ភាគ68:ចុះបើកាចនៅស្រឡាញ់ទេ?

1.1K 63 0
                                    

#បីថ្ងៃក្រោយមក
#ក្រុមហ៊ុនចន

ថេហ្យុងថ្ងៃនេះយកអាហារឱ្យជុងហ្គុក ដើរមកដល់តុដែលជាកន្លែងរបស់លេខា ឃើញថាមាននារីរូបស្រស់បបូរមាត់ក្រហមឆេះសំពត់ខ្លីខើច កាលពីម្សិលមិលគេមកដូចជាមិនបានឃើញទេ សង្ស័យតែជាលេខាថ្មីទើបតែមកធ្វើការហើយមើលទៅ។

" អេ!ឯងឈប់សិន " លេខាស្រីម្នាក់នោះពេលឃើញថេហ្យុងប្រុងដើរចូលទៅក្នុងបន្ទប់ការិយារបស់ជុងហ្គុកក៏ស្រែកឃាត់ ហើយនាងក៏បានងើបឈរដើរមកក្បែរថេហ្យុង។

" មានអ្វីមែនទេ? " ថេហ្យុង

" ឯងជាអ្នកណា?បានជាចង់ចូលបន្ទប់ការិយាល័យរបស់លោកអគ្គនាយករងដោយដោយគ្មានការអនុញ្ញាត្តបែបនេះ អរ...ឯងប្រហែលជាអ្នកជញ្ជូនអាហារហើយ យ៉ាងណាផ្ញើរជាមួយយើង ចាំយើងយកឱ្យលោកអគ្គនាយករងដោយខ្លួនឯង " នាងនិយាយរកតែថេហ្យុងនិយាយប្រកែកអ្វីមិនបាន ហើយលេខាស្រីនោះក៏បានឆក់ទាញយកស្បោងអាហារពីដៃថេហ្យុងភ្លាមៗតែម្ដង ហើយក៏គោះទ្វារដើរចូលទៅក្នុងបន្ទប់ការិយាយរបស់ជុងហ្គុក។

" អេ!!នាងយល់ច្រឡំហើយ " ថេហ្យុង ក៏ដើរចូលទៅតាមពីក្រោយនាង។

" លោកអគ្គនាយរងចាស... " នាងនិយាយបញ្ចេញសម្លេងឡើងម្ញ៉េកដាក់ជុងហ្គុក ឯថេហ្យុងឮហើយជ្រេញតែម្ដង។

" អូនថេ!!! " ជុងហ្គុកងើបឈរដើរមកជិតថេហ្យុងដោយមិនខ្វល់ពីលេខានោះទេ ឯនាងលេខាបានត្រឹមតែធ្វើមុខឆ្ងល់ៗ។

" ថ្ងៃនេះអូនមកលឿនម្ល៉េះ? " ជុងហ្គុក

" អូនចង់មកមុនម៉ោងនឹងណា សុំវិញណា " ថេហ្យុងក៏យកស្បោងអាហារពីដៃលេខាមកវិញ។

" នេះអាហារសំណព្វបងណា បងឃ្លានហើយឬនៅ? "

" ដំបូងបងអត់ទាន់ឃ្លានទេ តែធុំក្លិនឈ្ងុយហើយឃ្លានតែម្ដង "

" អឺ...លោកអគ្គនាយករងចាស!នេះគឺ... " នាងដោយឆ្ងល់ថាហេតុអ្វីបានជាអ្នកទាំងពីរនិយាយភាសាបែបនេះ នាងក៏សម្រេចថាសួរតែម្ដង។

" នេះគឺជាគូដណ្ដឹងរបស់ខ្ញុំ " ជុងហ្គុកនិយាយដោយទាញថេហ្យុងមកឱប ឯលេខាឮហើយគាំងវាចាតែម្ដង ស្មានតែនៅលីវខំត្រៀមខ្លួនក្នុងការទាក់យកទៅហើយ សំខាន់គូដណ្ដឹងជាប្រុសទៀត។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now