ភាគ36:ឬក៏គាត់មិនចង់និយាយ?

1.7K 99 9
                                    

លោកស្រីចនក៏បានប្រាប់រឿងរ៉ាវដែលគាត់បានសុំឱ្យថេហ្យុងបន្លំធ្វើជាថេហ៊ីហើយមកឱ្យនៅរស់ជាមួយគ្នាអស់រយ:ពេលជាច្រើនខែ ព្រោះតែជុងហ្គុកបាត់ការចងចាំហើយទាមទារចង់ជួបចង់ក្បែរថេហ៊ី ដោយចង់ឱ្យជុងហ្គុកសប្បាយចិត្តទើបសុំគាត់ថេហ្យុងឱ្យមកជួយបែបនេះ។

" ម៉ាក់មិនគួរធ្វើបែបនេះទេ " ជុងហ្គុកបង្ហញាអាការ:មិនពេញចិត្តពេលស្ដាប់លោមស្រីចននិយាយហើយ
" ហេតុអី?ម៉ាក់គ្រាន់តែឱ្យកូនសប្បាយចិត្ត ដឹងទេពេលដំបូងៗដែលកូនបាត់បង់ថេហ៊ីកូនខូចចិត្តណាស់ ម៉ាក់ទ្រាំឃើញកូនបែបនោះមិនបានទេ ទើបម៉ាក់ធ្វើបែបនេះទៅ "
" ចុះម៉ាក់មិនគិតថាកូនអាចមិនសប្បាយចិត្តឬទេ ពេលដឹងថាមានអ្នកមកបន្លំធ្វើជាថេហ៊ី "
" ហេតុអ្វីបានកូនមិនសប្បាយចិត្ត? "
" វាដូចជាការបោកប្រាស់ក្ដីស្រឡាញ់របស់ខ្ញុំ ក្នុងអំឡុងពេលបាត់ការចងចាំខ្ញុំគិតថាខ្ញុំបានប្រគល់វាឱ្យថេហ៊ីតែតាមពិតមិនមែន "
" កូនចាំរឿងរ៉ាវពេលដែលកូនកំពុងបាត់ការចងចាំទេ? "
" គឺចាំ! " នាយចាំនៅពេលដែលម៉ាក់និយាយរៀបរាប់ប្រាប់នូវរឿងមុននោះ ធ្វើឱ្យនាយនឹកឃើញរឿងរ៉ាវកន្លងមកដែលនាយមានជាមួយថេហ្យុង។
" ម៉ាក់ដឹងពេលអំឡុងពេលដែលខ្ញុំនៅជាមួយគេខ្ញុំក៏មានការចងចាំខ្លះទាក់ទងនឹងថេហ៊ីដែរសម្បីតែការស្លាប់ក៏ខ្ញុំចាំតែមិនមែនទាំងស្រុង ដែលធ្វើឱ្យខ្ញុំគិតថាការស្លាប់នោះវាអាចគ្រាន់ជាសុបិន្តអាក្រក់ប៉ុណ្ណោះ តែពេលនេះខ្ញុំដឹងហើយថាការស្លាប់របស់ថេហ៊ីជាការពិត ហើយអ្នកដែលខ្ញុំនៅក្បែររាល់ថ្ងៃនេះមិនមែនទេ " ជុងហ្គុកនិយាយរៀបរាប់ទាំងទឹកកំសត់ចង់យំលោកស្រីចនឮហើយមានអារម្មណ៍ថាអាណិតជុងហ្គុកជាខ្លាំងមិនស្មានថាជុងហ្គុកគេមានអារម្មណ៍បែបនោះហើយគាត់ក៏ចូលមកឱបជុងហ្គុកលួងលោម។

+ភូមិគ្រឹះចន

ក្រឡេកមកមើលថេហ្យុងវិញពេលនេះគេបានមកដល់ភូមិគ្រឹះចនហើយ គេដើរចូលមកក្នុងបន្ទប់អង្គុយយំនៅលើពូកយ៉ាងស្ងៀមស្ងាត់ហើយសម្លឹងមើលជុំវិញបន្ទប់ដែលវាមានអនុស្សោវរីយជាច្រើនជាមួយនឹងជុងហ្គុក។

" តើដល់ពេលខ្ញុំត្រូវចាកចេញហើយមែនទេ? " ថេហ្យុងគិតថាបើជុងហ្គុកមានការចងចាំវិញហើយនោះ គេនឹងលែងបាននៅក្បែរនាយទៀតហើយ ព្រោះការដែលគេមកក្បែរជុងហ្គុកនោះក្នុងនាមជាថេហ៉ីបើបែបនោះគេប្រហែលជាត្រូវចាកចេញហើយ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now