_Airport_
Jungkook បានមកដល់ព្រលានយន្តហោះបន្ទាប់ពីចេញពីហាងកាហ្វេ Sunshine មកមុននេះ Jungkook ឈ្លាតចូលទៅជួប Jimin បន្តិចមុននឹងមកទីនេះ គេនៅអង្គុយចាំឡើងយន្តហោះដើម្បីធ្វើដំណើរចេញ ទៅប្រទេសជប៉ុន គេអង្គុយចាំសុខៗ ក៏លើក ទូរសព្ទ័មកមើលដោយសារតែមានគេផ្ញើរសារចូលមក បន្ទាប់ពីឃើញឈ្មោះអ្នកផ្ញើរមកហើយនោះ Jungkook ប្រញាប់ចូល មើលយ៉ាងលឿន
<រៀបចំចេញដំណើរហើយឬនៅ?> Jimin
Jungkook អានហើយញញឹមមុននឹងសរសេរផ្ញើរតបទៅ Jimin វិញ
<ជិតដល់ម៉ោងឡើងហើយ....ហើយកុំភ្លេចផ្ញើរសារមកខ្ញុំតាម
កម្មវិធីដែលខ្ញុំ download ក្នុងទូរសព្ទ័របស់ Jimin ព្រឹកមិញដឹងទេ> Jungkook<ខ្ញុំដឹងហើយ> Jimin
<បែបនេះទើបហៅថាក្មេងល្អ🤗> Jungkook
<ខ្ញុំទៅធ្វើការវិញហើយ> Jimin
<កុំភ្លេចលាបថ្នាំផង> Jungkook
_________________________________
_Sunshine Coffee_
"លេងជាមួយអ្នកណានឹង?" Jhope ដើរមកជិត Jimin ហើយ សួរនៅពេលដែលឃើញ Jimin លេងបន្តើរញញឹមបន្តើរ
"......Jungkook"
"យ៉ា!! ទើបតែជួបមុខគ្នាព្រឹកមិញសោះនឹកគ្នាហើយមែនទេ?"
" Jhope និយាយអីឆ្គួតៗ...លេងជាមួយគ្នាធម្មតាទេ"
"ធម្មតាគេញញឹមបែបនេះផងហី?"
"......" Jimin មិនមាត់ហើយក៏ញញឹមបន្ត
"គេសារភាពហើយឬនៅ?"
"អត់ទេ! កុំគិតវែងឆ្ងាយអី...គ្រាន់តែ..គ្រាន់តែស្គាល់គ្នាធម្មតាទេ"
"អូរ៎....ធម្មតាទៀតហើយហី? ចុះបើគេសារភាពព្រមទេ?" Jhope សួរហើយសើច
"......." Jimin មិនតបហើយក៏ញញឹមចេញមកមិនប្រាប់ក៏ Jhope ដឹងថាកំពុងតែអៀនដែរ
"មុខនឹងដឹងតែអូខេហើយ!"
"..កុំចេះតែនិយាយ"
"ចុះខ្ញុំនិយាយត្រូវទេ?"
"អឹម!!" Jimin ងក់ក្បាលហើយញញឹមដាក់ Jhope មុននឹងសម្លឹងចុះទៅមើលទូរសព្ទ័វិញ
"ហ៊ើយ! ច្រណែនអ្នកមានសង្សារណាស់ញញឹមរហូត"
"មិនទាន់ជាសង្សារឯណា"
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...