ថេហ្យុងក្រោយចុចមើលវិដេអូដែលបានស្ដាប់ឮការសន្ទនារបស់ជុងហ្គុកនិងហូសុកនោះហើយ ថេហ្យុងស្រាប់តែមានអារម្មណ៍ថាខូចចិត្តជាខ្លាំង ដោយគិតថាជុងហ្គុកមកទាក់ទង់ខ្លួនព្រោះតែជុងហ្គុកស្រឡាញ់ខ្លួនហើយ តែតាមពិតគឺគ្រាន់តែចង់មកបញ្ជាក់អារម្មណ៍របស់នាយប៉ុណ្ណោះ តែថេហ្យុងមិនដឹងនោះទេថាពេលនេះគឺជុងហ្គុកនាយពិតជាបានស្រឡាញ់ថេហ្យុងពិតមែនហើយ។
" បងពិតជាមិនបានស្រឡាញ់ខ្ញុំដូចជាអ្វីដែលនាងនិយាយមែនទេ? " ថេហ្យុងនិយាយហើយក៏ស្រក់ទឹកភ្នែកចុះមកតែម្ដង ។
ជុងហ្គុកក្រោយជួយកក់បន្ទប់ឱ្យសារ៉ារួចហើយនាយក៏បានជួយគ្រានាងមកបន្ទប់ដែលបានកក់រួចនោះ។នាយបានគ្រានាងឱ្យមកគេងលើគ្រែយ៉ាងស្រួលបួល ហើយជុងហ្គុកប្រុងដើរចេញទៅវិញហើយនោះតែសារ៉ាក៏និយាយឃាត់។
" លោកអគ្គនាយករង!កុំទាន់ទៅបានទេ? " សារ៉ា
" ត្រូវការអ្វីមែនទេ? " ជុងហ្គុក
" គឺខ្ញុំមានអារម្មណ៍ថាក្ដៅក្បាលខ្លាំងណាស់ លោកអគ្គនាយករងអាចជួយយកកន្សែងទៅជ្រលក់ទឹកឱ្យសើមដើម្បីយកមកស្អំក្បាលឱ្យខ្ញុំបន្តិចបានទេ? " សារ៉ា
" អឹ្ហម! " ជុងហ្គុកមិនគិតច្រើនក៏ងក់ក្បាលយល់ព្រមហើយក៏យកកន្សែងដែលមាននៅក្នុងបន្ទប់ស្រាប់នោះដើរចូលទៅក្នុងបន្ទប់ទឹក សារ៉ាឃើញជុងហ្គុកដើរចូលទៅក្នុងបន្ទប់ទឹកបាត់ហើយនាងក៏ប្រញាប់យកទូរស័ព្ទចេញមក ចូលមើលសារដែលនាងបានផ្ញើទៅថេហ្យុងនោះឃើញថាថេហ្យុងបានចូលមើលហើយនោះនាងក៏បានផ្ញើសារទៅបន្ថែមទៀត។
{ យ៉ាងម៉េចដឹងហើយមែនទេថាជុងហ្គុកមិនបានស្រឡាញ់ឯងនោះទេ ហើយក៏ចង់ប្រាប់រឿងមួយទៀតដែរថាជុងហ្គុកគេគឺស្រឡាញ់យើង ហើយពេលនេះយើងនិងជុងហ្គុកកំពុងតែនៅក្នុងបន្ទប់សណ្ឋាគារជាមួយគ្នាទៀតផង } សារ៉ានាងចុចផ្ញើសារនេះហើយក៏ឆ្លៀតថតរូបក្នុងបន្ទប់សណ្ឋាគារផ្ញើទៅកាន់ថេហ្យុងថែមទៀតផង
ថេហ្យុងក៏បានចូលមើលអានសារហើយ ថេហ្យុងកាន់តែខូចចិត្ត តែថេហ្យុងមិនជឿលើសារ៉ាទាំងស្រុងនោះទេថាសារ៉ានាងពិតជានៅជាមួយជុងហ្គុកពិតមែននោះ។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️