#មួយខែក្រោយមកក្នុងរយ:ពេលមួយខែនេះថេហ្យុងនិងជុងហ្គុកកាន់តែស្រឡាញ់គ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយអ្វីដែលសំខាន់នោះគឺពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចហើយតាំងពីបីថ្ងៃមុនមកម្ល៉េះ។
ដោយថ្ងៃនេះទំនេរអ្នកទាំងពីរក៏បានមកផ្សារទំនើបដើម្បីទិញឥវ៉ាន់ដាក់ផ្ទះ ទិញរបស់ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ ពេលដែលកំពុងតែទិញឥវ៉ាន់នោះក៏ស្រាប់តែពួកគេបានជួបនឹងសារ៉ា។
" សួស្ដី!ខានជួបគ្នាយូរហើយ " សារ៉ា និយាយទាំងញញឹករាក់ទាក់ដាក់ពួកគេ
" សួស្ដី! " ថេហ្យុងនិយាយទាំងចម្លែកក្នុងចិត្ត ឯជុងហ្គុកឃើញនាងហើយដោយភ័យខ្លាចថាសារ៉ាធ្វើរឿងមិនល្អដាក់ថេហ្យុងក៏ដើរមកឈរបាំងពីមុខថេហ្យុង។
" មិនចាប់ភ័យថាខ្ញុំនឹងមកធ្វើបាបថេហ្យុងនោះទេ ព្រោះពេលនេះខ្ញុំលែងស្រឡាញ់បងទៀតហើយ " សារ៉ា
" អាចជឿបានទេ? " ជុងហ្គុក
" អាចជឿបានព្រោះថ្ងៃខ្ញុំបានមកជាមួយសង្សាររបស់ខ្ញុំ babe " សារ៉ា ក៏បានហៅសង្សាររបស់នាងដែលឈរនៅជិតៗនេះដែរទេ ពេលនោះបុរសម្នាក់ក៏បានដើរមកជិតនាងដែលនាយម្នាក់នោះជាជនបរទេស។
" នេះគឺជាសង្សាររបស់ខ្ញុំដែលពួកយើងទើបតែទាក់ទងគ្នាទេ ហើយបើជ្រុលជាជួបគ្នាទៅហើយខ្ញុំក៏ចង់សូមអភ័យទោសចំពោះរឿងកន្លងមកដែលខ្ញុំបានធ្វើរឿងមិនល្អចំពោះអ្នកទាំងពីរ ខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងលើកលែងអាធ្យាស្រ័យដល់ខ្ញុំ " សារ៉ានិយាយដោយទឹកមុខស្មោះត្រង់ពាក្យសម្ដីដែលនាងនិយាយទាំងប៉ុន្មានសុទ្ធតែជាពាក្យពិតចេញពីចិត្តមិនមែនជាពាក្យកុហកនោះទេ។
" មនុស្សធ្វើខុសចេះកែខ្លួនវាគឺជារឿងល្អបំផុត ដូច្នេះខ្ញុំអាស្រ័យឱ្យនាងចុះ " ថេហ្យុង និយាយទៅកាន់សារ៉ាទាំងស្នាមញញឹម។
" ខ្ញុំក៏ដូចគ្នា " ជុងហ្គុក
" អរគុណណាស់ដែលបានអាស្រ័យឱ្យខ្ញុំ ហើយខ្ញុំសូមពរឱ្យអ្នកទាំងពីររស់នៅជាមួយគ្នាឱ្យបានសុខសុភមង្គល និងស្រឡាញ់ជារៀងរហូតទៅ " សារ៉ា
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️