ភាគ26:សង្ឃឹមថាគាត់នឹងយល់ពីបំណងល្អរបស់ឯង

1.5K 72 0
                                    

+បីថ្ងៃក្រោយមកនាពេលរសៀល
+ផ្ទះត្រកូល Kang

សារ៉ាបានដើរចុះមកពីខាងលើដើរកាត់លោកកាងដែលជាឪពុកកំពុងអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវដោយថ្ងៃនេះជាថ្ងៃអាទិត្យទើបគាត់មិនបានទៅធ្វើការ។

" នេះកូនប្រុងទៅណាទៀតហើយសារ៉ា? " លោកកាងសួរទៅកាន់សារ៉ាដែលប្រុងដើរចេញពីផ្ទះនោះ
" ទៅដើរលេងជាមួយមិត្តណាប៉ា "
" កូនគួរតែឈប់សម្រាកខ្លះទៅរឿងដើរលេងនោះហើយងាកមកធ្វើការវិញទៅកូនរៀនចប់ប៉ុន្មានឆ្នាំហើយណា "
" ខ្ញុំមិនចង់ទៅធ្វើការនៅក្រុមហ៊ុនប៉ាទេ គួរឱ្យធុញណាស់សុទ្ធតែមនុស្សចាស់ "
" បើមិនចង់ទៅធ្វើការនៅក្រុមហ៊ុនប៉ាទេ កូនទៅធ្វើការនៅក្រុមហ៊ុនចនទៅឮថាប្រកាសរកលេខាផង " គ្រាន់តែឮថាក្រុមហ៊ុនចនសារ៉ានាងងាកមកមើលប៉ានាងយ៉ាងលឿន ហើយដើរមកអង្គុយជិតគាត់ ។
" ក្រុមហ៊ុនចនដែលជាក្រុមហ៊ុនធំនោះមែនទេប៉ា ហើយដែលអ្នកបន្តតំណែងក្រុមហ៊ុនមានចន ជុងហូ និងចនជុងហ្គុកជាអ្នកគ្រប់គ្រងត្រូវទេប៉ស? "
" ត្រូវហើយ ស្អែកនេះកូនទៅដាក់ពាក្យទៅក្រុមហ៊ុនទើបតែប្រកាសរើសទេ " សារ៉ានាងឮហើយហើយក៏ញញឹមចុងមាត់ហាក់មានគំនិតអ្វីម្យ៉ាងក្នុងការទៅធ្វើជាលេខាក្នុងក្រុមហ៊ុននោះ ហើយមូលហេតុដែលលោកកាងចង់ឱ្យសារ៉ាទៅធ្វើការនៅក្នុងក្រុមហ៊ុនចន ព្រោះគាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុននោះដែរ។

ថ្ងៃនេះថេហ្យុង ជីមីន និងអានណាបានណាត់គ្នាទៀតហើយតែលើកនេះជុងហ្គុកមិនបានមកជាមួយនោះទេចង់ឱ្យថេហ្យុងដើរលេងជាមួយមិត្តឱ្យសប្បាយចិត្តសោយមិនចង់រំខាននោះទេ។  

ដោយពួកគេណាត់គ្នាមកដើរលេងនៅតំបន់មួយដែលមនុស្សភាគច្រើនចូលចិត្តនិយមមកដើរលេងនៅតំបន់នេះ ហើយដើរលេងមើលនេះមើលនោះអស់ចិត្តហើយក៏នាំគ្នាមកញ៉ាំអីនៅតូបមួយសិន។

" ឯងយ៉ាងម៉េចហើយថេហ្យុងរស់នៅទីនោះក្នុងរយ:ពេលជិតពីរខែមកនេះ? " ជីមីន
" គឺសុខសប្បាយធម្មតា មិនពិបាកអ្វីទេ " ថេហ្យុង
" ចុះលោកជុងហ្គុកមានការចងចាំវិញហើយឬនៅ? " អានណា
" នៅទេ "
" អេ៎ យូរម្ល៉េះជិតពីរខែមកហើយ " ជីមីន
" យើងក៏មិនដឹងដែរ ប្រហែលមិនទាន់ដល់ពេល "
" បើគាត់ចងចាំវិញនោះ តើនឹងមានបញ្ហាអ្វីកើតឡើងអត់បើដឹងថាឯងបន្លំធ្វើជាថេហ៊ី? " អានណា នាងសួរធ្វើឱ្យថេហ្យុងគិតបន្តិច។
" មិនដឹងទេ ចាំពេលនោះចាំគិតទៀតទៅ វាប្រហែលមិនកើតអ្វីធ្ងន់ធ្ងរនោះទេ " ថេហ្យុងដឹងចម្លើយខ្លះៗហើយតែជ្រើសរើសមិនតប
" យើងសង្ឃឹមថាគាត់នឹងយល់ពីបំណងល្អរបស់ឯងទៅចុះ " ជីមីន
" យើងក៏សង្ឃឹមអញ្ចឹងដែរ សង្ឃឹមថាគាត់នឹងមិនស្អប់ខឹងយើងទៅចុះ ព្រោះហេតុផលរបស់យើងគ្រាន់តែមានបំណងល្អចំពោះគាត់ប៉ុណ្ណោះ " ថេហ្យុងតបទាំងញញឹម ទាំងក្នុងចិត្តភ័យព្រួយពេលដែលគិតដល់ការចងចាំរបស់ជុងហ្គុកត្រឡប់មកវិញ

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now