Part 30

1.7K 97 17
                                    

_Kim's House_

Taemin កំពុងតែអង្គុយនៅក្នុងបន្ទប់គេងរបស់ខ្លួន ដោយកំពុងតែគិតពីកំហុសរបស់ខ្លួនហេតុអីក៏ល្ងង់បែបនេះ ដឹងហើយថា Jimin មិនដែលចង់បានអ្វីពីគេនោះទេ ហេតុអីក៏នៅតែល្ងង់ជឿ Yura បែបនេះ ហើយអ្វីដែលលើកលែងទោសអោយខ្លួនមិនបាននោះគឺ គេប្រើពាក្យសម្តីមើលងាយ Jimin ទាំងដែល Jimin មិនសមនឹងទទួលពាក្យទាំងនោះ

"Taemin! ឈប់គិតច្រើនទៅ" Taehyung មកអង្គុយលួងលោមប្អូនគេតាំងពីត្រឡប់មកដល់ផ្ទះវិញម្ល៉េះ

"ខ្ញុំល្ងង់ណាស់"

"កុំបន្ទោសខ្លួនឯងបែបនេះអី!"

"......."

"Taemin!! អីឡូវនេះបានដឹងការពិតហើយ....ហេតុអីក៏មិនចាប់ ផ្តើមសារជាថ្មី?"

"......" Taemin មិនមាត់ហើយងាកសម្លឹងមកមើលមុខរបស់បង ប្រុសខ្លួន

"ឯងយល់ន័យរបស់បងត្រូវទេ?" Taehyung សួរឡើងដោយញញឹមទៅកាន់ប្អូនប្រុសរបស់គេ

"មិនអាចទេ! Jimin ប្រហែលជាស្អប់ខ្ញុំហើយ"

"កុំគិតបែបនេះអី! លើលោកនេះគ្មានអ្នកណាមិនចេះខុសនោះទេ... ឯងកុំទាន់អស់សង្ឈឹមអី"

"ចុះបើគេនៅតែមិនព្រម?"

"រឿងនេះគឺវាស៊ីសងទៅលើឯងទេ....ថាឯងខំលុបលាងកំហុសបាន ប៉ុណ្ណានោះ"

____________________________________

_Jungkook's House_

Jungkook មកដល់ផ្ទះរបស់ខ្លួនវិញបន្ទាប់ពីជូន Jimin ទៅដល់ផ្ទះរួច គេមិនយល់សោះហេតុអីក៏ចង់បបួល Jimin ទៅជាមួយបែប នេះ ព្រោះពេលទៅធ្វើការងារគេមិនដែលចង់មានអ្នកទៅជាមួយច្រើននោះទេ ខ្លាចរំខានដល់ការងាររបស់គេ

Jungkook ដើរចូលផ្ទះបន្តើរញញឹមបន្តើរធ្វើអោយអ្នកបម្រើក្នុងផ្ទះនាំគ្នាឆ្ងល់គ្រប់គ្នាថាអ្នកប្រុសរបស់ពួកគេកើតអីថ្ងៃបានជា សប្បាយចិត្តបែបនេះ តែស្នាមញញឹមក៏ត្រូវបានរលុបបាត់នៅពេល បានឃើញឈ្មោះនៅលើអេក្រង់ទូរសព្ទ័ដៃរបស់គេដែលកំពុងរោទិ៍ហើយក៏ចុចទទួល

_On Phone_

"អូនមានការអីមែនទេ?"

"អូនគ្រាន់តែចង់សួរថាបងទៅដល់ផ្ទះវិញឬនៅ!"

Fake Love Where stories live. Discover now