Na-update namin ang aming Mga Alituntunin sa Nilalaman.
Suriin ang pinakabagong mga alituntunin para patuloy na makapagbahagi ng mga kuwento nang ligtas.

Part 50

2.3K 118 10
                                        

_NJ's House_

Jin ដើរចុះមកពីលើបន្ទប់របស់គេហើយ ចូលមកក្នុងផ្ទះបាយរកមើលថា Jimin រៀបចំអាហារពេលព្រឹកហើយឬនៅ តែធម្មតា រាល់ថ្ងៃស្មើរនេះគឺ Jimin គេរៀបចំរួចរាល់ហើយ

"ចុម! ហេតុអីស្មើរនេះហើយ Jimin មិនទាន់ភ្ញាក់ទៀត?" Jin កំពុងតែសួរទៅខ្លួនឯង

"អូននៅឈរធ្វើអីហ្នឹង?" Namjoon ដើរចូលមកក្នុងផ្ទះបាយហើយសួរ

"អូនកំពុងតែឆ្ងល់ថាហេតុអី Jimin ថ្ងៃនេះមិនទាន់ភ្ញាក់ទៀត"

"ប្រហែលជាយប់មិញគេមកពីកម្មវិធីជាមួយ Jungkook យប់ពេកហើយមើលទៅ"

"អញ្ចឹងពួកយើងទៅញ៊ាំអាហារនៅក្បែរក្រុមហ៊ុនទៅ! កុំរំខានគេអី" Jin និយាយហើយក៏ដើរចេញពីផ្ទះបាយមករៀបចំខ្លួនដើម្បី ចេញទៅធ្វើការ

_________________________________

Jungkook កំពុងតែគេងញញឹមសម្លឹងមើលមុខរបស់ Jimin ដែល មិនទាន់ភ្ញាក់ពីគេងនៅឡើយ គេញញឹមបន្តើរ លើកដៃមកអង្អែលថ្ពាល់របស់ Jimin បន្តើរ

"គេងលក់ស្រួលទេ?" Jungkook សួរឡើងហើយញញឹម នៅពេលដែលគេឃើញ Jimin ភ្ញាក់បើកភ្នែកហើយសម្លឹងមើល មុខរបស់គេ

"....." Jimin មិនមាត់ហើយគេក៏នឹកឃើញរឿងដែលកើតឡើងកាលពីយប់មិញ ក៏ធ្វើអោយមុខរបស់គេប្រែជាក្រហមភ្លាមៗ តែម្ដង

"យ៉ាងម៉េច? មិនទាន់បាននិយាយអីផងអៀនទៀតហើយហី?" Jungkook សួរទៅ Jimin ហើយសើចដោយដៃរបស់គេនៅអង្អែលថ្ពាល់របស់ Jimin ដដែល

"ខ្ញុំទៅងូតទឹកហើយ" Jimin និយាយហើយក៏ចង់ងើបទៅ បន្ទប់ទឹក តែក៏ត្រូវ Jungkook និយាយកាត់

"កុំដើរលឿនពេលប្រយ័ត្នដួល...បើដើរមិនរួចទេអាចជួយបីចូល បន្ទប់ទឹកបាន" Jungkook និយាយហើយសើចឌឺ Jimin

"ឡប់" Jimin តបមកវិញហើយខំដើរតិចៗ ទៅបន្ទប់ទឹក ខ្លាចដួលដូច Jungkook និយាយមុននេះ តែផ្នែកខាងក្រោមរបស់គេមិនបានឈឺខ្លាំងនោះទេ ព្រោះយប់មិញ Jungkook មិនបានធ្វើវាដោយសារតែតម្រូវការចំណងរបស់គេនោះទេ គឺធ្វើវាដោយថ្នមបំផុត ព្រោះចង់បញ្ជាក់អោយ Jimin ដឹងថាគេធ្វើវាដោយក្តី
ស្រឡាញ់របស់គេ

___________________________________

_Kim's House_

"កូនមានរឿងចង់និយាយជាមួយម៉ាក់មែនទេ?" លោកស្រី Kim សួរចេញទៅនៅពេលដែលឃើញកូនប្រុសរបស់គាត់អង្គុយញ៊ាំអាហារពេលព្រឹកហើយមិនងើបចេញទៅធ្វើការដូចរាល់ដង

Fake Love Mga kuwentong kahuhumalingan mo. Tumuklas ngayon