នាពេលល្ងាចហូសុកក៏បាននាំអានណាមកផ្សារទំនើបដើររកមើលទិញសម្លៀកបំពាក់ជូននាងសម្រាប់ការណាត់ជួបប៉ាម៉ាក់របស់ខ្លួន។
ហូសុកបាននាំអានណាមកហាងប្រេនម៉ាកល្បីមួយ និងបានប្រាប់បុគ្គលិកឱ្យយករ៉ូបណាដែលម៉ូតទើបតែចេញថ្មីហើយបុគ្គលិកក៏បានយកមកយ៉ាងច្រើនសម្រាប់ឱ្យអានណារើស។
" ស្រឡាញ់មួយណាយកមួយនោះចុះ " ហូសុក
" ចាស " អានណានាងរើសរកមើលរ៉ូបណាដែលត្រូវចិត្តនាងហើយក៏សាកសមសម្រាប់ទៅជួបមនុស្សចាស់ផងដែរ។អានណានាងប្រើពេលរាងយូរបន្តិចដែរក្នុងការរើសរកមើលរ៉ូបហើយនាងក៏រើសបានរ៉ូបមួយដែលវាមានពណ៍ផ្ទៃមេឃ។ ក្រោយពីរើសបានហើយនាងក៏សាកយកទៅឡមើលចង់ដឹងថារ៉ូបដែលនាងរើសនេះវាពាក់ទៅសមជាមួយនាងឬអត់ដែលហូសុកបានអង្គុយចាំនាង។
" លោកអគ្គនាយក " អានណាបានហៅហូសុកដែលកំពុងអង្គុយឱនមើលទូរស័ព្ទក្រោយនាងបានផ្លាស់ស្លៀករ៉ូបដែលនាងរើសនោះ។
ហូសុកបានងើបមុខឡើងសម្លឹងមើលទៅអានណាដែលឃើញនាងស្លៀករ៉ូបនេះហើយពិតជាស្រស់ស្អាតខ្លាំងណាស់រ៉ូបពណ៍ផ្ទៃមេឃព្រមជាមួយមានបន្លឺភ្លឺផ្លេកៗនៅលើរ៉ូបពិតជាស្អាតសាកសមជាមួយនឹងអានណាណាស់។
" ស្អាត!ស្អាតណាស់! " ហូសុកនិយាយសរសើរទាំងស្នាមញញឹមសម្លឹងមើលទៅកាន់អានណា ហើយអ្នកដែលត្រូវបានគេសរសើរនិងសម្លឹងមើលមកខ្លួនបែបនេះមានអារម្មណ៍ថាអៀនជាខ្លាំង។
" អរគុណ " អានណានាងនិយាយទាំងមានស្នាមញញឹមអឹមអៀន+ភូមិគ្រឹះចន
ក្រោយពីអាហារពេលល្ងាចបានបញ្ចប់ថេហ្យុងនិងជុងហ្គុកក៏បានឡើងមកបន្ទប់។
" បងនិងអូនដូចជាមិនដែលបានដើរលេងតែពីរនាក់ sweet sweet សោះ បងគិតថាចុងសប្ដាហ៍នេះពួកយើងគួរតែទៅដើរលេងជាមួយគ្នាល្អទេ? "
" ល្អណាស់ ពួកយើងទៅលេងនៅ Namsan ល្អទេ ? "
" អឹម!ថ្ងៃអាទិត្យនេះយើងនិងទៅលេងទៅទីនោះ "
" តែទាល់តែទៅពេលយប់បន្តិចទើបទេសភាពមើលទៅវាស្រស់ស្អាត អញ្ចឹងពួកយើងគួរតែទៅមើលកុនញ៉ាំអីសិនទៅអូនដូចជាខានមើលកុនយូរហើយ "
" បានតាមចិត្តអូនចុះ "
" បងគួរឱ្យស្រឡាញ់ " ថេហ្យុងចាប់លេងថ្ពាល់ជុងហ្គុកតិចៗ
" បងគួរឱ្យស្រឡាញ់យូរហើយអូនទើបតែដឹង? "
" អូនដឹងយូរហើយ គ្រាន់តែអូនមិននិយាយព្រោះបងនេះពូកែជឿជាក់ណាស់ "
" បងពីបងសង្ហាគួរឱ្យស្រឡាញ់ពិតមែនទើបបងជឿជាក់ មិនមែនជឿជាក់ខុសពីការពិតឯណា "
" ជ្រេញរឹកមកបងណាស់ "
" ជ្រេញមែនទេ?បងនឹងថើបអូនទាល់តែអូនឈប់ជ្រេញបង សឺតៗៗៗៗៗ " ជុងហ្គុកថើបអូនថ្ពាល់ទាំងសងផង ថើបថ្ងាសផង មាត់ផង ឯថេហ្យុងក៏ប្រឹងគេចដែរតែគេចមិនរួចទេបើលេងចាំមុខជាប់បែបនេះ
" បងខូចណាស់ថើបអូនរហូត "
" មកពីបងស្រឡាញ់ហ្នឹងណា "
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️