_Australia_
Molly និង Taehyung បានធ្វើដំណើរចេញពីព្រលានយន្តហោះ មកខុនដូរដែលជាកន្លែងរបស់ Molly ស្នាក់នៅ ពេលដែលនាង មករៀននៅទីនេះ គឺរស់នៅក្នុងបន្ទប់ខុនដូរមួយម្នាក់ឯង ពេលខ្លះក៏ បបួលមិត្តមកគេងកំដរនាង តែអីឡូវដូចជាមិនបាច់បបួលមិត្តទៀត ទេ ព្រោះមានអ្នកតាមមកកំដរស្រាប់ហើយ
"ហើយរាល់ដល់ជិះអីទៅរៀន?" Taehyung សួរទៅកាន់ Molly ដែលកំពុងតែអង្គុយនៅក្បែរនៅលើឡានតាក់ស៊ី
"ជិះតាក់ស៊ី ពេលខ្លះជិះឡានក្រុង ហើយខ្លះទៀតមិត្តមកយក"
"ចុះបើចង់ទៅណាភ្លាមៗ ធ្វើយ៉ាងម៉េច?"
"ហៅតាក់ស៊ីជិះ" Molly តបទៅវិញហើយម្នាក់ទៀតក៏ស្ងាត់មាត់ ឃើញបែបនេះ Molly ក៏កេសដៃរបស់ Taehyung ហើយនិយាយឡើង
"បើលោកពូមិនចង់ហៅតាក់ស៊ី ឬជិះឡានក្រុងទេនោះ.... នៅទីនេះមានវិធីមួយផ្សេងទៀត" Molly និយាយហើយញញឹម
"វិធីអ្វី?" Taehyung សម្លឹងមើលមុខរបស់ Molly ហើយសួរ ចេញទៅ
"ទិញឡានមួយទុកជិះខ្លួនឯងទៅ! ហើយកុំភ្លេចនៅបង់ថ្លៃចំណតឡានរាល់ខែ បង់ពន្ធរាល់ឆ្នាំផង "
"ចុះពេលត្រឡប់ទៅកូរ៉េវិញ? ឡានហ្នឹងទុកនៅទីនេះអោយអ្នក ណាគេជិះ?"
"លោកពូមានលុយច្រើនបែបនេះ! ពេលទៅវិញដុតឡានហ្នឹងចោលទៅ" Molly ឆ្លើយហើយញញឹមឌឺដាក់ទៅម្នាក់ទៀតដែលកំពុងតែអង្គុយស្ដាប់នាង
"សរសៃរប្រសាទមែន! ទម្លាប់អ្នកផ្ទះនាងពេលឈប់ជិះឡានដុតវា ចោលមែនទេ?" Taehyung សួរឡើងដោយហួសចិត្ត
"មិនមែនទម្លាប់អ្នកផ្ទះខ្ញុំទេ! គឺទម្លាប់ខ្ញុំ....អញ្ចឹងហើយទើបម៉ាក់ប៉ាមិនទិញឡានអោយខ្ញុំជិះ" Molly និយាយបន្តើរសើចបន្តើរ តាមពិតទៅនាងចេះតែនិយាយលេងជាមួយ Taehyung នោះទេ
"ជើងល្អណាស់! បំផ្លាញបែបនេះគ្មានអ្នកណាហ៊ានយកធ្វើប្រពន្ធទេ" Taehyung និយាយហើយក៏គ្រវីក្បាលដាក់ Molly
"បើគ្មានអ្នកណាយកទេ....លោកពូយកខ្ញុំទេ?" Molly សួរហើយ សម្លឹងមើលមុខរបស់ Taehyung ដើម្បីស្ដាប់ចម្លើយ
"ស្រម៉ៃទៅ! លេងដល់ថ្នាក់ដុតឡានចោលបែបនេះ.... គ្មានអ្នកណាហ៊ានយកទេ...គ្មានលុយទិញឡានអោយដុតលេងទេ" Taehyung និយាយហើយសម្លឹងមើលមុខរបស់ Molly វិញ
KAMU SEDANG MEMBACA
Fake Love
Fiksi Penggemar"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
