Taemin ជិះចេញមកពីហាងកាហេ្វដែល Jimin ធ្វើការទៅផ្ទះរបស់គេវិញទាំងខកបំណងនិងឈឺចាប់ខ្លាំងបំផុត មនុស្សដែលគេគិតថាជាមនុស្សល្អ គេលួចស្រឡាញ់ គេលួចពេញចិត្ត តាមពិតទៅធាតុពិតជាមនុស្សបោកប្រាស់តែប៉ុណ្ណោះ មនុស្សដែលស្រឡាញ់តែលុយ ចាប់អារម្មណ៍តែអ្នកមានលុយ នេះឋានៈត្រឹមគេហើយ Jimin នៅគិតថាគេគ្មានលុយអាចអោយ Jimin គ្រប់គ្រាន់ទៀតតើមែនទេ? បានជាទៅចាប់អារម្មណ៍មនុស្សដែល Jimin គិតថាមានជាងគេទៅទៀត Taemin ពិតជាចង់ដឹងណាស់មនុស្សនោះជាអ្នកណា
____________________________________
ឡានស្ពតសេរីទំនើបព៌ណខ្មៅមួយគ្រឿងបានបើកចូលទៅក្នុងភូមិ គ្រឹះដ៏ធំស្គឹមស្គៃនៅជាយក្រុង ដែលមានទេសភាពនិងបរិយាកាសយ៉ាងគួរអោយទាក់ទាញនៅព័ទ្ធជុំវិញ ឡានបានបញ្ឈប់ដោយមាន បុរសសង្ហាចុះចេញក្នុងមកឡានមកដែលមានអ្នកបម្រើមកទទួលហើយជួយអីវ៉ាន់ចេញមកពីក្រោយគូទឡាន មុននឹងអោយសោរឡានទៅអង្គរក្សដើម្បីយកទៅចតនៅចំណត
"ជួយយកអីវ៉ាន់ទៅទុកនៅផ្ទះបាយទៅ! ហើយចាំខ្ញុំជាអ្នកធ្វើអាហារល្ងាចនេះ"
"ចាស៎!" អ្នកបម្រើនិយាយហើយអោនគោរពដើរចូលទៅក្នុងផ្ទះដោយយកអីវ៉ាន់ទៅដាក់នៅក្នុងផ្ទះបាយ
(Jungkook's Villa)
Jungkook ក៏ដើរចូលទៅក្នុងផ្ទះហើយឡើងទៅផ្លាស់ប្តូរសម្លៀកបំពាក់ធ្វើការរបស់គេចេញដើម្បីចុះមកធ្វើអាហារអោយ សង្សាររបស់គេញ៊ាំនៅយប់នេះ គេនឹងសង្សាររបស់គេទាក់ទងគ្នា បាន ២ឆ្នាំកន្លះហើយ គឺគ្រួសាររបស់ពួកគេទាំងសងខាងបានដឹងឮ ទាំងសងខាង ហើយក៏គ្មានការជំទាន់អ្វីដែរ ដោយសារទាំងរូបរាង ទាំងឋានៈគ្រួសារគឺមានឋានៈដូចគ្នា ហើយពួកគេក៏បានសន្យានឹងរៀបការជាមួយគ្នានៅចុងឆ្នាំនេះ
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...