Part 29

2K 124 24
                                        

_Sunshine Coffee_

Yura កំពុងតែរកនឹកដើម្បីនិយាយកុហកការពារខ្លួន ព្រោះខ្លាចអ្នក ទាំងអស់គ្នាចាប់ជើងនាងបាន ក៏ក្រឡេកភ្នែកទៅឃើញ Jin និង Namjoon ដែលកំពុងតែដើរចូលមក ស្នាមញញឹមពិសពុលរបស់នាងក៏កើតឡើងម្ដងទៀត

"នោះគឺប្រុសពីរនាក់ដែលគេតោងនឹងហើយ" Yura និយាយព្រមទាំងចង្អុលអោយអ្នកគ្រប់គ្នាបានឃើញ

"Jin Hyung??" Taehyung ឧទានឡើងដោយមិនយល់

"យ៉ាងម៉េចប្រុសឯងមករកដល់កន្លែងហើយ" Yura

"អ្នកនាងកុំចេះតែនិយាយពួកគេជាមិត្តរបស់ Jimin តែប៉ុណ្ណោះ" Jhope

"មិត្តលើគ្រែមែនទេ?" Yura សួរដោយលក្ខណៈស្អប់ខ្ពើម

"ខ្ញុំមិនបានធ្វើរឿងបែបនោះទេ" Jimin និយាយប្រកែកចេញទៅ ទាំងមិនយល់ថាហេតុអីបានជា Yura ចេះតែមកថាអោយគេតោងអ្នកមាន និងដេកជាមួយអ្នកមានបែបនេះ

"កុហក"

" Taehyung?? មានការអីមែនទេ?" Jin ធ្វើជាសួរនាំនៅពេលដែលដើរមកដល់កន្លែងដែលពួកគេកំពុងតែឈរនិយាយគ្នា

"អ្នកទាំងពីរស្គាល់គ្នា?" Taemin សួរចេញទៅយ៉ាងភ្ញាក់ផ្អើល

"អឹម!" Taehyung ងក់ក្បាលមុននឹងធ្វើសម្លេងនៅក្នុងបំពង់ក

"មានរឿងអីបានជានាំគ្នាមកឈរនៅទីនេះ?" Jin សួរចេញទៅម្ដងទៀត

"គឺលោកពូនិងអ្នកមីងពីរនាក់នេះមកចោទថាបងប្រុស Jimin តោងប្រុសអ្នកមានហើយថែមទាំងដេកជាមួយពួកនោះដើម្បីលុយទៀត" Molly ជាអ្នកឆ្លើយជំនួសបកស្រាយអោយ Jin ស្ដាប់

"តោងអ្នកណា?"

"គឺអ្នកមីងនេះថាពួកបងប្រុសឯងទាំងពីរនាក់នេះហើយ"

"ហាស៎? ពួកខ្ញុំ?" Namjoon ឧទានឡើងយ៉ាងភ្ញាក់ផ្អើល ស្របពេលដែល Jungkook កំពុងតែដើរចូលមក ដោយធ្វើអោយភ្ញៀវក្នុងហាងសម្លឹងមើលមកពួកគេដែលឈរនិយាយគ្នាមួយហ្វូងនោះ

"......" Jimin មិនមាត់តែក៏សម្លឹងមកមើល Jungkook

"Yura ជូននិយាយអោយច្បាស់បន្តិចបានទេ? Jimin តោងអ្នកណា?" Taehyung សួរចេញទៅម្ដងទៀតដោយមិនយល់ ហេតុអីរឿងវារញ៉េរញ៉ៃបែបនេះ

Fake Love Stories to obsess over. Discover now