ថេហ្យុងនិងជុងហ្គុកក៏ចាប់ផ្ដើមញ៉ាំអាហារជាមួយគ្នា ក្រោយពីញ៉ាំរួចក៏នៅអង្គុយជជែកគ្នាលេង។
" លេខាបងស្អាតណាស់ "
" ប្រចណ្ឌ? "
" អត់ទេអូនមិនប្រចណ្ឌបងជាមួយនាងនោះទេ "
" ហេតុអ្វីក៏មិនប្រចណ្ឌឬក៏មិនស្រឡាញ់បងទេដឹងបានមិនប្រចណ្ឌ? "
" ឬក៏បងចង់ឱ្យអូនប្រចណ្ឌ?តិចថាពេលអូនប្រចណ្ឌបងធុញនឹងអូនហើយថាអូនជាមនុស្សរឿងច្រើនទៅ "
" ម៉េចនឹងអាចនោះ បងមានតែសប្បាយបើអូនប្រចណ្ឌបងបានន័យថាអូនស្រឡាញ់បងខ្លាំងហើយ "
" ចាំពេលដែលអូនឃើញបងស្និទ្ធស្នាលជាស្រីណាម្នាក់ចាំអូនប្រចណ្ឌបង "ពួកគេក៏បន្តនិយាយគ្នាជាហូរហែរហូតទាល់តែជុងហ្គុកដល់ម៉ោងត្រូវធ្វើការបន្ត ហើយថេហ្យុងក៏ដើរចេញពីបន្ទប់ធ្វើការរបស់ជុងហ្គុកដើរចេញមកជួបសារ៉ាដែលកំពុងមើលមកថេហ្យុងទាំងមិនពេញថេហ្យុងមិនខ្វល់ពីក្រសែភ្នែករបស់សារ៉ានោះទេក៏ដើរទៅបន្ត។
" ថេហ៊ីជាមនុស្សស្រីតែហេតុអ្វីក៏ការស្លៀកពាក់ជាមនុស្សប្រុសទៅវិញហើយកាត់សក់ខ្លីទៀត? " សារ៉ានិយាយឡើងធ្វើឱ្យថេហ្យុងផ្អាកដំណើរងាកមកមើលសារ៉ាទាំងមុខស្មើរ
" ចង់ខ្ញុំស្លៀកពាក់យ៉ាងម៉េចវាជារឿងរបស់ខ្ញុំ នាងមិនបាច់មកចេះដឹងនោះទេ "
" ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះ មិនស្មានថាជុងហ្គុកស្រឡាញ់មនុស្សស្រីមានការតែងខ្លួនបែបនេះសោះ តាមខ្ញុំដឹងជុងហ្គុកគេចូលចិត្តមនុស្សស្រីតែងខ្លួន sexy " សារ៉ានិយាយទាំងញញឹមឌឺដាក់ថេហ្យុង
" អ្វីៗប្រែប្រួលតាមវេលា មិនប្រាកដថាការចូលចិត្តនៅតែដដែលនោះទេវាតែងតែផ្លាស់ប្ដូរតាមពេលវេលា "
" ពិតឬ?ចុះប្រសិនបើមានមនុស្សស្រី sexy នៅចំពោះមុខជុងហ្គុកនោះ ខ្ញុំមិនជឿថាជុងហ្គុកនឹងមិនប្រកែកនោះទេ "
" ខ្ញុំជឿថាទោះមានមនុស្សស្រីស្រាតនៅចំពោះមុខគាត់ក៏គាត់មិនចាប់អារម្មណ៍ដែរ "
" ប្រាកដចិត្តម្ល៉េះ?មនុស្សប្រុសណាក៏ដូចមនុស្សណាដែរ ចំណីនៅនឹងមុខហើយគេមិនឱ្យចំណីនោះរបូតចេញពីមាត់ខ្លួននោះទេ " សារ៉ាកាន់តែនិយាយកាន់តែធ្វើឱ្យថេហ្យុងមិនពេញចិត្តនិងភ័យខ្លាចចំពោះសារ៉ា ដែលស្ដាប់ការនិយាយស្ដីរបស់នាងគឺនាងមានបំណងចង់ទាក់ជុងហ្គុកច្បាស់ណាស់ ថេហ្យុងហើយដឹងថានាងជាសង្សារចាស់របស់ជុងហ្គុកកាលជួបនាងនៅមុខមន្ទីរពេទ្យនោះ។
" ខ្ញុំឈប់និយាយជាមួយនាងហើយ វាអត់ប្រយោជន៍ណាស់ " ថេហ្យុងថាហើយក៏ដើរចេញទៅតែម្ដង ឯសារ៉ានាងក៏ញញឹមសមចិត្ត ។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️