ភាគ51:តើអូនព្រមទេ?🔞

2.3K 83 2
                                    

យ៉ុនហ្គីជុងហ្គុកនិងហូសុកក៏នៅជជែកគ្នាបន្តដោយជជែកគ្នាបណ្ដើរផឹកបណ្ដើររហូតទាល់តែម្នាក់ៗឡើងស្រវឹងទៅហើយតែអ្នកដែលស្រវឹងខ្លាំងជាងគេគឺជុងហ្គុកហ្នឹងឯង។

" ជុងហ្គុកឯងយ៉ាងម៉េចហើយ?បើកឡានទៅខ្លួនឯងរួចអត់? " ហូសុក

" ទៅរួច!! " ជុងហ្គុកឆ្លើយទាំងភ្នែកធ្លាក់បើកមិនចង់រួចទៅហើយ

" ជូនវាទៅតែម្ដងទៅបើឡើងធ្លាក់ភ្នែកទៅហើយ " យ៉ុនហ្គី

" គិតទៅបានផឹក ផឹកទាល់តែស្រវឹងតែម៉ង " ហូសុក

យ៉ុនហ្គីនិងហូសុកក៏បានគ្រាជុងហ្គុកបានកាន់ឡានហើយបើកជូនជុងហ្គុកទៅ Apartment របស់នាយតែម្ដងទៅ។ មកដល់មុខបន្ទប់ Apartment យ៉ុនហ្គីក៏រកកាតសម្រាប់បើកទ្វារចូលទៅ។

" ជុងហ្គុកឯណាកាតបន្ទប់របស់ឯង ? " យ៉ុនហ្គី 

" យើងអត់មានទេ " ជុងហ្គុកងុលៗរបៀបមនុស្សស្រវឹង

" បើអត់មានបានអីចូលទៅក្នុង? " ហូសុក

" តែថេហ្យុងរបស់យើងគេនៅក្នុងហ្នឹង " ជុងហ្គុក

" ចុម!នៅមួយគ្នាផង រកបបួលអូនមីននៅជាមួយគ្នាដែរសិន " យ៉ុនហ្គី

" នែ៎!យើងធ្ងន់ណាស់ ឆាប់ចុចកណ្ដឹងទៅ " ហូសុក

" អឺ!យើងដឹងហើយ " យ៉ុនហ្គីក៏ចុចកណ្ដឹង ឯថេហ្យុងនៅក្នុងនោះមិនទាន់គេងនោះទេ នៅអង្គុយមើលទូរស័ព្ទចាំជុងហ្គុកត្រឡប់មកវិញ ពេលឮកណ្ដឹងហើយក៏ងើបដើរទៅបើកទ្វារ។

" បងមកហើយ អូ! " ថេហ្យុងបើកទ្វារមកស្មានតែមានតែជុងហ្គុកម្នាក់ឯងតែមិននឹកស្មានថាមានយ៉ុនហ្គីនិងហូសុកដែលកំពុងជួយគ្រាជុងហ្គុកនោះទេ។

" វាផឹកឡើងស្រវឹងហើយ ទើបនាំវាមក " យ៉ុនហ្គី

" អរគុណហើយដែលនាំគាត់មកវិញ " ថេហ្យុងក៏ដើរចូលទៅគ្រាជុងហ្គុក

" ឱ្យពួកយើងគ្រាចូលដល់បន្ទប់ទេ "

" មិនអីទេ អរគុណអ្នកទាំងពីរម្ដងទៀត "

" បាទ អញ្ចឹងពួកយើងទៅសិនហើយ "

" លាហើយ " ថេហ្យុងក៏បិទទ្វារហើយគ្រាជុងហ្គុកដើរចូលទៅក្នុងបន្ទប់ហើយទម្លាក់នាយទៅលើគ្រែយឺតៗ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now