_NJ Group_
Jin កំពុងតែជួយព្រីនឯកសារអោយ Namjoon ដើម្បីត្រៀមទៅនិយាយជាមួយភ្ញៀវបន្តិចទៀតនេះ
"នេះឯកសាររបស់បង!"
"ល្អហើយដែលអូនមកធ្វើការវិញ! បងស្មានតែអូនទៅចាំជួយមើល Jimin លែងចូលក្រុមហ៊ុនវិញហើយតា៎!"
"បងកុំមកថាអោយអូន! ខ្លួនឯងទើបតែមកក្រុមហ៊ុនវិញបាន ២ថ្ងៃសោះ"
"មកពីអូននឹងហើយបបួលបងគេចពីការងារឡើងពីរសប្តាហ៍ពេញតែម្ដង"
"នេះកំហុសអូនមែនទេ? បងព្រមតាមអូនធ្វើអី?" Jin ងាកមកសួរទាំងសម្លត់ព្រមទាំងបម្រុងនឹងលើកប្រដាប់ដាក់ប៊ិចគប់ទៅ Namjoon
"ហូយ! ហូយ....កំហុសរបស់បងទេ...អូនកុំខឹងបងអី!"
"អ្នកមកតាមគេខ្លួនឯងសោះ....." Jin និយាយព្រមទាំងរៀបចំ
ឯកសារនៅលើតុអោយមានរបៀប
__________________________________
_Sunshine Coffee_
Jhope កំពុងតែនៅក្នុងឃ្លាំងមើលស្ដុកទំនិញរបស់គេ នេះគឺគេត្រួតពិនិត្យបែបនេះរយៈពេលមួយអាទិត្យម្ដង ដោយ Jimin កំពុងតែអង្គុយជួយរាប់ចំនួនកែវនៅក្នុងស្តុករបស់គេ
"Jimin! មានរឿងអីមិនសប្បាយចិត្តតើមែនទេ?" Jhope សួរឡើង ដោយសារតែឃើញ Jimin អារម្មណ៍ដូចជាមិននៅក្នុងខ្លួនសោះតាំងពីបើកហាងមកម៉្លេះ
"ខ្ញុំមិនអីទេ!" Jimin និយាយហើយក៏ញញឹមធម្មតាដាក់ Jhope
"មិនអីល្អហើយ! ពួកយើងជាមិត្តនឹងគ្នាណា...មានរឿងអីប្រាប់ខ្ញុំបាន!"
"Jimin!!" បុគ្គលិកម្នាក់បានចូលមកខាងក្នុងហើយហៅ Jimin
"មានការអីមែនទេ?"
"មានគេមករក!" បុគ្គលិកម្នាក់នោះនិយាយហើយក៏ដើរចេញទៅខាងក្រៅវិញ
"Jimin ឈប់សិន! ចាំខ្ញុំចេញទៅជាមួយ!" Jhope និយាយហើយក៏ដាក់បញ្ជីចុះនៅលើតុ រួចក៏ដើរចេញទៅក្រៅជាមួយ Jimin
"Taemin?"
"Jimin! ខ្ញុំសុំនិយាយជាមួយបន្តិចតើបានទេ?"
"......" Jimin មិនមាត់តែគេក៏ងាកមកមើលមុខរបស់ Jhope ហើយគំនិតរបស់គេកំពុងតែគិតថាគួរតែនិយាយជាមួយ Taemin ឬក៏អត់ ព្រោះនៅចំពោះមុខរបស់គេនេះមិនមែនជា Taemin ដែលគេស្គាល់ពីមុននោះទេ គេប្រែហើយ
ESTÁS LEYENDO
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...
