ក្រោយពីញ៉ាំអាហាររួចរាល់អ្នកទាំងពីរក៏បានមកដល់ Namsan ដោយពេលនេះអ្នកទាំងពីរបានដើរឡើងមកដល់កន្លែងដែលមានគូស្នេហ៍ជាច្រើនតែងតែមកចាក់សោគូជាមួយគ្នា។
" យប់បែបនេះស្អាតណាស់ មើលចុះមានគេមកចាក់សោគូស្នេហ៍ច្រើនណាស់ " ថេហ្យុងសម្លឹងមើលជុំវិញនោះឯជុងហ្គុកក៏ដើរមើលសោទាំងនោះដូចកំពុងតែរកអ្វីម្យ៉ាង។
" បងរកអ្វី? "
" បងចាំថាពួកយើងក៏ធ្លាប់មកចាក់សោគូស្នេហ៍នៅទីនេះដែរ តែរកមិនឃើញសោះ " ថេហ្យុងឮហើយក៏ទម្លាក់ទឹកមុខចុះបន្តិច
" មិនបាច់រកទេ ច្រើនយ៉ាងនេះម៉េចនឹងរកឃើញទៅ "
" បងចេះតែរកលេងៗទីក្រែងល៎ឃើញ "ថេហ្យុងបានដើរមកមើលទេសភាពពីលើទៅខាងក្រោមដែលមើលទៅវាស្រស់ស្អាតណាស់ ហើយព្រមទាំងខ្យល់បកមករហើយតិចៗផងនោះ ធ្វើឱ្យបរិយាកាសកាន់តែរីករាយ ថេហ្យុងមើលទេសភាពទាំងស្នាមញញឹម។
ជុងហ្គុកបានដកទូរស័ព្ទលួចថតថេហ្យុងពីចំហៀងជាច្រើនសន្លឹក នាយថតទាំងស្នាមញញឹមព្រោះតែថេហ្យុងមើលទៅពិតជាស្អាតណាស់ ថេហ្យុងបែរមកកាំមេរ៉ាហើយជុងហ្គុកក៏នៅតែចុចថតដដែល។
" ថតអស់ចិត្តហើយឬនៅ? "
" អស់ហើយ "
" អញ្ចឹងពួកយើងថត selfie ម្ដង "
" ល្អ! " ជុងហ្គុកចុចបែរកាមេរ៉ាមកថត selfie ជាមួយថេហ្យុងថតជាច្រើនសន្លឹកច្រើនស្ទាយដោយមានទាំងថើបថ្ពាល់ផងហើយថតចុងក្រោយជុងហ្គុកក៏ឱនទៅថើបមួយថេហ្យុងមួយខ្សឺត ហើយថេហ្យុងឡើងភ្ញាក់ព្រោះលើកទីមួយហើយដែលជុងហ្គុកមកថើបមាត់គេនោះ។
" ហេតុអីបងមកថើបមាត់អូន?សុទ្ធតែមនុស្សផង " ថេហ្យុងអៀនឡើងថ្ពាល់ក្រហមហើយ
" បងចង់ថើប មាត់អូនក្រអូបហើយផ្អែមទៀត "
" ប្រុសឆ្កួតនេះ! " ថេហ្យុងវៃដៃជុងហ្គុកមួយដៃថេហ្យុងនិងជុងហ្គុកបន្តលេងនៅ Namsan រហូតទាល់តែម៉ោង10យប់ទើបសម្រេចនាំគ្នាត្រឡប់មកផ្ទះវិញ។
គ្រាន់តែមកដល់ផ្ទះភ្លាមថេហ្យុងក៏ចូលទៅងូតទឹកមុនដោយដើរលេងមួយថ្ងៃទៅហើយ ជុងហ្គុកបានមកអង្គុយលើពូកមើលរូបថតដែលបានថតជាមួយថេហ្យុងថ្ងៃនេះ ក្នុងអាល់ប៊ុមរូបថតមានសុទ្ធតែរូបថតជាមួយថេហ្យុងណាមួយវាក៏ជាទូរស័ព្ទថ្មីទើបមិនមែនរូបចាស់ៗនោះទេ។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️