ក្រោយពិភាក្សាជាមួយពេទ្យរួចមកលោកចននិងលោកស្រីចនក៏បានចូលមកបន្ទប់ដែលជុងហ្គុកកំពុងតែគេងសម្រាកនោះ។ លោកស្រីចនបានដើរមកក្បែរជុងហ្គុករដោយអង្គុយលើកៅអីហើយលើកដៃអង្អែលក្បាលរបស់ជុុងហ្គុកតិចៗ។
" អូនមិនស្មានសោះថារឿងរបស់ថេហ៊ីធ្វើឱ្យជុងហ្គុកក្លាយទៅជាបែបនេះ "
" សូម្បីតែបងក៏មិននឹងស្មានដែរ" លោកចនពោលទាំងក្រវីក្បាលមិននឹកស្មានថាជុងហ្គុកគេប្រព្រឹត្តទង្វើល្ងង់ខ្លៅព្រោះតាមដឹងចរិកជុងហ្គុកកន្លងមកតាំងពីតូចរហូតដល់វ័យប៉ុណ្ណេះគឺគេរឹងមាំណាស់មិនងាយខូចចិត្តបាក់ទឹកចិត្តអីនោះទេ។
" សង្ឃឹមថាកូនយើងក្រោកមកនឹងប្រសើរឡើងវិញ " លោកស្រីចននិយាយហើយលោកចនក៏ដើរមកឈរពីក្រោយខ្នងរបស់អ្នកជាភរិយាហើយលើកដៃដាក់លើស្មាគាត់អង្អែលជាការលួងលោម។ថេហ្យុងក្រោយសម្ងំនៅក្នុងផ្ទះតាំងពីពេលនោះរហូតមកថ្ងៃនេះគេក៏សម្រេចចិត្តចេញមកក្រៅមើលគេមើលឯងខ្លះដើម្បីឱ្យអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនបានធូរស្រាលដោយមិត្តបានណាត់ជួបជុំគ្នាញ៉ាំសាច់អាំងនៅហាងមួយដែលពួកគេធ្លាប់ឧស្សាហ៍មកជាប្រចាំកាលនៅរៀន។
" នៅទីនេះរសជាតិនៅតែឆ្ងាញ់ដដែល " ថេហ្យុងនិយាយទាំងមាត់ទំពាសាច់អាំង
" ត្រូវហើយ យើងដឹងថាឯងចូលចិត្តទើបយើងបបួលមកញ៉ាំ ណាមួយពួកយើងខានញ៉ាំវាជាមួយគ្នាយូរដែរហើយ " ជីមីន
" មែនហើយ កាលឯងរស់នៅបរទេសណាយើងពីរនាក់នេះក៏ឧស្សាហ៍មកញ៉ាំនៅទីនេះដែរតែវាមានអារម្មណ៍ថាមិនឆ្ងាញ់សោះ " អានណា
" ហេតុអ្វីទៅ?ក្រែងឯងក៏ថាចូលចិត្តទីនេះដែរមិនអញ្ចឹង " ថេហ្យុង
" មកពីខ្វះឯងនឹងហើយទើបញ៉ាំមិនសូវឆ្ងាញ់ " អានណា
" ចុះឥឡូវយើងមកហើយ ឯងញ៉ាំឆ្ងាញ់ទេ? " ថេហ្យុង
" ប្រាកដហើយ បានមិត្តៗញ៉ាំជុំគ្នាបែបនេះវាក្ដីសុខណាស់ ទោះអាហារមិនឆ្ងាញ់ក៏ប្រែទៅជាឆ្ងាញ់ដែរ " អានណា
" កុំជឿអានណានិយាយកុហសទេ កាលឯងមិនទាន់មកពេលមកញ៉ាំម្ដងៗមាត់ទំពាយ៉ាងញាប់ហើយនៅនិយាយថាឆ្ងាញ់ៗរហូតទៀត " ជីមីន
" ន៎ែ!ម៉េចមកនិយាយការពិតចឹង " អានណា
" ណ៎ ឃើញទេ! " ជីមីន
" តែពាក្យអម្បិញមិញសុទ្ធតែជាពាក្យពិតទាំងអស់ " អានណា
" ជឿបានដែរទេ? " ថេហ្យុង
" ជឿចិត្តយើងបាន យើងធានា " អានណា
" ផ្អាកជជែកគ្នាសិនទៅសាច់ឆ្អិនហើយ ប្រយ័ត្នយើងស៊ីចោលអស់ " ជីមីន និយាយហើយពួកគេក៏នាំគ្នាញ៉ាំសាច់អាំងបន្តយ៉ាងឆ្ងាញ់មាត់។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️