ពេលព្រឹកថេហ្យុងបានដើរចុះមកខាងក្រោម ហើយឃើញម៉ាក់របស់ខ្លួនកំពុងតែអង្គុយលើសាឡុង ថេហ្យុងក៏បានដើរចូលទៅអង្គុយក្បែរគាត់។
" ម៉ាក់! " ថេហ្យុង
" ហឹម!មានការអីកូន? " លោកស្រីគីម
" អឺ...គឺ... " ថេហ្យុងដូចជានៅស្ទើរស្ទាក់ក្នុងការនិយាយអំពីរឿងដែលចង់សុំគាត់ទៅរស់នៅជាមួយជុងហ្គុកនៅ Apartment តែពីរនាក់។
" គឺអីកូន? " លោកស្រីគីមចងចញ្ចើមឆ្ងល់នៅពេលឃើញថេហ្យុងនៅស្ទាក់ស្ទើរ។
" គ្មានទេម៉ាក់ អាហារឆ្អិនហើយមែនទេម៉ាក់? " ថេហ្យុងជ្រើសមិនទាន់សុំព្រោះណាមួយមិនដឹងនិយាយប្រាប់គាត់បែបណាអំពីហេតុផលដែលត្រូវទៅនៅជាមួយជុងហ្គុកណាមួយទំនាក់ទំនងរវាងអ្នកទាំងពីរទើបតែចាប់ផ្ដើមទើបមិនទាន់ចង់ប្រាប់ទៅកាន់គាត់នោះទេ។
" ឆ្អិនហើយកូន នៅចាំតែប៉ាកូនចុះមកទេ " លោកស្រី
" បាទ " ថេហ្យុងញញឹមដាក់លោកស្រីគីមទាំងក្នុងចិត្តកំពុងគិតអំពីរឿងខ្លួននិងជុងហ្គុក។
...
ថេហ្យុងបានដើរមកក្នុងភោជនីយដ្ឋានដើម្បីធ្វើការតាមធម្មតា។ ថេហ្យុងបានដើរចូលមកក្នុងបន្ទប់ការិយាល័យហើយអង្គុយនៅតុធ្វើការរួចយកឯកសារយកមកពិនិត្យមើលចំណូលនិងចំណាលក្នុងភោជនីយដ្ឋានក្នុងខែនេះ។
រ៉ីង!រ៉ីង!ពិនិត្យមើលឯកសាររៀងយូរបន្តិចសម្លេងទូរស័ព្ទរបស់ថេហ្យុងបានបន្លឺឡើង ថេហ្យុងបានផ្អាកពិនិត្យមើលឯកសារហើយក៏យកទូរស័ព្ទយកមកមើលហើយក៏ញញឹមព្រោះអ្នកដែលតេមកគឺជាជុងហ្គុក។
" អាឡូជុងហ្គុក! " ថេហ្យុងលើកយកមកនិយាយទាំងស្នាមញញឹម។
' អាឡូថេ!បងចង់បបួលអូនទៅចូលរួមកម្មវិធីមួយនៅខានស្អែក អូនទៅជាមួយបងទេ? '
" អឹម..! " ថេហ្យុងនៅគិតថាគួរទៅឬអត់?
' ទោះបងមិនបបួលក៏អូនត្រូវតែទៅដដែលទេ គឺទៅជំនួសប៉ាម៉ាក់អូន អញ្ចឹងទើបបងចង់បបួលអូនទៅជាមួយបងតែម្ដងទៅ '
" ម៉េចក៏បងដឹងឯអូនមិនដឹងសោះអញ្ចឹង? " ថេហ្យុងសួរបែបនេះព្រោះប៉ាម៉ាក់គេមិនទាន់បាននិយាយប្រាប់នៅឡើយ
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Roman d'amourព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️