ភាគ61:ស្អែកគង់តែដឹងទេ!

1.2K 71 0
                                    

   #ថ្ងៃថ្មីនាម៉ោងបីរសៀល

   ជុងហ្គុកបានចេញធ្វើការមុនម៉ោងដើម្បីនាំថេហ្យុងមកទិញសម្លៀកបំពាក់សម្រាប់ដំណើរកម្សាន្តរបស់ពួកគេ។

   ជុងហ្គុកនិងថេហ្យុងកំពុងតែដើរក្នុងផ្សារទំនើប ហើយក៏បានដើរចូលទៅហាងមួយ។ថេហ្យុងបានរើសរកឈុតណាដែលជាឈុតសម្រាប់ទៅដើរលេងនៅមាត់សមុទ្រ និងបានរកមើលរើសយកឈុតម៉ូតផ្សេងៗប៉ុន្មានឈុតទៀត ហើយថេហ្យុងក៏បានជួយរើសរកមើលឈុតឱ្យជុងហ្គុកផងដែរ។

   ក្រោយពីទិញបានរួចរាល់អស់ហើយអ្នកទាំងពីរក៏បានមកអង្គុយផឹកភេសជ្ជៈនៅក្នុងហាងមួយ។

  " ពេលទៅដល់ទីនោះ អូននឹងដើរលេងឱ្យបានគ្រប់ទីកន្លែងតែម្ដង " ថេហ្យុង

  " បងនឹងឱ្យអូនបានដើរលេងឱ្យគ្រប់ទីកន្លែង " ជុងហ្គុក

   និយាយគ្នាហើយថេហ្យុងក៏ក្រឡេកមើលទៅមាត់ទ្វារហាង បានឃើញយូជុងនាងដើរចូលមកជាមួយនឹងនារីៗប៉ុន្មាននាក់ទំនងជាមិត្ត ថេហ្យុងឃើញបែបនេះក៏ញញឹមរាក់ទាក់ទៅកាន់យូជុងឯនាងក៏ឃើញនិងញញឹមរាក់ទាក់ថេហ្យុងដូចគ្នា។

   ជុងហ្គុកឃើញថេហ្យុងញញឹមដាក់អ្នកណាមិនដឹងក៏ក្រឡេកទៅមើលក៏ឃើញថាជាយូជុង នាយចាំបានថានាងគឺជាអ្នកដែលថេហ្យុងធ្លាប់ណាត់ជួបដឹងបែបនេះស្រាប់តែនាយប្រែទឹកមុខជាមិនល្អទំនងជាប្រចណ្ឌហើយ។

  យូជុងនិងមិត្តៗនាងក៏បានចូលទៅអង្គុយនៅតុមួយ យូជុងនាងបានសុំមិត្តៗរបស់នាងមកនិយាយរាក់ទាក់ថេហ្យុង។

  " សួស្ដី!ថេហ្យុង " យូជុងនាងបង្ហាញស្នាមញញឹមយ៉ាងស្រស់ដាក់ថេហ្យុង ។

  " សួស្ដី!ខានជួបគ្នាយូរហើយ សុខសប្បាយទេ? " ថេហ្យុង

  " គឺសុខសប្បាយណាស់ ចុះថេហ្យុងវិញ? "

  " ខ្ញុំដូចគ្នា នេះមកជាមួយមិត្តមែនទេ? "

  " ត្រូវហើយខ្ញុំមកជាមិត្ត ចុះថេហ្យុងមកជាមួយអ្នកណា? " យូជុង សួរដោយងាកមើលទៅជុងហ្គុកដែលទោះមិនប្រាប់ក៏នាងអាចស្មានដឹងដែរ។

  " មកជាមួយមិត្តប្រុស! " ជុងហ្គុកឆ្លើយទាំងមើលទៅនាងដោយទឹកមុខមិនពេញចិត្ត។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now