ភាគ44:ម៉េចក៏មកសម្លក់ខ្ញុំអញ្ចឹង?

2K 91 0
                                    

ពេលសារ៉ាចេញទៅបាត់បានប្រហែលប៉ុន្មាននាទី ជុងហ្គុកក៏យកកាហ្វេនោះមកផឹកដោយរាងភ័យតិចៗដែរ ខ្លាចតែសារ៉ាលួចដាក់ថ្នាំទៀតនោះទេតែនៅតែផឹកវាឡើងអស់រលីងបើផឹកហើយនាយមានបញ្ហាអ្វីកើតឡើងដូចលើកមុនទៀតនាយនឹងរករឿងសារ៉ាដល់ទីបំផុតហើយ។

សម្លេងគោះទ្វារបានបន្លឺម្ដងទៀតឯនាយក៏បានស្រែកប្រាប់អនុញ្ញាតឱ្យចូលហើយដេវិតនាយគឺជាអ្នកដែលបានបើកទ្វារចូលមក។

" លោកអគ្គនាយករង! "
" ហឹម? "
" ថ្ងៃនេះមានការណាត់ជួបអតិថិជនធំនៅភោជនីយដ្ឋាននាថ្ងៃត្រង់នេះ "
" ក្រែងការងារនេះជារបស់លោកអគ្គនាយកហេ៎ស? "
" គឺលោកអគ្គនាយចង់ប្រគល់កិច្ចការនេះឱ្យលោកអគ្គនាយករងធ្វើជំនួស "
" អឹម!ទៅធ្វើការវិញចុះ "
" បាទ " ដេវិតនាយក៏បានដើរចេញពីការិយាល័យរបស់ជុងហ្គុក។

...

លោកគីមបានប្រគល់ការងារគ្រប់គ្រងភោជនីយដ្ឋានទាំងអស់ឱ្យទៅថេហ្យុងដែលវាមិនមែនទាំងស្រុងនោះទេ ព្រោះទុកពេលឱ្យថេហ្យុងបានធ្វើការឱ្យមានបទពិសោធន៍មានសមត្ថភាពច្បាស់លាស់សិនទើបប្រគល់ឱ្យគ្រប់គ្រងទាំងស្រុង។

ដោយថ្ងៃនេះជាថ្ងៃដំបូងនៃការមកមើលគ្រប់គ្រងនៅក្នុងភោជនីយដ្ឋានសាខាមួយចំណោមសាខាឯទៀត ដោយពេលនេះថេហ្យុងកំពុងតែនៅក្នុងការិយាល័យធ្វើការនៅក្នុងភោជនីយដ្ឋាននោះ។

មិនត្រឹមតែធ្វើការក្នុងការិយាយល័យនោះថេហ្យុងក៏ត្រូវដើរត្រួតពិនិត្យមើលការខុសត្រូវក្នុងហាងផងដែរ។

លុះម៉ោងថ្ងៃត្រង់ក៏ដល់ម៉ោងដែលជុងហ្គុកបានណាត់ជួបអតិថិជនហើយ។ជុងហ្គុកបានដើរចូលមកក្នុងភោជនីយដ្ឋានមួយព្រមជាមួយដេវិតដោយបានកត់ទុកនូវបន្ទប់ឯកជនមួយងាយស្រួលក្នុងការនិយាយរឿងការងារ។ 

នាយបានចូលមកក្នុងបន្ទប់ដែលបានកត់ទុកនោះបន្តិចក្រោយមកភ្ញៀវដែលណាត់ទុកក៏បានមកហើយក៏ចាប់ផ្ដើមនិយាយការងារជាមួយភ្ញៀវតែម្ដង។

ក្រោយនិយាយការងាររួចរាល់ក៏មានការកុម្ម៉ងញ៉ាំអាហារជាមួយភ្ញៀវ ហើយមិនយូរប៉ុន្មានអាហារក៏បានមកដល់ពេញតុ មុននឹងចាប់ផ្តើមការញ៉ាំជុងហ្គុកបានសុំអតិថិជនទៅបន្ទប់ទឹកមួយភ្លេតសិន។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now