មកដល់ម៉ាតថេហ្យុងយកកង់ទៅទុកយ៉ាងត្រឹមត្រូវហើយក៏ដកដង្ហើមញាប់ព្រោះតែហត់ពេក។
" យ៉ាងម៉េចហត់មែនទេ?បងប្រាប់ហើយថាបងជាអ្នកឌុបមិនជឿទេ "
" ចាំជិះទៅវិញបងជាអ្នកឌុបចុះ អូនស្រែកទឹកណាស់ " និយាយហើយថេហ្យុងក៏ដើរចូលទៅក្នុងម៉ាតដោយជុងហ្គុកដើរចូលតាមពីក្រោយ មកដល់ក្នុងម៉ាតថេហ្យុងដើរទៅទូរក្លាសេដកយកទឹកដោះគោមានរសជាតិស្រ្តបឺរីមួយដបយកមកគិតលុយហើយយកក៏យកមកបឺតផឹកយកៗព្រោះតែហត់ពេក
" អូនចូលចិត្តរសជាតិទឹកដោះគោស្រ្តបឺរី? "
" អឹម! " ថេហ្យុងងក់ក្បាលដោយមាត់នៅបឺតទឹកដោះគោនោះនៅឡើយ ហើយដើររកមើលឥវ៉ាន់ដែលត្រូវទិញនោះ យកថេហ្យុងគេអស់សាប៊ូដួសខ្លួនព្រមទាំងសាប៊ូកក់សក់ក្នុងពេលតែមួយទើបគេចេញមកទិញវាក្រោយទិញរួចរាល់ក៏យកមកដាក់កន្លែងគិតលុយតែមិនឃើញជុងហ្គុកសោះមិនដឹងជាដើរបាត់ទៅណា ថេហ្យុងក៏ងាករកមើលក៏ឃើញជុងហ្គុកដើរមកព្រមទាំងទឹកដោះគោរសជាតិស្រ្តបឺរីយ៉ាងច្រើននៅក្នុងដៃ។" ទិញច្រើនម្ល៉េះ? "
" បងដឹងថាអូនចូលចិត្តក៏ទិញឱ្យអូនទៅ " ថេហ្យុងឮសម្ដីជុងហ្គុកហើយអត់ញញឹមសប្បាយចិត្តមិនបាន ពូកែយល់ចិត្តគេដល់ហើយ
" របស់ទាំងអស់នេះចាំបងជាអ្នកចេញលុយចុះ "ក្រោយពីទិញរួចរាល់ក៏ត្រូវជិះត្រឡប់មកវិញដោយជុងហ្គុកជាអ្នកឌុបថេហ្យុងម្ដងដោយឥវ៉ាន់ដាក់នៅក្នុងកន្រ្កក់កង់ថេហ្យុងអង្គុយជិះខាងក្រោយដោយកាន់ចង្កេះជុងហ្គុកយ៉ាងជាប់។
នៅតាមផ្លូវថេហ្យុងងាកសម្លឹងមើលជុំវិញខ្លួនដូចជាមានអារម្មណ៍ថាស្រស់ស្រាយរាល់ពេលដែលបាននៅក្បែរជុងហ្គុក។ថេហ្យុងលួចសម្លឹងមើលមុខជុងហ្គុកពីចំហៀងថេហ្យុងមើលទៅប្រៀបដូចជាមនុស្សដែលកំពុងតែលង់ស្នេហ៍នឹងជុងហ្គុកហើយក៏ញញឹមចេញមក តែថេហ្យុងមិនដឹងខ្លួនទេថាខ្លួនកំពុងតែលង់ស្រឡាញ់នឹងជុងហ្គុកនោះទេគេដឹងតែម្យ៉ាងរាល់ពេលដែលនៅក្បែរនាយគេមានអារម្មណ៍ល្អ។
ក្រោយជិះអស់រយ:ពេលប៉ុន្មាននាទីក៏បានមកដល់ភូមិគ្រឹះវិញ ដើរចូលមកដល់ក្នុងផ្ទះដោយមានកាន់អីវ៉ាន់មកជាមួយក៏ឃើញលោកស្រីចននិងលោកចនអង្គុយលើសាឡុង។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️