ភាគ3:បាត់បង់មនុស្សជាទីស្រឡាញ់

2.7K 121 0
                                    

ក្រោយទិញរួចរាល់អស់ហើយនោះថេហ៊ីនិងមិត្តៗក៏បំបែកផ្លូវគ្នាដោយថេហ៊ីដើរមកចំណតឡានតែម្នាក់ឯង នាងបានយកថង់អីវ៉ាន់ទៅដាក់ទុកនៅគូទឡានក្រោយរួចរាល់ក៏ដើរចូលទៅក្នុងឡានរួចបើកឡានចេញទៅ។
នៅតាមផ្លូវនាងបើកបណ្ដើរនៅគិតបណ្ដើរដែលមិត្តនាងចេះនឹកឃើញឱ្យនាងឈ្លៀតឈុតបែបនោះនៅយប់ថ្ងៃផ្សំដំណេកទៅកើត គិតហើយនាងពិតជាខ្មាសអៀនណាស់។
" បើត្រូវស្លៀកឈុតបែបនោះមែន ខ្ញុំស្លាប់មិនខានទេ " ថេហ៊ីក្រវីក្បាលឈប់គិត ដោយផ្ដោតអារម្មណ៍លើការបើកឡានវិញល្អជាង។ ឆ្លៀតពេលនោះថេហ៊ីបានភ្ជាប់កាសជាមួយទូរស័ព្ទតេទៅកាន់ជុងហ្គុក ។
" អាឡូជុងហ្គុក ពេលនេះអូនកំពុងតែត្រឡប់ទៅវិញហើយ "
" បងថាតេទៅរកអូនល្មម ចុះអូនបើកដល់ណាហើយ? "
" ដល់ពាក់កណ្ដាលផ្លូវហើយ "
" ល្ងាចនេះម៉ាក់បងចង់បបួលអូនទៅញ៉ាំអាហារពេលល្ងាចជាមួយគាត់ អូនអូខេទេ?"
" អូនអូខេ អ៊ីចឹងចាំល្ងាចនេះជួបគ្នា "
" បាទ ចាំបងទៅទទួល " ប្រព័ន្ធទូរស័ព្ទត្រូវបានបិទ

