ភាគ54: ឱកាសល្អបានមកដល់ហើយ

1.5K 75 4
                                    

ក្រោយពីរឿងនោះកើតឡើងមកជីមីនមានអារម្មណ៍ថាមិនសប្បាយនោះទេ យ៉ុនហ្គីឃើញទឹកមុខរបស់ជីមីនមិនសប្បាយចិត្តបែបនេះ នាយក៏នាំជីមីនមកអង្គុយលើសាឡុងដើម្បីនិយាយគ្នា។

" អូនមិនអីទេ? " យ៉ុនហ្គី

" អូនមិនអីទេ តែរឿងមុននេះ... " ជីមីន

" គឺបងនឹងម៉ូរ៉ាត្រូវបានចាស់ទុំផ្សំផ្គុំចង់ឱ្យពួកយើងបានភ្ជាប់ពាក្យនិងរៀបការជាមួយគ្នាតែបងមិនទាន់ព្រម បងថាសុំពេលមើលចិត្តគ្នាចិត្តពួកគាត់ក៏មិនថាអ្វី ក្រោយមករយៈពេលប៉ុន្មានខែម៉ូរ៉ាស្រាប់តែសុំឱ្យមានការរៀបការជាមួយគ្នា តែបងបានប្រកែកថាបងមិនស្រឡាញ់ម៉ូរ៉ានោះទេចាស់ៗទាំងសងខាងក៏មិនថាអ្វីព្រោះវាជាការសម្រេចចិត្តរបស់បងតែម៉ូរ៉ានៅតែមានគំនិតចង់រៀបការជាមួយបងទៀត " យ៉ុនហ្គី

" ហេតុអ្វីក៏បងទើបតែនិយាយប្រាប់អូន? " ជីមីន

" បងយល់ថាវាមិនសំខាន់ទើបមិនបាននិយាយ " យ៉ុនហ្គី

" តើអូនអាចជាមូលហេតុទេ? " ជីមីន

" អត់នោះទេ នោះគ្មានអូនក៏បងមិនស្រឡាញ់នាងដែរ " យ៉ុនហ្គី

" ចុះប្រសិនបើនាងប្រាប់ប៉ាម៉ាក់បងហើយពួកគាត់បំបែកពួកយើងនោះ បងគិតយ៉ាងម៉េច? " ជីមីន

" គ្មានថ្ងៃនឹងនោះទេ អូនកុំបារម្ភអី បងស្រឡាញ់អូនណាស់ " យ៉ុនហ្គី

" អូនក៏ស្រឡាញ់បងដែរ " ជីមីនក៏បានចូលទៅឱបយ៉ុនហ្គី ឯនាយក៏ឱបជីមីន វិញព្រមទាំងលើកដៃអង្អែលខ្នងរបស់ជីមីនតិចៗទុកជាការលួងលោម។

ក្រឡេកមកមើលជុងហ្គុកឯណេះវិញដែលកំពុងតែធ្វើរបស់ខ្លួន ពេលនោះដេវិតដែលជាជំនួយការក៏បានដើរមកគោះទ្វារនិងដើរចូលមកកនរផយទទួលបានការអនុញ្ញាត្ត។

" លោកអគ្គនាយករងស្អែកនេះមានការណាត់ជួបជាមួយនិយាយការងារជាមួយអតិថិជននៅសណ្ឋាគារមួយ " ដេវិត

" អឹម!កុំភ្លេចរៀបចំឯកសារសម្រាប់ការណាត់ជួបស្អែកនេះផង ហើយដេវិតក៏មិនចាំបាច់ទៅជាមួយយើងទេ ឯងត្រូវទៅត្រួតពិនិត្យមើលការងារនៅសាខានមួយដែលបានប្រាប់កាលពីម្សិលមិញនេះ ឯការងារស្អែកនេះទុកឱ្យលេខាទៅម្ដងចុះ  " ជុងហ្គុក

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now