សារ៉ានាងកំពុងតែគិតរកវិធីបែបណាល្អដែលអាចធ្វើឱ្យនាងឆាប់បានជុងហ្គុកធ្វើជារបស់ខ្លួន ដោយមិនគិតធ្វើការនោះទេ ដេវិតដែលដើរមកនោះឃើញនាងអង្គុយស្ងៀមមិនគិតធ្វើការក៏ដើរទៅក្បែរនាង។
" គិតអ្វី?មិនធ្វើការទេឬ? "
" កុំមកខ្វល់អី "
" ត្រូវតែខ្វល់ ព្រោះនាងមកធ្វើការមិនមែនមកអង្គុយលេង "
" រឿងច្រើនណាស់ " សារ៉ានាងពិតជាមួម៉ៅណាស់មនុស្សកំពុងតែគិតរកវិធីមកកាត់ចង្វាក់ពិតជាគួរឱ្យស្អប់មែន ឯដេវិតក៏ដើរទៅបន្ទប់ធ្វើការរបស់ខ្លួនបាត់ទៅ។+ភូមិគ្រឹះហូ
ប៊ីនណាត្រូវបានម្ដាយរបស់ខ្លួនហៅមកនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវប្រាប់ពីរឿងដែលពួកគាត់ចង់ផ្សំផ្គុំនាងជាមួយជុងហូ។
" ម៉ាក់និយាយលេងឬមែនហ្នឹង? " ក្រោយឮម៉ាក់របស់ខ្លួននិយាយថាចង់ផ្សំផ្គុំជាជុងហូហើយនាងសួរទៅកាន់គាត់ដោយភ្ញាក់ផ្អើល
" ម៉ាក់ទៅនិយាយលេងធ្វើអី យប់មិញប៉ាម៉ាក់និងលោកចន លោកស្រីចនបាននិយាយគ្នារួចហើយចង់ឱ្យកូនសាកមើលចិត្តគ្នាសិនបើស្រឡាញ់គ្នាហើយក៏ត្រៀមរៀបការបើអត់ក៏មិនអីដែរកូន " លោកស្រីហូ
" ហេតុអ្វីក៏ជាគាត់មិនមែនជុងហ្គុក? " ប៊ីនណានាងនិយាយតិចៗតែលោកស្រីហូគាត់ក៏បានឮដែរ
" មកពីកូនពៅគេមានគូហើយឯកូនច្បងនៅមិនទាន់មានទេសំខាន់កូនច្បង Single តាំងពីកើតមកម្ល៉េះ "
" ប្រហែលគ្មានអ្នកយកហើយ "
" សង្ហាយ៉ាងនេះហេតុអ្វីក៏គ្មានអ្នកយកកូន មកពីគេមិនចង់យកច្រើនជាង "
" កូនដូចជាគ្មាននិស្ស័យជាមួយគាត់ទេម៉ាក់ "
" សាកមើលសិនទៅកូន ប៉ាកូនក៏ពេញចិត្តជុងហូដែរ ឯងដឹងហើយថាប៉ាឯងកម្រពេញចិត្តអ្នកណាមកធ្វើជាកូនប្រសារគាត់ណាស់ " ប៊ីនណាធ្លាប់ត្រូវមនុស្សមកស្ដីដណ្ដឹងច្រើននាក់មកហើយតែលោកហូគាត់មិនពេញចិត្តគាត់ប្រកែករហូតហ្នឹង ចង់មនុស្សប្រុសនោះអ្នកមានប៉ុណ្ណាបើគាត់មិពេញចិត្តគឺមិនពេញចិត្តហើយព្រោះគាត់ខ្លាចធ្វើបាបចិត្តកូនស្រីពៅរបស់គាត់ ។
" ចាសម៉ាក់ " ប៊ីនណាមានតែយល់ព្រមសិនទាំងក្នុងចិត្តដឹងហើយថារវាងនាងនិងជុងហូមិនអាចនោះទេ។
![](https://img.wattpad.com/cover/353375487-288-k276767.jpg)
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
عاطفيةព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️