Part 25

1.4K 87 0
                                    

_Jungkook POV_

ខ្ញុំដើរឡើងមកលើបន្ទប់វិញទាំងមិនពេញចិត្ត ខ្ញុំមិនយល់ថាហេតុអី បានជាមានអារម្មណ៍ខឹងនៅពេលឮ Taehyung និយាយប្រាប់បែបនេះ Jimin ចង់ទៅទាក់ទងអ្នកណាក៏ទាក់ទងទៅហេតុអីបានជាខ្ញុំត្រូវមកមានអារម្មណ៍បែបនេះ ខ្ញុំគួរតែសប្បាយចិត្តទៅវិញទេដែលបានឮបែបនេះ ព្រោះពេលនេះខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា Jimin មិនមែនមនុស្សល្អដូចជា Jin Hyung គាត់បានគិតនោះទេ

ខ្ញុំបានចូលទៅទ្រាំទឹកក្តៅអ៊ុនដើម្បីបន្ធូរអារម្មណ៍ហើយក៏នឹកឃើញទៅដល់សម្តីរបស់ Jin Hyung និយាយកាលពីល្ងាចមិញ

(("យើងដឹងថា Taehyung ចង់អោយ Jimin ខូចចិត្តព្រោះគេគិតថា Jimin ជាមនុស្សអាក្រក់ ហើយអ្នកដែលមិនស្គាល់ Jimin អ្នកដែលឈរនៅខាង Taehyung បូករួមទាំងឯងម្នាក់ទៀតក៏គិតថាគេជាមនុស្សអាក្រក់ដែរ...តែយើងគ្រាន់តែចង់ប្រាប់ថាគេជាមនុស្សល្អទេ...បើឯងមិនចង់ក្បត់ចិត្តមិត្តប្រុសឯងទេកុំទៅធ្វើខ្លួនអោយមានសម្ព័ន្ធភាពជាមួយ Jimin អី...ព្រោះអ្នកណាក៏គេជ្រើសរើសយកមនុស្សល្អដែរ"))

"មនុស្សល្អគេតោងពួកអ្នកមានម្ដងពីរនាក់បែបនេះមែនទេ?" ខ្ញុំពិតជាចង់យកសំនួរនេះទៅសួរ Jin Hyung ណាស់ថាតើគេល្អត្រង់ ឬក៏ល្អត្រង់ពូកែសម្តែងនិងលេងល្បិច

(("យើងមិនស្គាល់ពី Jimin ច្បាស់ ១០០% នោះទេ...តែយើងគ្រាន់តែអាចដឹងថាឯងប្រាកដជាអាចលង់ស្រឡាញ់គេពិតមែន បើនៅតែបន្តធ្វើបែបនេះទៀត" ))

"ខ្ញុំនឹងគ្មានថ្ងៃទៅលង់ស្រឡាញ់មនុស្សបែបនេះទេ"

ខ្ញុំមិនយល់នោះទេថាហេតុអីគេចាំបាច់ធ្វើបែបនេះ? ធ្វើបែបនេះ មិនខ្មាសគេទេអី ឬមួយក៏គិតថាអោយតែបានលុយតែម្យ៉ាងគឺគ្រប់គ្រាន់ហើយ ពិតជាពូកែសម្តែងណាស់នៅមុខខ្ញុំធ្វើខ្លួនដូចត្រឹមត្រូវណាស់ តែក្រោយខ្នងវិញចរឹកគួរអោយខ្ពើម មិនយល់សោះតើ Jin Hyung មើលត្រង់ណាឃើញល្អនោះ

ហេតុអីអោយតែគិតបែបនេះអារម្មណ៍ខ្ញុំនៅមិនស្ងប់អញ្ចឹង កាន់តែគិតកាន់តែចង់ឃើញផ្ទាល់ភ្នែក ហើយក៏កាន់តែចង់ដឹងថាប្រុសពីរ នាក់នោះជាអ្នកណា ហេតុអីក៏ខ្ញុំនៅក្បែរខ្លួនរបស់ Jimin ដែលតែមិនដែលចាប់អារម្មណ៍បែបនេះ ឬមួយក៏លួចជួបគ្នានៅម៉ោងធ្វើការ

Fake Love Where stories live. Discover now