ងាកមើលគ្រូពេទ្យបន្តិច
" ម៉ាក់ហ្អេស? "
" ចាសគឺម៉ាក់ " លោកស្រីចនងក់ក្បាលបញ្ជាក់ឯជុងហ្គុកនៅសម្លឹងមើលលោកស្រីចនបើកភ្នែកភ្លឹសៗដោយទឹកមុខឆ្ងល់
" តែហេតុអ្វីក៏ខ្ញុំមិនចាំសោះអញ្ចឹង? "
" លោកគ្រូពេទ្យនេះបានន័យថាយ៉ាងម៉េចនឹង? " លោកស្រីចនងាកសួរលោកគ្រូពេទ្យដោយព្រួយបារម្ភខ្លាចមានបញ្ហាអ្វីកើតឡើងចំពោះជុងហ្គុក
" អាចមកពីការប៉ះទង្គិចខួរក្បាលផ្នែកខួរតូចទើបធ្វើឱ្យមានការបាត់បង់ការចងចាំបែបនេះ "
" ចុះពេលណាទើបគេចាំវិញ? "
" អាស្រ័យលើការអ្នកជម្ងឺនិងមនុស្សជុំវិញខ្លួនជួយរំលឹកការចងចាំរបស់អ្នកជម្ងឺ "
" ចាសលោកគ្រូពេទ្យ " លោកគ្រូពេទ្យញញឹមហើយក៏ដើរចេញត្រឡប់ទៅវិញព្រោះអស់តួនាទីគាត់ហើយណាមួយអ្នកជម្ងឺបែបនេះគ្រូពេទ្យគាត់ជួបច្រើនមកហើយក្រោយគ្រោះថ្នាក់ប៉ះពាល់ក្បាលរហូតបាត់ការចងចាំបែបនេះ។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️