_Jungkook POV_
ព្រឹកថ្ងៃថ្មីបានចូលមកដល់ នេះរំលងផុតមួយថ្ងៃទៀតហើយតែខ្ញុំមិនទាន់បានដោះស្រាយអ្វីចេញនៅឡើយទេ យប់នេះខ្ញុំត្រូវចេញដំណើរទៅប្រទេសកូរ៉េវិញហើយ ខ្ញុំសម្រេចចិត្តច្បាស់ហើយថាទៅដល់វិញខ្ញុំនឹងប្រាប់រឿងគ្រប់យ៉ាងទៅមិត្តប្រុសរបស់ខ្ញុំ ចាត់ ទុកថាវាជាការសម្រេចមួយដ៏ត្រឹមត្រូវទៅចុះ រវាងការដែលខ្ញុំមានស្នេហាជាមួយ Taehyung បើអោយខ្ញុំបោះបង់គេចោលនោះគឺមិនងាយស្រួលប៉ុន្មានទេ ទោះពួកយើងឧស្សាហ៍ទាស់សម្តីគ្នា មិនយល់ចិត្តគ្នាពេលខ្លះ ក៏ពួកយើងបានទាក់ទងគ្នាយូរមកហើយ ក៏មានអនុស្សាវរីយ៍ច្រើនដែរ ប្រហែលជាដូច Jin hyung និយាយអញ្ចឹងរវាងខ្ញុំនិង Jimin ពេលខ្លះអាចជាអារម្មណ៍ ដែលខ្ញុំមានមួយឆាវ បើសិនជាខ្ញុំមិនពាក់ព័ន្ធបន្តទៀតក៏ប្រហែលជា អារម្មណ៍រលាយបាត់ដែរ តែចំពោះមិត្តប្រុសរបស់ខ្ញុំនៅតែមានអារម្មណ៍ថាមិនអាចបំភ្លេចគេបាន តែយ៉ាងណាអ្វីទាំងអស់គ្រាន់តែជាការគិត វាមិនដូចអ្វីដែលកើតឡើងជាក់ស្ដែងនោះទេ
សង្ឈឹមថានៅពេលដែលខ្ញុំសម្រេចចិត្តដើរផ្លូវនេះហើយ វាគ្មានរឿងស្ដាយក្រោយទៅចុះ សង្ឈឹមថា Jimin នឹងជួបមនុស្សល្អពិត ប្រាកដ ទាក់ទងគ្នាយ៉ាងមានក្តីសុខ ព្រោះពេលវេលាដែលពួក យើងនៅជាមួយគ្នាក៏មិនទាន់យូរដល់ថ្នាក់គេបំភ្លេចខ្ញុំមិនបានដែល ហើយណាមួយក៏មិនប្រាកដថាគេស្រឡាញ់ខ្ញុំដែរ ប្រហែលជា
អារម្មណ៍ខ្ញុំតែម្ខាង
បើសួរខ្ញុំថាខ្ញុំសម្រេចចិត្តបែបនេះខ្ញុំឈឺចាប់ទេ? ចម្លើយគឺឈឺ ខ្ញុំមិនចង់បាត់បង់ Taehyung ហើយក៏មិនចង់ដើរចេញពី Jimin តែទោះជាយ៉ាងណាក៏ត្រូវជ្រើសរើសយកតែម្នាក់ មិនត្រូវអោយអ្នកដែលគ្មានកំហុសមកឈឺចាប់ជាមួយនោះទេ សង្ឈឹមថាអ្វីដែលខ្ញុំគិតគឺត្រឹមត្រូវទៅចុះ សង្ឈឹមថាអារម្មណ៍ដែលខ្ញុំមានទៅលើ Jimin ជាអារម្មណ៍មួយឆាវ អាចបំភ្លេចបានពេលដែលរឿងបញ្ចប់ទៅចុះ
ខ្ញុំបានរៀបចំខ្លួន និងរៀបចំអាវនិងអីវ៉ាន់ដាក់ចូលវ៉ាលី ដើម្បីរៀបចំចាកចេញពីសណ្ឋាគារ បន្ទាប់ពីបានជិះទៅព្រលានយន្តហោះ ខ្ញុំក៏បានចុចចូលសារតែខ្ញុំក៏សម្រេចមិនចូលមើលសាររបស់ Jimin នោះទេ ខ្ញុំក៏ចុចចូលមើលសាររបស់ Taehyung
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
