_Kim's House_
នេះរយៈពេលមួយអាទិត្យហើយដែល Taemin ចេញពីមន្ទីពេទ្យមកសម្រាកនៅផ្ទះ ដោយមានម៉ាក់របស់គេនឹងអ្នកបម្រើក្នុងផ្ទះជួយ មើលថែរួមទាំងបងប្រុសរបស់គេ ហើយស្អែកគេក៏ត្រូវទៅមន្ទីពេទ្យរុសថ្នេរនៅក្បាលរបស់គេចេញហើយ គេកំពុងតែគិតថាគួរតែទៅជួបមុខរបស់ Jimin បន្តិចតើល្អទេ គេនឹក Jimin ណាស់ សម្តីដែលគេនិយាយទៅថ្ងៃមុននោះគឺមកពីខឹងពេក តាមពិតទៅគេនៅតែស្រឡាញ់ Jimin ដូចដើមគ្មានអារម្មណ៍ស្អប់សូម្បីតែបន្តិច ទោះជា Jimin ស្រឡាញ់អ្នកមានឬក៏ស្រឡាញ់លុយក៏ ដោយក៏គេនៅតែមិនស្អប់ Jimin ដែរ
_Flashback_
"ថ្ងៃនេះ Jimin មិនមកធ្វើការទេឬ?"
"ថ្ងៃនេះជាថ្ងៃសម្រាករបស់ Jimin!" Jhope តបទៅវិញហើយញញឹម
"អរគុណហើយ!" Taemin ញញឹមតបទៅវិញមុននឹងដើរទៅយកឡានរបស់គេជិះចេញទៅ មួយសន្ទុះគេក៏មកជិះមកដល់ផ្លូវចូលទៅផ្ទះរបស់ Jimin ហើយគេក៏ចតឡានហើយចុះដើរទៅរក Jimin នៅផ្ទះ
តុក!! តុក!!
"ចាំបន្តិច!" សម្លេងឆ្លើយមកពីខាងក្នុងផ្ទះធ្វើអោយ Taemin ញញឹមឡើងយ៉ាងសប្បាយចិត្ត
ក្រាក!
"Taemin?" Jimin ឧទានឡើងយ៉ាងភ្ញាក់ផ្អើលនៅពេលបើក ទ្វារមកឃើញអ្នកនៅចំពោះមុខរបស់គេ
"Jimin?" Taemin ឧទានឡើងហើយធ្វើមុខភ្ញាក់ផ្អើលដូចជា Jimin ដោយធ្វើអោយ Jimin សើចដោយអស់សំណើច
"មករកខ្ញុំមានការអីមែនទេ?"
"ខ្ញុំនឹក Jimin!"
"...." Jimin មិនតបតែក៏ញញឹមឡើងហើយបែរមុខចេញពីមុខ របស់ Taemin
"ថ្ងៃនេះ Jimin មិនទៅធ្វើការបានន័យថា ទំនេរ! បែបនេះហើយទៅដើរលេងជាមួយគ្នាទៅល្អទេ?"
"...."
"កុំបដិសេធអីណា!"
"អញ្ចឹងចាំបន្តិច! ខ្ញុំទៅផ្លាស់អាវសិន!"
"អត់ទេ! ពាក់បែបនេះស្អាតហើយ!" Taemin និយាយហើយអូសដៃរបស់ Jimin ចេញមកក្រៅផ្ទះ
"អត់ទេ!!"
"Jimin! ជឿខ្ញុំទៅមិនបាច់ផ្លាស់អាវទេ"
"បានៗ! តែខ្ញុំចូលទៅប្រាប់ម៉ាក់សិន!"
"ខ្ញុំចូលទៅដែរ!" Taemin និយាយហើយមិនចាំអោយ Jimin ឆ្លើយតបមកវិញនោះទេ គឺគេជាអ្នកអូសដៃរបស់ Jimin ដើរចូលក្នុងផ្ទះតែម្ដងធ្វើមើលតែផ្ទះរបស់គេ
ESTÁS LEYENDO
Fake Love
Fanfic"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...