ភាគ40:មាត់រឹង!

2.1K 85 2
                                    

ជុងហូក្រោយពីបានណាត់ជួបរួចហើយក៏បានត្រឡប់ផ្ទះវិញ ហើយដើរសំដៅទៅបន្ទប់របស់ជុងហ្គុកយ៉ាងលឿនបើកទ្វារមកយ៉ាងមួយទំហឹងដែលធ្វើឱ្យជុងហ្គុកដែលទើបតែចេញពីបន្ទប់ទឹកដោយស្លៀកពាក់ខោអាវគេងយប់រួចជាស្រេចឡើងភ្ញាក់តែម្ដង។

" បងបើកទ្វារធម្មតាទៅថី?ឡើងចង់គាំងបេះដូងទៅហើយ "
" ឯងដឹងទេថាថ្ងៃនេះយើងទៅជួបនឹងអ្នកណា? "
" ជួបអ្នកណា?ក្រែងបងទៅណាត់ជួបនឹងអ្នកនាងប៊ីនណានោះអី "
" គឺយើងជួបថេហ្យុងណា "
" ជួបគេ?ហើយបងធ្វើដូចភ្ញាក់ផ្អើលម្ល៉េះ "
" មិនឱ្យភ្ញាក់ផ្អើលម៉េច បើយើងទៅឃើញគេទៅណាត់ជួបជាមួយមនុស្សស្រីដឹងថាជាការណាត់ជួបគូស្រករទៀតផង " ជុងហ្គុកឮអញ្ចឹងហើយក៏នៅស្ងៀមបន្តិច
" បងច្បាស់ម្ល៉េះ? " ជុងហ្គុកសួរដោយទឹកមុខធម្មតាមិនប្រតិកម្មអ្វីទាំងអស់
" ព្រោះមនុស្សស្រីដែលគេណាត់ជួបនោះជាមិត្តរបស់អ្នកនាងប៊ីនណា " ជុងហូប្រាប់បញ្ជាក់ហើយក៏ជុងហ្គុកនៅតែនៅស្ងៀមមិនមានប្រតិកម្មអ្វីដដែល។
" បើគេជួបណាត់គូស្រករក៏ណាត់ទៅវាជាអនាគតរបស់គេ ហើយក៏វាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំដែរ "
" ក្រែងពីរនាក់ឯងស្រឡាញ់គ្នាហ្អី? "
" វាគ្រាន់តែជាការយល់ច្រឡំរបស់ខ្ញុំហើយគេក៏គ្រាន់តែធ្វើតាមការស្នើសុំរបស់ម៉ាក់ "
" Ok bro ប្រយ័ត្នតែគេការបាត់កុំមកយំខូចចិត្តដាក់យើងឱ្យសោះ " ជុងហូនិយាយហើយក៏ដើរចេញទៅបាត់ ទុកឱ្យជុងហ្គុកឈរស្ងៀមនៅគិតពីវាតែម្នាក់ឯង។

ក្រឡេកមកមើលថេហ្យុងវិញក៏ត្រឡប់មកពីការណាត់ជួបដែរ ដោយទឹកមុខរបស់គេមានស្នាមញញឹមជាប់រហូតមិនដឹងថាមានរឿងអ្វីដែលជាហេតុធ្វើឱ្យថេហ្យុងញញឹមនោះទេ។

" កូនញញឹមបែបនេះសង្ស័យតែពេញចិត្តកូនស្រីមិត្តភក្តិម៉ាក់ហើយ " លោកស្រីគីមដែលកំពុងអង្គុយលើសាឡុងដោយឃើញថេហ្យុងដើរចូលមកដោយញញឹុមបែបនេះក៏និយាយទាំងញញឹមចម្អក់ដាក់ថេហ្យុង។
" គឺ... " ថេហ្យុងមិនដឹងថាត្រូវនិយាយបែបណានោះទេ គេទទួលស្គាល់ថាចូលចិត្តនាងព្រោះតែការនិយាយត្រូវគ្នាទុកក្នុងនាមជាមិត្តភក្តិតែបើចូលចិត្តក្នុងន័យផ្សេងវាមិនអាចនោះទេ
" មិនបាច់និយាយទេម៉ាក់យល់ហើយ " លោកស្រីគីមក៏ឃាត់មិនឱ្យថេហ្យុងនិយាយអី្វឯថេហ្យុងក៏មិនដឹងត្រូវនិយាយប្រាប់គាត់បែបណាដែរ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now