ភាគ58:បងបានដេញនាងចេញហើយ

1.7K 86 0
                                    

#ថ្ងៃថ្មី

ជុងហ្គុកបានមកក្រុមហ៊ុនដើរមកដល់តុធ្វើការរបស់សារ៉ាមិនឃើញនាងមកនោះទេ ដោយមិនឃើញនាងមកជុងហ្គុកក៏បានដើរហួសចូលទៅក្នុងការិយាល័យរបស់ខ្លួនតែម្ដង។

ពេលចូលមកដល់ហើយជុងហ្គុកបានតេហៅដេវិតឱ្យមកជួបខ្លួន ហើយដេវិតក៏បានដើរចូលមក។

" អរុណសួស្ដីលោកអគ្គនាយករង " ដេវិតលោកគោរពជុងហ្គុក

"  ថ្ងៃនេះហេតុអ្វីក៏មិនឃើញលេខាមកធ្វើការ? " ជុងហ្គុក

" បាទលោកអគ្គនាយរងគឺលេខានាងបានដាក់ច្បាប់ឈប់សម្រាកបីថ្ងៃគឺតាំងពីម្សិលមិញម្ល៉េះ " ដេវិត

" សូមជួយដេញនាងចេញ ហើយរកលេខាថ្មីមកឱ្យផហ " ជុងហ្គុក

" បាទ? " ដេវិត

" ដូចដែរឮ " ជុងហ្គុក

" បាទលោកអគ្គនាយករង " ដេវិត

" អស់ការហើយ ទៅធ្វើការវិញចុះ " ជុងហ្គុក

ដេវិតក៏ឱនលាហើយដើរចេញទៅវិញបាត់ ។មុនដំបូងជុងហ្គុកថានឹងមកនៅពេលដែលបានជួបនាងហើយនាយនឹងស្ដីថាឱ្យនាងដែលនាងហ៊ានធ្វើរឿងថោកទាបដាក់នាយនិងថេហ្យុង តែមកហើយមិនជួបនាងបែបនេះនាយក៏សម្រេចថាដេញចេញតែម្ដងទៅព្រោះមុននិងក្រោយគង់តែដេញចេញដដែល នាយមិនទុកទេមនុស្សបែបនេះនោះ។  

#ក្រុមហ៊ុនជុង

បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងមូលបានដឹងថាលោកអគ្គនាយកជុងហូសុករបស់ពួកគេមានទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលិកស្រីម្នាក់ តែមិនដឹងថាជាអ្នកណានោះទេ តែដឹងត្រឹមថានាងមានឈ្មោះផ្ដើមដោយអ។

" ន៎ែ ឯងមានដឹងទេថាអ្នកណាដែលជាអ្នកដែលលោកអគ្គនាយកទាក់ទងនោះ? " ជេនី កំពុងធ្វើការសុខៗក៏ងាកមកសួរអានណាដែលនាងកំពុងញាប់ដៃធ្វើការ។

" យើងមិនដឹងទេ! " អានណាក្រវីក្បាលប្រាប់ថាមិនដឹងទាំងដែលសាមីខ្លួននេះហើយគឺជាអ្នកដែលទាក់ទងជាមួយនឹងលោកអគ្គនាយកគ្រាន់តែនាងមិនចង់ប្រាប់ នៅចង់លាក់ការសម្ងាត់សិនចាំឱ្យគ្រប់គ្នាដឹងនៅពេលក្រោយដោយខ្លួនឯងទៅចុះ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now