ភាគ29 :កូនចង់រៀបការជាមួយនឹងថេណាម៉ាក់

1.8K 68 2
                                    

+ពេលល្ងាច

ដោយថេហ្យុងបានយំរួចហើយមានអារម្មណ៍ថាងងុយថេហ្យុងក៏បានគេងមកម៉ោងស្មានេះទៅហើយនៅតែមិនទាន់ក្រោកទៀត។ជុងហ្គុកបានបើកទ្វារចូលមកដើរមកក្បែរគ្រែឃើញថេហ្យុងគេងក៏អង្គុយជិតថេហ្យុង។

" ថេ... " ជុងហ្គុកបានអង្រួនតិចថេហ្យុងតិចៗ តែថេហ្យុងនៅមិនទាន់ភ្ញាក់នោះទេ
" នេះគេងតាំងពីពេលណាទៅ? មើលទៅដូចជាគេងលក់ស្រួលដល់ហើយ " ជុងហ្គុកលើកដៃយកទៅវែកសក់ថេហ្យុងចេញសម្លឹងមើលវង់ភ័ក្ត្ររបស់ថេហ្យុង មើលទៅពិតជាស្រស់ស្អាតដល់ហើយ។
" មើលមុខអូនចុះឡើងគួរឱ្យស្រឡាញ់ " ជុងហ្គុកញញឹមតិចៗពេលឃើញមុខគេងដ៏គួរឱ្យស្រឡាញ់របស់ថេហ្យុងបែបនេះ
" ថេអូនក្រោកឡើង " ជុងហ្គុកបានដាស់ថេហ្យុងម្ដងទៀត ឯថេហ្យុងក៏ភ្ញាក់នឹងបើកភ្នែកតិចៗ ឃើញជុងហ្គុកអង្គុយសម្លឹងមើលមុខគេ។
" នេះបងមកតាំងពីពេលណា?ហើយនេះម៉ោងប៉ុន្មានហើយ? " ថេហ្យុងសួរជុងហ្គុកទាំងខ្លួនមិនទាន់អស់ងងុយ
" គឺម៉ោងប្រាំ "
" ម៉ោងប្រាំ!មិននឹកស្មានថាគេងលក់យូរបែបនេះសោះ " ថេហ្យុងក៏ងើបអង្គុយ
" នេះគេងតាំងពីចេញពីក្រុមហ៊ុនមកមែនទេ? "
" អឹម!ខ្ញុំទៅលុបមុខដូរខោអាវចេញសិន " ថាហើយថេហ្យុងក៏ដើរយកខោអាវចូលទៅបន្ទប់ទឹកបាត់ទៅ

.....

ក្រោយអាហារពេលល្ងាចបានបញ្ចប់បានមួយម៉ោង ជុងហ្គុកក៏បានដើរទៅបន្ទប់របស់លោកស្រីចនជួបគាត់ដែលជុងហ្គុកមានរឿងចង់និយាយជាមួយគាត់ ដោពេលនេះជុងហ្គុកនិងលោកស្រីចនកំពុងអង្គុយលើសាឡុងដែលមានក្នុងបន្ទប់ស្រាប់។

" ម៉ាក់កូនមានរឿងចង់និយាយជាមួយ "
" មានរឿងអ្វីនឹងកូន? "
" កូនចង់រៀបការជាមួយនឹងថេណាម៉ាក់ "
" ហឹម...កូនប្រាកដហើយ? "
" បាទ!ព្រោះកូនស្រឡាញ់ថេហ៊ីខ្លាំងណាស់ "
" កូនសួរចិត្តខ្លួនឯងហើយមែនទេថាពិតជាស្រឡាញ់និងចង់រៀបការជាមួយក្មួយថេហ៊ី "
" ប្រាកដណាស់ចិត្តរបស់ខ្ញុំតែងតែប្រាប់ថាខ្ញុំស្រឡាញ់ថេហ៊ី "
" តែម៉ាក់ដូចជាមិនទាន់ចង់ឱ្យកូនរៀបការទេ "
" ហេតុអ្វីទៅម៉ាក់ឬម៉ាក់មិនពេញចិត្តថេហ៊ី? "
" បើម៉ាក់មិនពេញចិត្តស្មានតែម៉ាក់ឱ្យមករស់នៅក្នុងផ្ទះជាមួយយើងឬកូននេះ! "
" ចុះហេតុអ្វីបានមិនទាន់ចង់ឱ្យកូនរៀបការ? "
" គឺម៉ាក់គ្រាន់តែចង់ឱ្យកូនប្រាកដចិត្តជាងនេះថាកូនស្រឡាញ់អ្នកណាឱ្យប្រាកដប៉ុណ្ណោះ "
" ម៉ាក់បានន័យថាម៉េច? "
" ថ្ងៃណាមួយកូននឹងដឹង " លោកស្រីចនញញឹមហើយសម្លឹងមើលមុខរបស់ជុងហ្គុកដែលកំពុងឆ្ងល់និងសញ្ចឹងគិតពីសម្ដីរបស់លោកស្រីចន

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now