50 :យើងស្រឡាញ់ថេហ្យុងក្នុងនាមជាថេហ្យុងមិនមែនជាថេហ៊ី

2.1K 99 0
                                    

+ផ្សារទំនើប

ជុងហ្គុកនិងថេហ្យុងកំពុងតែដើរទិញទំនិញជាមួយគ្នាដោយថេហ្យុងដើររកមើលទិញគ្រឿងទេសទិញទុកពេលដែលថេហ្យុងចង់ធ្វើម្ហូបនឹងមានគ្រឿងទេសស្រាប់ រកបានហើយក៏ដើរមកទិញបន្លែសាច់ស៊ុតទុកក្នុងទូរទឹកកក ចំណីផ្សេងៗ និងរបស់ប្រើប្រាស់ចាំបាច់ក្នុងផ្ទះខ្លះផងដែរ។

ក្រោយទិញរួចរាល់ក៏ជិតដល់ម៉ោង11ថ្ងៃត្រង់ទៅហើយដូច្នេះក៏នាំគ្នាទៅរកអ្វីញ៉ាំនៅហាងមួយក្នុងផ្សារទំនើបនេះតែម្ដងទៅ។ហើយក៏កុម្ម៉ង់អាហារញ៉ាំ ពេលបានអាហារហើយក៏ញ៉ាំអាហារជាមួយគ្នាយ៉ាងរីករាយ។

ថ្ងៃនេះសារ៉ានាងក៏បានមកផ្សារទំនើបដែរ ដោយនាងបានមកជាមួយមិត្តរបស់នាងនាំគ្នាដើរទិញឥវ៉ាន់ដូចជាសម្លៀកបំពាក់ជាដើម ក្រោយទិញរួចក៏ឃ្លានហើយមករកអ្វីញ៉ាំ ក៏ប្រុងដើរចូលទៅក្នុងហាងតែមួយដែលថេហ្យុងនិងជុងហ្គុកចូលទៅហើយតែមិត្តនាងក៏សុំទៅបន្ទប់ទឹកសិនដោយឱ្យសារ៉ានាងចូលទៅក្នុងហាងមុន។

ចូលមកដល់ក៏ក្រឡេកឃើញថេហ្យុងនិងជុងហ្គុកញ៉ាំអាហារជាមួយគ្នា មើលទៅដូចជាមានក្ដីសុខដល់ហើយឃើញដូច្នេះសារ៉ានាងក៏ចូលទៅរាក់ទាក់តែម្ដងទៅ។

" សួស្ដីលោកអគ្គនាយករង មិននឹកស្មានសោះថាបានជួបគ្នានៅទីនេះ " នាងនិយាយរាក់ទាក់ដាក់ជុងហ្គុកហើយក៏ឆ្លៀតញញឹមដាក់ថេហ្យុងបន្ដិចរួចក៏ងាកទៅញញឹមរាក់ទាក់ដាក់ជុងហ្គុកវិញ។

" បាទ " ជុងហ្គុក

" មកតែពីរនាក់ទេមែនទេ? " សារ៉ា

" ត្រូវហើយ " ជុងហ្គុក

" បើមិនយល់ទាស់អាចសុំរួមតុផងបានទេ? " សារ៉ា នាងគ្រាន់តែសុំលេងប៉ុណ្ណោះបើអនុញ្ញាតក៏នាងមិនប្រកែកកដែរ។

" អត់ទេ! " ថេហ្យុងងាកមកឆ្លើយជាមួយនាងដោយទឹកមុខស្មើហាក់មិនពេញចិត្តជាមួយនោះទេ។

" ហេតុអ្វី?រំខានមែនទេ? " សារ៉ា

" អត់ទេ!ពួកយើងញ៉ាំជិតរួចទៅហើយ ណាមួយក៏មិនអាចកំដរអ្នកនាងញ៉ាំជាមួយបានដែរ ពួកយើងត្រូវប្រញាប់ទៅវិញ " ថេហ្យុង និយាយទាំងពួកគេទើបតែញ៉ាំបានប៉ុន្មាននាទីប៉ុណ្ណោះ ព្រោះតែមិនចង់ឱ្យសារ៉ានាងចូលរួមតុជាមួយ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now