ភាគ64:ថេហ្យុង!តើអូនព្រមរៀបការជាមួយបងទេ?

1.1K 61 1
                                    


    #រំលងច្រើនថ្ងៃក្រោយមក
    #ក្រុមហ៊ុនជុង

    អេរីតាំងពីដឹងអំពីទំនាក់ទំនងរវាងហូសុកនិងអានណា នាងតែងតែធ្វើបាបអានណារហូត ដោយប្រើនាងធ្វើនេះធ្វើនោះតាមតែចិត្តនាង ដូចពេលនេះអញ្ចឹងអេរីនាងបានប្រើអានណាឱ្យទៅយកក្រដាសរាមឡើងច្រើនដុំទៅដាក់នៅកន្លែង copy ឯកសារ។

  " អឹស! " អានណានាងបានដាក់ក្រដាសរាមដុំចុងក្រោយទាំងហត់អស់កម្លាំង ពេលនោះជេនីនាងក៏បានដើរមកដើម្បី copy ឯកសារ។

  " យើងមិនយល់សោះថាហេតុអ្វីក៏ប្រធានផ្នែកធ្វើបាបឯងបែបនេះ " ជេនីនិយាយបណ្ដើរដាក់ឯកសារ copy បណ្ដើរ។

  " យើងក៏មិនយល់ដូចគ្នា អ្នកធ្វើការនៅទីនេះឡើងច្រើននាក់ប្រើតែយើង យើងក៏ចេះហត់ក៏ចេះធុញដែរ " អានណា

  " បើហត់ណាស់ក៏លាឈប់ទៅ! " អេរីបានដើរចូលមកដោយស្ដីឱ្យអានណា។

  " ប្រធានផ្នែកតើខ្ញុំបានធ្វើខុសអ្វីបានជាធ្វើបាបខ្ញុំម្ល៉េះ? " អានណាដោយទ្រាំលេងបាននាងក៏សួរទៅកាន់អេរី។

  " ខុស!គឺធ្វើខុសខ្លាំងណាស់ ឆឹស! " អេរីនាងសម្លក់អានណាហើយក៏បានដើរចេញទៅវិញ ដោយមិនបានផ្ដល់ចម្លើយឱ្យអានណា នាងបានត្រឹមតែគិតថាខ្លួនធ្វើខុសអ្វី។

  " តោះទៅធ្វើការវិញទៅ " ជេនី

  " អ្ហឹម! " អានណាងក់ក្បាលហើយក៏ដើរទៅធ្វើការ។

    ក្រឡេកមកមើលហូសុកដែលកំពុងធ្វើការក្នុងបន្ទប់ការិយាល័យរបស់ខ្លួនវិញ។

  " ហៅប្រធានផ្នែកគីមអេរីមក " ហូសុក បាននិយាយបញ្ជាទៅកាន់លេខារបស់ខ្លួន។

  " ចាសលោកអគ្គនាយក " លេខា នាងក៏បានដើរចេញទៅដើម្បីទៅហៅអេរីមក។

    អេរីនៅពេលដែលបានដឹងថាហូសុកហៅនាងនោះ នាងពិតជាសប្បាយចិត្តណាស់មុននឹងនឹងមកនាងបានរៀបចំខ្លួនដោយថែមក្រែមថែមម្សៅព្រមទាំងបាញ់ទឹកអប់ឱ្យមើលទៅទាក់ទាញបន្តិចហើយក៏បានដើរសំដៅទៅការិយាល័យរបស់ហូសុក។

  " លោកអគ្គនាយកហៅខ្ញុំមានការអ្វីមែនទេ? " នាងសួរទៅកាន់ហូសុកទាំងស្នាមញញឹុម។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now