_On the way_
Taehyung កំពុងតែជិះតាមផ្លូវពីបុស្តិ៍ប៉ូលីសចេញមកវិញ ហើយក៏ យកទូរសព្ទ័មកមើលក៏ឃើញ Missed Call ពី Jungkook ៥ដងដែលគេមិនបានលើក ដោយសារតែពេលចូលបុស្តិ៍ប៉ូលីស គេទុកទូរសព្ទ័ចោលនៅក្នុងឡានភ្លេចយកចុះទៅ រួចក៏ចុចខលទៅ Jungkook វិញ
_On Phone_
"អាឡូ!"
"មុននេះអូនរវល់មិនបាននៅជិតទូរសព្ទ័"
"អឹម! មិនអីទេ...បងខលចង់ប្រាប់អូនថាចាំអូនយូរពេកបងខលហៅអោយគេមកយករួចហើយ"
"ចុះអីឡូវបងនៅឯណា? ញ៊ាំអាហារយប់នេះជាមួយគ្នាទេ?"
"បងនៅតាមផ្លូវជិតដល់ផ្ទះហើយ...អូននៅឯណា?"
"នៅតាមផ្លូវ"
"មកញ៊ាំនៅផ្ទះបងក៏បានដែរ"
"អឹម...ចាំអូនអោយ Taemin ជូនអូនទៅ"
"អូខេ!"
_Call End_
"ជូនបងទៅផ្ទះ Jungkook វិញទៅ! Jungkook អោយគេជូនទៅផ្ទះបាត់ហើយ" Taehyung និយាយបន្ទាប់ពីដាក់ទូរស័ព្ទចុះ
"ចុះយប់នេះបងគេងនៅទីនោះមែនទេ?"
"ចាំមើលសិន"
"ចុះខ្ញុំ? បងចង់អោយខ្ញុំអង្គុយចាំមែនទេ?" Taemin ងាកមកសួរ មុននឹងបែរមុខទៅមើលផ្លូវវិញ
"ចូលញ៊ាំអីជាមួយគ្នាសិនទៅ! ក្រែងឯងក៏មិនទាន់បានញ៊ាំអីឯណា"
"ខ្ញុំមិនធ្វើឆ្អឹងទទឹងករបស់បងទេ....បង Jungkook ទើបតែមកវិញ បងគួរតែទៅគេងអោបគាត់អោយបាត់នឹកទៅ"
"បានសម្តីណាស់! ចុះរឿង Jimin យ៉ាងម៉េចហើយ?"
"Jimin និយាយរកខ្ញុំធម្មតា...តែគេមិនព្រមអោយលើសពីនេះទេ" Taemin និយាយចេញមកទាំងពិបាកចិត្ត
"កុំទាន់អស់សង្ឈឹមអី! យ៉ាងណាក៏ដឹងថាគេមិនបានស្អប់ឯងដែរ"
___________________________________
Jhope បានបើកឡានជូន Jimin មកផ្ទះវិញព្រោះពួកគេនៅញ៊ាំអីនៅហាងដល់យប់ជ្រៅបន្តិច ហើយក៏អស់ឡានក្រុងដែរស្មើរនេះ
ជិះមកតាមផ្លូវសភាពក្នុងឡានមិនបានស្ងាត់នោះទេព្រោះពួកគេ និយាយគ្នាសើចមិនឈប់
YOU ARE READING
Fake Love
Fanfiction"មិនបាច់សុំទោសខ្ញុំទេ! គឺខ្ញុំល្ងង់ដោយខ្លួនឯងតែប៉ុណ្ណោះ" PJM "ទុកថានេះជាលើកចុងក្រោយដែលពួកយើងជួបមុខគ្នាទៅចុះ... ខ្ញុំអរគុណសម្រាប់ការផ្តល់អារម្មណ៍កក់ក្តៅ និងក្តីសុខក្លែងក្លាយមកអោយខ្ញុំ....ប្រហែលជាលំបាកដល់ Jungkook ណាស់ហើយ ដែលត្រូវសម្តែងមកតាមនៅជាមួយខ្ញ...