Part 60

1.4K 105 18
                                    

_Jungkook's House_

ថ្ងៃនេះជាថ្ងៃទីបីហើយដែល Noonjies មកគេងនៅផ្ទះរបស់ Jungkook មិនមែន Namjoon និង Jin មិនចង់យកកូនគេទៅវិញនោះទេ គឺមកពីពួកគេអីឡូវនេះត្រូវមានការងារធ្វើដល់យប់ជ្រៅទើបបានត្រឡប់មកផ្ទះ បែបនេះហើយគឺមានតែពឹងជួយអោយ Jimin និង Jungkook ជួយមើលកូនជំនួសសិន

"Jungkook! បងជួយឆុងទឹកដោះគោអោយអូនបន្តិចមក" Jimin និយាយឡើងនៅពេលដែលកំពុងតែពាក់សម្លៀកបំពាក់អោយ Noonjies

"......." Jungkook មិនបាននិយាយអ្វីតែក៏ងើបពីលើពូក ដើរមកឆុងទឹកដោះគោអោយក្មួយស្រីរបស់គេ
"នៅលើបន្ទប់អស់ទឹកក្តៅហើយ"

"ហើយបងប្រាប់អូនធ្វើអី? មិនចុះទៅឆុងនៅក្រោមទៅ"

"ចាំបន្តិចអញ្ចឹង" Jungkook និយាយហើយបម្រុងនឹងដើរបើកទ្វារចុះទៅក៏ស្រាប់តែ Jimin និយាយឡើងបញ្ឈប់ដំណើររបស់គេ

"បងបី Noonjies ចុះទៅជាមួយផង! អូនចូលងូតទឹកមួយភ្លែត" Jimin និយាយព្រមទាំងបី Noonjies នៅក្នុងដៃហើយ អោយនាងទៅ Jungkook

"បងឆ្ងល់ណាស់! ពេលណាពួកគាត់មកយក Noonjies ទៅ វិញ?"

"ពួកគាត់ថាប៉ុន្មានថ្ងៃទៀតគាត់មកយកទៅវិញហើយ"

"ប៉ុន្មានថ្ងៃទៀតហ្នឹងមួយអាទិត្យមែនទេ? ពិបាកពេកប្រាប់ពួកគាត់ ទៅថាអោយ Noonjies មកធ្វើជាកូនរបស់ពួកយើងតែម្ដងទៅ ស្រួល"

"ខ្ជិលណាស់! ខ្លាចដាច់ខ្យល់បងស្លាប់" Jimin និយាយហើយ សើច មុននឹងដើរចូលបន្ទប់ទឹកហើយ Jungkook ក៏បីក្មួយរបស់គេចុះខាងក្រោម

____________________________________

_Australia_

"លោកពូជួយសរសេរអត្ថបទនេះអោយខ្ញុំពីរចប់មក" Molly កាន់ក្រដាសពីរសន្លឹកព្រមទាំងប៊ិចយកមកដាក់នៅលើតុក្នុងបន្ទប់របស់ Taehyung

"គ្រាន់តែពីរចប់សោះក៏ពឹងដែរ"

"មិនមែនខ្ជិលទេ! ខ្ញុំសរសេរបាន ១៣ចប់ហើយ...នៅខ្វះពីរចប់ទៀត" Molly និយាយទាំងធ្វើមុខស្អុយ

"លោកស្រីប្រពន្ធអើយ! មិនដឹងទៅរៀនយ៉ាងម៉េចទេរាល់ថ្ងៃនេះ! មកវិញគ្រូពិន័យរហូត" Taehyung និយាយហើយគ្រវីក្បាលមុន នឹងងើបមកអង្គុយនៅលើកៅអីដើម្បីសរសេរអត្ថបទអោយ Molly

Fake Love Where stories live. Discover now