ភាគ43:តើយើងពិតជាស្រឡាញ់ថេហ្យុងមែនឬអត់?

2.1K 96 2
                                    

ថេហ្យុងបានត្រឡប់មកដល់ផ្ទះវិញក្រោយជូនយូជុងទៅផ្ទះនាងរួចថេហ្យុងបានចូលមកបន្ទប់អង្គុយលើគ្រែគិតពីសម្ដីរបស់យូជុងតើគួរឬមិនគួរ។

" វាប្រហែលមិនដូចនូវអ្វីដែលនាងនិយាយក៏ថាបាន ហ៉ើយ!!! " ថេហ្យុងដកដង្ហើមធំហើយឈប់គិតពីរឿងដែលមិនអាចទៅរួចទាំងនោះ។

ជីមីនកំពុងតែចេញរៀបចំអីវ៉ាន់របស់ខ្លួនព្រោះដល់ម៉ោងចេញទៅពីធ្វើការហើយ ជួនជាពេលនោះយ៉ុនហ្គីក៏បានចេញពីបន្ទប់ការិយាល័យរបស់ខ្លួនល្មម។

" លោកអគ្គនាយក "
" ថ្ងៃនេះរៀបចំទៅផ្ទះលឿនជាងរាល់ដង "
" ហិហិ...មកពីថ្ងៃនេះមិនសូវមានការងារត្រូវធ្វើច្រើនដូចរាល់ដងទើបបានឆាប់ចេញលឿនបែបនេះ "
" អញ្ចឹងជីមីនទំនេរទេ? "
" បាទ!ទំនេរ "
" បើមិនយល់ទាស់អាចកំដរទៅដើរលេងញ៉ាំអីបានទេ?ព្រោះខ្ញុំមានអារម្មណ៍ថាធុញថប់ចង់រំសាយអារម្មណ៍ខ្លះ "
" លោកអគ្គនាយប៉ាវហេ៎ស? "
" បាទ!គឺខ្ញុំប៉ាវ យើងទៅឥឡូវនេះតែម្ដងទៅ "
" អ៎...បាទ " ជីមីនក៏ដើរទៅតាមយ៉ុនហ្គីដែលដើរចេញទៅមុននោះ ដើរកាត់កន្លែងបុគ្គលិកធ្វើការ ម៉ូរ៉ានាងក៏បានដើរចេញមកស្ទាក់ពីមុខយ៉ុនហ្គីតែម្ដង។
" លោកអគ្គនាយកចេញហើយមែនទេ? "
" អឹម! "
" ខ្ញុំក៏ត្រូវដល់ម៉ោងចេញដែរ អញ្ចឹងពួកយើងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាទៅ "
" អត់ទេ! "
" ហេតុអ្វីទៅ? "
" ខ្ញុំបានណាត់ជីមីនរួចហើយ " យ៉ុនហ្គីនិយាយហើយក៏អូសដៃជីមីនដើរចេញទៅឯជីមីនក៏ឆ្ងល់ថាហេតុអ្វីនាយចាំបាច់កាន់ដៃឯម៉ូរ៉ានាងមិនពេញចិត្តនោះទេពេលឃើញបែបនេះ។

យ៉ុនហ្គីបានអូសដៃជីមីនរហូតមកដល់ចំណតឡាន ហើយនៅមិនទាន់លែងទៀតជីមីនឃើញបែបនេះក៏កេះប្រាប់នាយ។

" លោកអគ្គនាយក "
" ហឹម! " យ៉ុនហ្គីបានឈប់ហើយងាកមកជីមីន
" គឺ... " ជីមីនចង្អុលទៅដៃដែលត្រូវបានយ៉ុនហ្គីកាន់ជាប់មករហូតនោះ
" អ៎... " យ៉ុនហ្គីក៏លែងដៃវិញហើយដើរសំដៅទៅឡានរបស់ខ្លួនដោយជីមីនដើរតាមពីក្រោយ។
" ថ្ងៃនេះជីមីនមានជិះឡានមកទេ? "
" បាទជិះមក "
" អញ្ចឹងទុកឡាននៅទីនេះសិនហើយ ពេលត្រឡប់មកវិញចាំចូលមកយកឡាន "
" បាទ "
" ចូលឡានទៅ " យ៉ុនហ្គីក៏បើកទ្វារចូលឡានមុនឯជីមីនក៏ដើរទៅផ្នែកម្ខាងទៀតនៃឡានហើយក៏បើកទ្វារចូលឡានហើយឡានក៏បានបើកចេញទៅដោយមានម៉ូរ៉ានាងបានដើរតាមមកមើលមកដល់ចំណតឡាន។
" ចាំមើលបងព្យាយាមគេចពីខ្ញុំបានប៉ុន្មានទៅ "

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now