ភាគ53:មានតែប្រើវិធីចាស់ទេមើលទៅ

1.8K 79 0
                                    

+ពេលល្ងាច

ថេហ្យុងរាងបានធូរពីការឈឺហើយក៏បានសម្រេចចិត្តបបួលជុងហ្គុកចេញទៅដើរលេងជាមួយគ្នាដោយឱ្យនាយនាំខ្លួនទៅលេងនៅ Namsam ទៀត។ពួកគេទាំងពីរក៏បានដើរឡើងមកដល់កន្លែងដែលមានសុទ្ធតែមេសាជាច្រើនដែលជាកន្លែងដែលគូស្នេហ៍តែងមកដាក់សោគូស្នេហ៍ជាមួយគ្នា។

" ហេតុអ្វីក៏មកស្មាលនេះ? " ជុងហ្គុក

" គឺនេះណែក! " ថេហ្យុងក៏លើកបង្ហាញមេសារមួយគូដែលមួយមានពណ៍ស្វាយនិងមួយទៀតពណ៍បៃតង ហើយដកយកហ្វឺតពណ៍សមួយយកមកគូសលើមេសោពណ៍ស្វាយដោយសរសេរដាក់ថាអក្សរ J ឯពណ៍បៃតងដាក់ថាអក្សរ T។

" គឺអូនចង់ចាក់វាជាមួយបង " ថេហ្យុងក៏ហុចសោពណ៍ស្វាយឱ្យទៅជុងហ្គុក។

" ល្អ!អញ្ចឹងពួកយើងចាក់ជាមួយគ្នា " ជុងហ្គុកនិងថេហ្យុងក៏ចាក់សោទាំងពីរនោះជាមួយគ្នា ក្នុងចិត្តចិត្តក៏បួសសួងឱ្យពួកគេបានស្រឡាញ់គ្នាជារៀងរហូត។

" រួចហើយ " ថេហ្យុងក៏ងាកមកញញឹមដាក់ជុងហ្គុកឯនាយក៏ដូចគ្នា។

" អូនចង់ទៅណាបន្តទៀត? " ជុងហ្គុក

" អូនចង់នៅដើរលេងកន្លែងហ្នឹងសិន " ថេហ្យុង

" Ok " ជុងហ្គុកនិងថេហ្យុងក៏នាំគ្នាដើរចេញពីម្ដុំកន្លែងចាក់សោគូស្នេហ៍ ដើរលេងមើលនេះមើលនោះនៅ Namsan  នោះ។

អ្នកទាំងពីរបានដើរកម្សាន្តលេហនៅទីនេះផង ថតរូបផងមើលទៅពិតជាសប្បាយរីករាយណាស់ ក្រោយដើរកម្សាន្តរាងយូរបន្តិចឯមេឃក៏ចាប់ផ្ដើមងងឹតម្ដងបន្តិចៗហើយអ្នកទាំងពីរក៏បានមកអង្គុយសម្រាកនៅកន្លែងមួយ។

" ហត់ទេ? "

" ហត់តែសប្បាយ តែអូនមានអារម្មណ៍ថាដូចជាឃ្លានហើយ " ថេហ្យុងនិយាយទាំងអង្អែលលើពោះតិចៗ។

" អញ្ចឹងបន្តិចទៀតពួកយើងទៅរកអ្វីញ៉ាំទៅ "

" Ok ពួកយើងទៅ street food ទៅអូនចង់ញ៉ាំអាហារនៅទីនោះ" អ្នកទាំងពីរក៏នៅអង្គុយសម្រាបនៅទីនោះបន្តិចទៀត ក្រោយអង្គុយអង្គុយសម្រាករួចហើយក៏នាំគ្នាងើបដើរចេញទៅ។

+Street food

ថេហ្យុងនិងជុងហ្គុកបាននាំគ្នាមកញ៉ាំអាហារនៅ street food មួយកន្លែងដោយពួកគេដើរទិញបណ្ដើរញ៉ាំបណ្ដើរ ទិញញ៉ាំរបស់នេះបន្តិចរបស់នោះបន្តិចសឹងតែគ្រប់មុខទៅហើយ ភាគច្រើនមិនមែនជុងហ្គុកជាអ្នកចង់ទិញញ៉ាំនោះទេគឺថេហ្យុងហ្នឹងឯងគេញ៉ាំច្រើនណាស់។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now