ភាគ62:ខ្ញុំចាប់បានបាច់ផ្កា

1.1K 64 0
                                    

ក្រោយអាហារពេលថ្ងៃបានបញ្ចប់អ្នកទាំងពីរក៏នាំគ្នាដើរលេងបន្តទៀត ដោយអ្នកទាំងពីរបានដំណើរកម្សាន្តនៅកន្លែងមួយដែលគូស្នេហ៍ភាគច្រើនតែងតែទៅមិនដែលរំលងនោះទេ។

" ស្អាតណាស់ បងថតអូនឱ្យច្រើនៗមក " ថេហ្យុងបានឈររៀបរឹកឱ្យជុងហ្គុកថត ឯនាយក៏ឈរថតឱ្យថេហ្យុងជាច្រើនប៉ុស្តិ៍ដោយថេហ្យុងបានធ្វើស្ទាយជាច្រើន។

" មកថតជាមួយគ្នាម្ដង " ថេហ្យុងបានដកទូរស័ព្ទរបស់ខ្លួនមកថតរូបជាមួយជុងហ្គុកម្ដង ថតដោយស្នាមញញឹម។

ក្រោយពីថតហើយអ្នកទាំងពីរក៏ដើរលេងនៅទីនេះដោយមានថតផងដើរលេងផងយ៉ាងសប្បាយរីករាយ។ក្រោយដើរលេងកន្លែងនេះហើយក៏បន្តដើរលេងនៅកន្លែងមួយទៀតដើររហូតទាល់តែយប់ទើបត្រឡប់ទើបមកសណ្ឋាគារវិញ ហើយក៏បានញ៉ាំអាហារពេលល្ងាចមករួចហើយដែរ។

#នៅក្នុងបន្ទប់សណ្ឋាគារ

" ហ្ហើយ!ហត់ណាស់ " ថេហ្យុងមកអង្គុយលើគ្រែក្រោយពីងូតទឹករួច ហើយក៏ទម្លាក់ខ្លួនគេងតែម្ដង ដើរលេងឡើងមួយថ្ងៃទៅហើយ។

" អូនកុំទាន់គេងឱ្យសោះចាំបងចេញពីងូតទឹកសិន " ជុងហ្គុកនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿន ឯថេហ្យុងចង់បិទភ្នែកគេងតិចអត់តិចព្រោះជុងហ្គុកប្រាប់ថាកុំទាន់គេង ដូច្នេះថេហ្យុងក៏ដកទូរស័ព្ទមកមើលរូបដែលបានថតវិញ។

ឯជុងហ្គុកនៅក្នុងបន្ទប់ទឹកនេះវិញគឺកំពុងតែប្រញាប់ងូតទឹកឱ្យលឿនដើម្បីចេញមកកុំឱ្យថេហ្យុងគេងលក់។ក្រោយពីងូតទឹករួចរាល់ហើយជុងហ្គុកក៏បានដើរចេញមកវិញ ដោយស្លៀកកន្សែងត្រឹមចង្កេះ ដើរមកឃើញថេហ្យុងកំពុងតែមើលទូរស័ព្ទ។

ជុងហ្គុកបានដើរឡើងមកលើគ្រែអង្គុយក្បែរថេហ្យុង ឯថេហ្យុងឃើញនាយមិនទាន់ស្លៀកពាក់ក៏ឆ្ងល់។

" ហេតុអ្វីបងមិនស្លៀកពាក់? " ថេហ្យុង

" បងខ្ជិលព្រោះបន្តិចទៀតបងត្រូវដោះដដែលហ្នឹង " ឮជុងហ្គុកនិយាយអញ្ចឹងហើយថេហ្យុងចងចញ្ចើមឆ្ងល់តែម្ដង។

" អូនចាំពីអ្វីដែលនិយាយកាលពីម្សិលមិញទេ? " ជុងហ្គុក

" អ្វីទៅ? " ថេហ្យុង

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now