ជុងហ្គុកកំពុងតែធ្វើការងាររបស់ខ្លួនដោយនាយស្រាប់តែស្រេកទឹកក៏ងើបថាទៅយកទឹកមកផឹកទៅហើយ តែមិនដឹងយ៉ាងម៉េចពេលងើបដើរចេញពីតុដៃរបស់នាយបានទៅប៉ះរូបថតដែលតាំងលើតុរបស់នាយដែលជារូបរបស់នាយនឹងថេហ៊ីនោះដោយចៃដន្យធ្វើឱ្យវាធ្លាក់ទៅលើឥដ្ឋបែកកញ្ចក់ខ្ចេច។
" អាហ្គុកអើយអាហ្គុក ម៉េចក៏ធ្វេសប្រហែសបែបនេះ " ជុងហ្គុកឱនទៅរើសរូបថតដែលបានធ្លាក់បែកខ្ចេចនោះមិនប្រយ័ត្នធ្វើឱ្យមុតជាមួយនឹងអំបែងកញ្ចក់ចេញឈាមស្រក់ទៅលើរូបរបស់ថេហ៊ីដែលធ្វើឱ្យនាយស្រាប់តែមានអារម្មណ៍មិនល្អឡើងមកភ្លាមៗ។
" សង្ឃឹមថាមិនមានរឿងអីអាក្រក់ទៅចុះ " ជុងហ្គុកនិយាយហើយក៏ដកយករូបថតចេញដាក់លើតុឯស៊ុមនាយក៏បោះចោលទៅក្នុងធុញសម្រាមរួចដើរចេញទៅ
ក្រឡេកមមកមើលថេហ៊ីដែលកំពុងបើកឡានវិញពេលបើកមកដល់ផ្លូវបំបែកជាបួនដែលមានភ្លើងស្តុប.ផ្លូវដែលនាងកំពុងតែបើកនោះភ្លើងស្តុបវាចេញពណ៌បែតងទៅហើយដូច្នេះនាងត្រូវបើកចេញទៅ ចំណែកផ្លូវតែមានភ្លើងក្រហមនោះវិញឃើញមានឡានមួយកំពុងបើកមកយ៉ាងលឿន បើកសំដៅមកឡានថេហ៊ីនាងមិនបានចាប់អារម្មណ៍នោះទេពេលថេហ៊ីបានបើកមកដល់ចំណុលកណ្ដាលផ្លូវឡាននោះក៏បើកមកបុកឡាននាងមួយទំហឹងដែលធ្វើឱ្យឡានថេហ៊ីត្រូវក្រឡាប់ប៉ុន្មានជុំ។
លោកស្រីគីមដែលអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវនោះអង្គុយសុខៗរូបថតរបស់ថេហ៊ីដែលដាក់តាំងលើតុក្បែរនោះស្រាប់តែធ្លាក់បែកដោយខ្លួនឯងធ្វើឱ្យលោកស្រីគីមភ្ញាក់ងើបដើរមកមើល។
" សុខៗម៉េចក៏ធ្លាក់បែកអ៊ីចឹង " លោកស្រីគីមរើសរូបថតរបស់ថេហ៊ីមកមើលឃើញថាវាបានបែកបញ្ចក់ខ្ចេចបាត់អស់ទៅហើយ ជួនជាពេលនោះថេហ្យុងក៏ត្រឡប់មកវិញល្មម។
" មានរឿងអ្វីមែនទេម៉ាក់? " ថេហ្យុងឃើញលោកស្រីគីមឈរកាន់រូបថតថេហ៊ីទាំងភ្លឹកក៏សួរ។
" គឺរូបថតរបស់ថេហ៊ីសុខៗក៏ធ្លាក់បែក ពិតជាចម្លែកមែន " លោកស្រីគីមនិយាយចប់ទូរស័ព្ទរបស់ថេហ្យុងក៏រោទិ៍ឡើងមិនចាំយូរថេហ្យុងបានដកទូរស័ព្ទយកមកទទួលទោះវាជាលេខដែលប្លែកក៏ដោយ។
" អាឡូគីមថេហ្យុងនិយាយ " ថេហ្យុងនៅស្ដាប់អ្នកខាងនោះនិយាយពេលស្ដាប់ដឹងរឿងហើយគេស្រាប់តែបើកភ្នែកធំៗតុកស្លុតនូវអ្វីដែលខ្លួនបានទទួលដំណឹង។
" មានរឿងអ្វីនឹងកូន? " គ្រាន់តែឮលោកស្រីគីមសួរហើយថេហ្យុងបានដកទូរស័ព្ទចេញពីត្រចៀកហើយងាកសម្លឹងមើលមុខលោកស្រីគីមទាំងកលទឹកភ្នែក
" ម៉ាក់..! " ថេហ្យុងយំចេញមកដែលធ្វើឱ្យលោកស្រីគីមមានឆ្ងល់ជាខ្លាំងថាមានរឿងអ្វីកើតឡើងបានជាសុខៗថេហ្យុងយំ
" ម៉េចក៏យំអ៊ីចឹងកូនអ្នកណាកើតអីមែនទេ? "
" គឺបងស្រីគាត់...ហឹក!គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ " លោកស្រីគីមគាត់ឮហើយតុកស្លុតជាខ្លាំងហេតុអ្វីក៏មានរឿងបែបនេះកើតឡើងចំពោះកូនស្រីគាត់។
" ពេលនេះបងថេហ៊ីកំពុងតែត្រូវបញ្ជូលទៅមន្ទីរពេទ្យស៊េអូលហើយ "
" អ៊ីចឹងពួកយើងឆាប់ទៅ " លោកស្រីគីមនិងថេហ្យុងក៏បានដើរចេញទៅយ៉ាងប្រញាប់ប្រញាល់ទាំងក្នុងចិត្តភ័យព្រួយជាខ្លាំង។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now